en     km
en     km

​លោក​ សម​ រ​ង្ស៊ី​ ហៅ​សម្ដេច​ ហ៊ុន​ សែន​ថា​ជា​អ្នក​ជឿជាក់​អំណាច​ផ្ដាច់​ការ​ដោយ​ការ​ប្រើ​កាំភ្លើង​ (មានសំឡេង)

Share

ភ្នំពេញ៖ ​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​គាំទ្រ​ លោក​ដូ​ណា​ល់​ត្រាំ​ មហាសេដ្ឋី​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក​ ជា​បេក្ខជន​កំពុង​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើស​ម្តេច​ ហើយ​ចាត់​ទុក​ថា​ លោក​ត្រាំ​ និង​សម្តេច​មាន​អត្ត​ច​រិ​ក​ស្រ​ដៀង​គ្នា​ ដែល​ជា​មនុស្ស​មាន​ច​រិ​ក​ផ្តាច់​ការ​។​ តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ ដែល​គណបក្សប្រឆាំង​តែង​រិះគន់​មក​លើស​ម្ដេច​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ
លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ បាន​ប្រៀបប្រដូច​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅ​នឹង​លោក​ដូ​ណា​ល់​ ត្រាំ​ បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​ ថា​អ្នក​ទាំង​២​ជា​មនុស្ស​ដែល​មាន​ច​រិ​ក​ស្រ​ដៀង​គ្នា​។​

​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា​លោក​ត្រាំ​ជឿជាក់​ទៅ​លើ​អំណាច​ផ្តាច់​ការ​ របស់​លុយ​ ហើយ​សម្តេច​ ហ៊ុន​ សែន​ ហាក់​ជឿជាក់​លើ​ អំណាច​ផ្តាច់​ការ​ របស់​កាំភ្លើង​បូក​រួម​ជាមួយ​និង​លុយ​។​

​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ដូចនេះ​ បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​០៣​ វិច្ឆិកា​ ម្សិលមិញ​ចង់ឱ្យ​ លោក​ដូ​ណា​ល់​ត្រាំ​ ឈ្នះ​ឆ្នោត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រ​ធា​ធិ​បតី​សហរដ្ឋអាមេរិក​ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​។​

​តាម​រយៈ​កាសែត​ Cambodia​ Daily​  លោក​ សម​ រ​ង្ស៊ី​ បាន​លើក​ឡើង​ថា​ លោក​ត្រាំ​ មាន​អត្ត​ច​រិ​ក​ច្រឡោត​ និង​ឆេវឆាវ​ ដែល​អាច​ មាន​គ្រោះថ្នាក់​ចំពោះ​ សន្តិភាព​ពិភពលោក​។​ ចំណែក​ សម្តេច​ ហ៊ុន​ សែន​ វិញ​ មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​ រូប​នេះ​ ថា​ក៏​មាន​ច​រិ​ក​ ដូច​ លោក​ត្រាំ​ដែរ​ ដែល​លោក​ថា​ លោក​ត្រាំ​ និង​សម្តេច​ ពិតជា​មិនមែន​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ​។​

​តែ​ទន្ទឹម​នឹង​នេះ​មេដឹកនាំ​គណបក្សប្រឆាំង​ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ​ លោកស្រី​ គ្លិ​ន​តុ​ន​ យ៉ាង​ពេញទំហឹង​។​ លោក​ថា​ លោកស្រី​គ្លី​ន​តុ​ន​ មានការ​អប់រំ​ខ្ពស់​ជាង​លោក​ត្រាំ​ មានចិត្ត​ទូលាយ​ជាង​ ប្រកបដោយ​បរិ​យា​ប័ន​ជាង​ ហើយ​ លោកស្រី​ គ្លី​ន​តុ​ន​ ហាក់​មានការ​យកចិត្តទុកដាក់​ខ្លាំង​ជាង​ទៅ​លើ​សន្តិសុខ​សង្គម​។​

​ទាក់ទិន​នឹង​ការ​រិះគន់​សម្តេច​ ហ៊ុន​ សែន​ ពី​សំណាក់​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ យល់​នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ សម្រាប់​គណបក្សប្រឆាំង​ដែល​តែងតែ​ធ្វើការ​វាយ​មក​លើ​គណបក្សកាន់អំណាច​។​ លោក​បន្ត​ថា​ លោក​ សម​ រ​ង្ស៊ី​ មិនមែន​ទើបតែ​វាយប្រហារ​ទៅ​លើស​ម្តេច​ ហ៊ុន​ សែន​ ម្តងនេះ​ទេ​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​សុខ​ ឥ​សាន​៖«​វា​ប៉ះពាល់​ហើយ​ក៏​ប៉ុន្តែ​យើង​មិន​ចាប់អារម្មណ៍​អី​ទេ​ ពីព្រោះ​គាត់​តាំងខ្លួន​ជា​អ្នកប្រឆាំង​ហើយ​ គាត់​តែងតែ​និយាយ​អាក្រក់​ពី​បក្ស​កាន់​អំណាច​ហ្នឹងឯង​»​។​

​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ក្នុង​ពេល​អញ្ជើញ​ធ្វើ​ ប​ឋ​កថា​ស្តី​ពី​ ការ​ដឹកនាំ​បញ្ជា​ កម្លាំង​ សភាពការណ៍​ជាតិ​ អន្តរជាតិ​ និង​បញ្ហា​ផ្សេងៗ​ នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថាបើ​លោក​ត្រាំ​ ជាប់​ឆ្នោត​ ពិភពលោក​នឹង​ប្រែប្រួល​ទៅ​ល្អ​ប្រសើរ​ ដោយ​គ្មាន​សង្គ្រាម​ ព្រោះ​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ពាណិជ្ជករ​។​ ប៉ុន្តែ​ប្រសិនបើ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​វិញ​ ពិភពលោក​អាច​នឹង​មាន​សង្គ្រាម​។​

​សម្ដេច​បន្ត​ថា​ បើ​លោកស្រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ ទំនាក់ទំនង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ គ្មាន​ភាពល្អ​ប្រសើរ​ ផ្ទុយ​ទៅ​វិញ​ បើ​លោក​ត្រាំ​ ជាប់​ឆ្នោត​ ទំនាក់ទំនង​ រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​ នឹង​ក្លាយជា​មិត្ត​យ៉ាង​ល្អ​។​

​ប្រជាជន​អា​មេ​រិ​ក​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ ប្រធានាធិបតី​ លើក​ទី​៤៥​ អាណត្តិ​ទី​៧៦​ នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា​ ដោយ​បេក្ខជន​ ២​ រូប​នេះ​ គឺ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លិ​ន​តុ​ន​ និង​ លោក​ដូ​ណា​ល់​ត្រាំ​ ។​

​តាម​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ ដោយ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ បេក្ខជន​ ទាំង​២​រូប​នេះ​ មាន​ ប្រជាប្រិយភាព​ ប្រកៀក​គ្នា​ យ៉ាង​ខ្លាំង​៕​ 

Share

ព័ត៌មានទាក់ទង

Image