en     km
en     km

​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ ឱ្យ​បូជាសព​លោក​ ប៉ែន​ សុវណ្ណ​ នៅ​ វត្ត​និរោធ​

Share

ភ្នំពេញ៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​ ប៉ែន​ សុវណ្ណ​ សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឱ្យ​ បូជាសព​លោក​ ប៉ែន​ សុវណ្ណ​ នៅ​ក្នុង​បរិវេណ​វត្ត​និរោធ​ ស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ​វិញ​។​

pen-sovan3-1
ការ​សម្រេច​ដូចនេះ​ បន្ទាប់​ពីសា​លា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ មិន​ឱ្យ​បូជា​នៅ​ខាង​មុខ​វត្ត​បទុម​វ​តី​ និង​វត្ត​ពី​ពោធិ៍​យ៉ា​រាម​ ហៅ​វត្ត​ចាស់​ តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យោង​តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​ ០២​ វិច្ឆិកា​ ម្សិលមិញ​ សាលា​រាជធានី​បាន​បញ្ជាក់​ថា​ បរិវេណ​វត្ត​និរោធ​ មាន​ទីធ្លា​ ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ដង្ហែ​សព​។​ ចំណែក​ទីតាំង​វត្ត​ចាស់​ដែល​បាន​ស្នើ​សុំ​ គឺជា​ទី​អារាម​ធម្មតាៗ​ ពុំ​មែនមាន​ឈាបនដ្ឋាន​សម្រាប់​បូជាសព​នោះ​ទេ​។​ សាលា​រាជធានី​ថា​ បើ​ធៀប​ចំងាយ​ផ្លូវ​ ពី​ វត្តថា​ន់​ ទៅ​វត្ត​និរោធ​ និង​ កន្លែង​តម្កល់សព​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ជាង​វត្ត​ចាស់​។​

​កំណត់ហេតុ​ដដែល​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​រៀបចំ​ពី​ធី​បូជាសព​ លោក​ ប៉ែន​ សុវណ្ណ​ នៅ​វត្ត​និរោធ​ នៅ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ គណៈកម្មការ​រៀបចំ​បុណ្យ​ត្រូវធ្វើ​លិខិតស្នើ​សុំ​ជា​មុន​ទៅ​ព្រះ​ចៅអធិការ​វត្ត​ និង​គណៈកម្មការ​គ្រប់​គ្រង់​វត្ត​និរោធ​។​

​កំណត់ហេតុ​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ឃួ​ង​ ស្រេង​ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ និង​មានការ​ឯកភាព​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ បាន​បញ្ជាក់​បន្ថែម​ថា​ចំពោះ​ការ​ដង្ហែ​នេះ​ គណៈកម្មការ​រៀប​បុណ្យ​ត្រូវ​ទទួលខុសត្រូវ​ចាត់ចែង​ដោយ​ខ្លួនឯង​ ហើយ​សមត្ថកិច្ច​ និង​ជួយ​សម្រួល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​។​

​ក្នុង​ករណី​មាន​ជន​បង្ក​ការ​អុកឡុក​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​ ដើម្បី​ចាត់វិធានការ​បាន​ទាន់​ពេលវេលា​។​ កំណត់​ហេតុនេះ​ បន្ត​ថា​ គណៈកម្មការ​បុណ្យ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​ឯកភាព​គ្នា​ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្នុង​ករណី​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​ខាងលើ​ គណៈ​ក​ម្មា​ការ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​។​

​សូម​ជម្រាប​ថា​ លោក​ ប៉ែន​ សុវណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​កំពង់ស្ពឺ​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​២៩​ ខែតុលា​ ឆ្នាំ​២០១៦​ នៅ​ខេត្តតាកែវ​។​ កាលពី​ថ្ងៃ​ទី​០២​ វិច្ឆិកា​ សព​របស់​លោក​ត្រូវ​គណៈ​ក​ម្មា​ការ​រៀបចំ​បុណ្យ​ដង្ហែ​ យក​មក​តម្កល់​ធ្វើបុណ្យ​នៅ​វត្តថា​ន់​រាជធានី​ភ្នំពេញ​៕

Share

ព័ត៌មានទាក់ទង

Image