en     km
en     km

អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់​ ដាក់​ការពារ​សន្តិសុខ​ សុវត្ថិភាព​ក្នុង​ពី​ធី​បុណ្យអុំទូក​

Share

ភ្នំពេញ៖ ​កងកម្លាំង​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់​ នឹង​ដាក់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ នៅ​ថ្ងៃ​ទី​ ១៣​ ១៤​ និង​ ១៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំ​នេះ​ មាន​ទូកង​ ចូលរួម​ប្រណាំង​ចំនួន​ ២៥៦​ គ្រឿង​ និង​មាន​កីឡាករ​អុំទូក​ ប្រមាណ​ ១​ម៉ឺន​ ៦​ពាន់​នាក់​។​

water-festival-2
នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ រយៈពេល​ ៤​ថ្ងៃនេះ​ដែរ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដល់​ ម្ចាស់​សហគ្រាស​ និង​គ្រឹះស្ថាន​ទាំងអស់​ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​ និយោជិត​ បាន​ឈប់​សម្រាក​ថ្ងៃ​បុណ្យអុំទូក​រយៈពេល​ ៤​ថ្ងៃ​ ដោយ​មាន​ប្រាក់​ឈ្នូ​ល​ផង​ដែរ​។​

​ចំណែក​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ត្រៀម​ក្រុម​គ្រូពេទ្យ​ ២៤​ ខេត្ត​ ឱ្យ​ចុះ​ការពារ​សុខភាព​ ជូន​កីឡាករ​ កីឡា​ការ​នី​ អុំទូក​ ដែល​ត្រូវ​មក​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១៣​ ១៤​ ១៥​  វិច្ឆិកា​ ខាង​មុខ​នេះ​។​

​កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៤​ ឆ្នាំ​មក​ហើយ​ ដោយសារ​តែ​មាន​បញ្ហា​ផ្សេងៗ​កើតឡើង​។​ ឆ្នាំ​២០១២​ ខកខាន​ដោយសារ​តែ​ព្រះមហាក្សត្រ​សោយ​ទិវង្គត​។​ ឆ្នាំ​២០១៣​ ខកខាន​ដោយសារ​ស្ថានភាព​នយោបាយ​ ឯ​ឆ្នាំ​២០១៤​ ដោយសារ​ទឹក​ជន់​ច្រើន​។​ តែ​ឆ្នាំ​២០១៥​ ខកខាន​ដោយសារ​ទឹក​តិច​ទៅ​វិញ​។​

​បែប​នេះ​ក្ដី​ សោកនាដកម្ម​មួយ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នា​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ឆ្នាំ​២០១០​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ៣៥៣​នាក់​ និង​របួស​៣៩៣​នាក់​នោះ​ ភាគច្រើន​ជា​យុវជន​៕water-festival-3

Share

ព័ត៌មានទាក់ទង

Image