en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ត្រូវ​ពិន័យ​ប្រាក់​ ២៥​ លាន​រៀល​ករណី​ថាស​ម្តេច​ ហ៊ុន​ សែន​ ទិញ​ Like​ ក្លែងក្លាយ​

Share

​ភ្នំពេញ​ ៖​ សាលាដំបូង​រា​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​ទី​ ៨​ វិច្ឆិកា​នេះ​ បាន​សម្រេច​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចាញ់ក្តី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ករណី​ដែល​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ បាន​ចោទ​សម្ដេច​ថា​ បាន​ ទិញ​ Like​ ក្លែងក្លាយ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្កើន​ប្រជាប្រិយភាព​។

ទិន្នន័យអ្នកចូលLikeហ្វេសប៊ុកសម្តេច ហ៊ុន​ សែន ។រូបភាពពីហ្វេសប៊ុក សម រង្ស៊ី
ទិន្នន័យអ្នកចូលLikeហ្វេសប៊ុកសម្តេច ហ៊ុន​ សែន ។រូបភាពពីហ្វេសប៊ុក សម រង្ស៊ី

​តាម​សាលក្រម​ លោក​ សម​ រ​ង្ស៉ី​ ត្រូវ​បាន​ពិន័យ​ ១០​ លាន​រៀល​ និង​បង្គាប់​ឱ្យ​សងជម្ងឺចិត្ត​ទៅ​ជន​រង​គ្រោះ​ ១៥​ លាន​រៀល​។​

​តែ​បែប​នេះ​ក្ដី​លោក​ អ៊ឹម​ វណ្ណៈ​ ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ មិន​បាន​ផ្តន្ទាទោស​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ឱ្យ​ជាប់​ពន្ធនាគារ​នោះ​ទេ​ គឺ​ត្រឹមតែ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តែ​ប៉ុណ្ណោះ​ ។​

​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​លោក​ សម​ រ​ង្ស៊ី​ បានឱ្យ​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​រសៀល​ថ្ងៃ​ទី​០៨​ វិច្ឆិកា​នេះ​ថា​ សម្រាប់​លោក​ជា​មេធាវី​រួម​ទាំង​កូនក្តី​របស់​លោក​ មិន​អាច​ទទួល​បាន​ទេ​ចំពោះ​ការ​សាលក្រម​នេះ​។​ លោក​បាន​បន្ត​ថា​ លោក​នឹង​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត​។​

​ចំណែក​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​សារ​បែប​ចំអក​នោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ លោក​មិន​ខ្វល់​ពី​ពាក្យបណ្តឹង​នេះ​ទេ​ ហើយ​លោក​នៅ​តែ​ហ៊ាន​អះអាង​ថា​ លោក​ ហ៊ុន​ សែន​ ប្រើ​មន្ត្រី​និង​បុគ្គលិក​ក្រោម​ឱវាទ​ឲ្យ​បង្កើត​គណនី​ Facebook​ ក្លែងក្លាយ​ ដើម្បី​ផ្តល់​ "Like"​ ក្លែងក្លាយ​ឲ្យ​ទៅ​ទំព័រ​ Facebook​។​

​លោក​ថា​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ទិញ​ "Like"​ ក្លែងក្លាយ​ យ៉ាង​សន្ធឹកសន្ធាប់​ពី​ច្រើន​ប្រទេស​ទូ​ទាំង​ពិភពលោក​ ដើម្បី​បង្អួត​ពី​ប្រជាប្រិយភាព​ក្លែងក្លាយ​។​

​លោក​ សម​ រ​ង្ស៊ី​ សរសេរ​បន្ថែម​ថា​៖«​បន្ទាប់​មក​ទៀត​ លោក​ ហ៊ុន​ សែន​ ក៏​យក​ប្រជាប្រិយភាព​ក្លែងក្លាយ​របស់​គាត់​នេះ​ មក​សំអាង​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​នយោបាយ​ ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​និយាយ​ទិតៀន​គាត់​។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៦​ លោក​ សោម​ សឿ​ន​ ជា​រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី​ បាន​ប្តឹង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ផ្អែក​លើ​សារ​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​អង្គហេតុ​ក្នុង​ការ​ប្តឹង​ ។​

​ក្នុង​ពាក្យបណ្ដឹង​លោក​ សោម​ សឿ​ន​ បាន​បញ្ជាក់​ថា​ សារ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​គឺ​មាន​ខ្លឹមសារ​មូល​បង្កាច់​ខុស​ពី​ការ​ពិត​។​ លោក​ សោម​ សឿ​ន​ ជា​ម្ចាស់​បណ្តឹង​បាន​ចាត់​ទុក​ថា​ ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ជាតិ​ និង​ខ្លួន​លោក​ផ្ទាល់​យ៉ាងធ្ងន់ធ្ងរ​៕

Share

ព័ត៌មានទាក់ទង

Image