en     km
en     km

របាយការណ៍​៖​ កុមារ​ក្រីក្រ​នៅ​ជនបទ​ខ្វះ​អាហារូបត្ថម្ភ​ប្រឈម​បញ្ហា​ក្រិស​ក្រិន​ជាង​កុមារ​ទីក្រុង​

Share

ភ្នំពេញ ៖ ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ ហេ​ឡែ​ន​ ខេ​ល​ល័​រ​ អន្តរជាតិ​(Helen​ Keller​ International)​ បាន​រក​ឃើញ​ថា​ កុមារ​កម្ពុជា​រស់ នៅ​តាម​ទី​ជនបទ​ កំពុង​ជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ខ្ពស់​ជាង​កុមារ​រស់នៅ​ទីក្រុង​ចំនួន​ ១០​ ភាគរយ​ ក្នុង​ចំណោម​កុមារ​ជនបទ​ចំនួន​ ៣៤​ ភាគ រយ​ ពោល​គឺ​ស្រប​ពេល​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​ ៣​ ក្រោម​ប្រធានបទ​«​អនាម័យ​និង​អាហារូបត្ថម្ភ​ល្អ​ ជួយ​ឲ្យ​កុមារ​លូតលាស់​ល្អ​»​ នៅ​ថ្ងៃ​ទី​ ៦​ ខែវិច្ឆិកា​នេះ​។​

ក្រុមការងារអង្គការ(Helen Keller International) ចុះផ្តល់វ៉ាក់សាំង ដល់ពលរដ្ឋក្រីក្រនៅតាមជនបទក្នុងប្រទេសកម្ពុជា។រូបភាពពី(Helen Keller International)
ក្រុមការងារអង្គការ(Helen Keller International) ចុះផ្តល់វ៉ាក់សាំង ដល់ពលរដ្ឋក្រីក្រនៅតាមជនបទក្នុងប្រទេសកម្ពុជា។រូបភាពពី(Helen Keller International)

​របាយការណ៍​អង្គការ​ ហេ​ឡែ​ន​ ខេ​ល​ល័​រ​ អន្តរជាតិ​ ក៏​បង្ហាញ​ថា​ កុមារ​កម្ពុជា​អាយុ​ក្រោម​ ៥​ ឆ្នាំ​ ចំនួន​ ៣២%​ គឺ​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​អាហារូប ត្ថម្ភ​រ៉ាំរ៉ៃ​ បណ្ដាល​ឲ្យ​កុមារ​ទាំ​ង​នោះ​កើត​ជំងឺ​ក្រិស​ក្រិន​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ចំណោម​កុមារ​ក្រោម​អាយុ​ ៥​ ឆ្នាំ​ នៃ​ចំនួន​ ៣២​ ភាគរយ​ បាន​ជួប​បញ្ហា​ជំងឺ​ក្រិស​ក្រិន​។​ ចំណែក​ ២៤​ ភាគរយ​ កុមារ​មាន​បញ្ហា​ទម្ងន់​ទាប​ធៀប​ទៅ​នឹង​អាយុ​ ភាគច្រើន​ស្ថិត​នៅ​ខេត្ត​ បាត់ដំបង​ សៀម​រាម​ និង​ ពោធិ៍សាត់​។​

លើស​ពី​នេះ​ ប្រជា​ជាន​ចំនួន​ ៤១​ ភាគរយ​ រស់នៅ​ជនបទ​ខ្វះ​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​ ពិសេស​នៅ​រដូវប្រាំង​ និង​ប្រជាជន​រស់នៅ​ជនបទ​ជាង​ ៥០​ ភាគរយ​ កង្វះ​អនាម័យ​ គឺជា​មូលហេតុ​បណ្តាល​ឲ្យ​កង្វះ​អាហារូបត្ថម្ភ​កុមារ​ ដែល​កុមារ​អាច​ប្រឈម​ទៅ​នឹង​ជំងឺ​ក្រិស​ក្រិន​ ស្គមស្គាំង​ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​អាច​បណ្តាល​ឲ្យ​កុមារ​ស្លាប់​ថែម​ទៀត​។​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​ ៤​ វិច្ឆិកា​ នាយក​បេស​កម្ម​ទីភ្នាក់ងារ​ USAID​ លោក​ Polly​ Dunford​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​រូ​ម​ចំណែក​ក្នុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បញ្ហា​អាហារូបត្ថម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​ទាំងអស់​គ្នា​ត្រូវ​រួមចំណែក​កាត់​បន្ថយ​ភាព​អត់ឃ្លាន​ និង​ការ​ខ្វះ​អាហារូបត្ថម្ភ​ទាំងអស់​គ្នា​។​ លោក​ថា​ ប្រសិនបើ​យើង​ទាំងអស់​គ្នា​កែ​លម្អ​អនាម័យ​ និង​អាហារ​រូប​ត្ថ​ម្ភ​ គឺ​យើង​អាច​ជួយ​កុមារ​រីក​លូតលាស់​ ដោយ​ស្មើភាព​គ្នា​នោះ​ យើង​អាច​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ផង​ដែរ​»​។​

កុមារកម្ពុជានៅតាមជនបទកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ។រូបភាពពី(Helen Keller International)
កុមារកម្ពុជានៅតាមជនបទកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ។រូបភាពពី(Helen Keller International)

លោក​ យឹ​ម​ ឆៃ​លី​ ប្រធាន​ក្រុមប្រឹក្សា​វិស័យ​កសិកម្ម​ និង​អភិវឌ្ឍន៍ជនបទ​ ថ្លែង​តាម​រយៈ​សេចក្តីថ្លែងការណ៍​ថា​ ភស្តុ​តាង​ជា​ច្រើន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ទឹក​ស្អាត​ ការ​អនាម័យ​ និង​អាហារូបត្ថម្ភ​ គឺជា​អ្វី​ដែល​យើង​រួម​គ្នា​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អតិបរមា​នៃ​កុមារ​។​ ពិសេស​យើង​ទាំង អស់​គ្នា​រួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​អាហារូបត្ថម្ភ​ឲ្យ​បាន​ទូលំទូលាយ​ ដើម្បី​កិច្ច​គាំពារ​សុខភាព​ និង​លើកកម្ពស់​អាហារូបត្ថម្ភ​។​

​តាម​រយៈ​សេចក្តីថ្លែងការណ៍​នេះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ រួម​គ្នា​កាត់​បន្ថយ​អត្រា​ជំងឺ​ក្រិស​ក្រិន​នៃ​កុមារ​ តាម​នយោបាយ​ស្ដី​ពី​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ឆ្នាំ​ ២០១១​ ដល់​ឆ្នាំ​២០២៥​។​ សម្តេច​ក៏​បាន​ អំពាវនាវ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​បញ្ហា​នេះ​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image