en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ចង់​ឲ្យ​លោក​ដូ​ណា​ល់​ត្រាំ​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​

Share

ភ្នំពេញ៖ ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ចង់​ឲ្យ​បេក្ខជន​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ លោក​ ដូ​ណា​ល់​ត្រាំ​ ជាប់​ឆ្នោត​បាន​ធ្វើ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​។​

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូ ណាល់ត្រាំ
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូ ណាល់ត្រាំ

សម្តេច​ថា​ បើ​លោក​ត្រាំ​ ជាប់​ឆ្នោត​ពិភពលោក​នឹង​ប្រែប្រួល​ទៅ​ល្អ​ប្រសើរ​ ដោយ​គ្មាន​សង្គ្រាម​ ព្រោះ​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​ពាណិជ្ជករ​។​

​សម្តេច​ ហ៊ុន​ សែន​៖«​ខ្ញុំ​និយាយ​ដោយ​ត្រង់​ ខ្ញុំ​ចង់​ឲ្យ​ត្រាំ​ឈ្នះ​ខ្លាំង​ណាស់​។​ បើ​ត្រាំ​ឈ្នះ​ ពិភពលោក​អាច​នឹង​មានការ​ប្រែប្រួល​ ហើយ​អាច​មាន​សភាពការណ៍​ល្អ​ផង​ ដោយសារ​ត្រាំ​ អ្នក​រកស៊ី​ បើ​ត្រាំ​អ្នក​រកស៊ី​ គឺ​ត្រាំ​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ទេ​ អាហ្នឹង​និយាយ​ឲ្យ​ពិត​»​។​

​សម្តេច​ បាន​ថ្លែង​ដូចនេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​  ក្នុង​ពេល​លោក​អញ្ជើញ​ធ្វើ​ ប​ឋ​កថា​ស្តី​ពី​ ការ​ដឹកនាំ​បញ្ជា​ កម្លាំង​ សភាពការណ៍​ជាតិ​ អន្តរជាតិ​ និង​បញ្ហា​ផ្សេងៗ​ នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា​។​

​សម្តេច​ បញ្ជាក់​ទៀត​ថា​ ប្រសិនបើ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​វិញ​ ពិភពលោក​អាច​នឹង​មាន​សង្គ្រាម​។​ ម្យ៉ាងទៀត​ បើ​លោកស្រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ ទំនាក់ទំនង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ គ្មាន​ភាពល្អ​ប្រសើរ​ហើយ​ ផ្ទុយ​ទៅ​វិញ​ បើ​លោក​ត្រាំ​ ជាប់​ឆ្នោត​ ទំនាក់ទំនង​ រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​ នឹង​ក្លាយជា​មិត្ត​យ៉ាង​ល្អ​។​

​សម្តេច​ថ្លែង​ថា​៖«​ ប្រសិនបើ​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ទំនាក់ទំនង​អា​មេ​រិ​ក​ និង​ចិន​ អាច​ទ្រាំទ្រ​បាន​ តែ​ទំនាក់ទំនង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ នឹង​មានការ​លំបាក​។​ តែបើ​លោក​ ត្រាំ​ ឈ្នះ​ឆ្នោត​វិញ​ លោក​ត្រាំ​ អាច​នឹង​ក្លាយជា​មិត្តភក្តិ​ជាមួយ​លោក​ ពូ​ទី​ន​ ប្រធានាធិបតី​រុ​ស្ស៊ី​»​

​នេះបើយោងតាមគេហទំព័រ Fresh News។ការ​ បោះ​ឆ្នោត​ ប្រធានាធិបតី​អា​មេ​រិ​ក​ លើក​ទី​៤៥​នេះ​ នឹង​ចាប់ផ្ដើម​ នៅ​ថ្ងៃ​អង្គារ​ទី​៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​ ការ​បោះ​ឆ្នោត​នេះ​ ធ្វើ​ឡើង​ ដើម្បី​ ជំនួស​ លោក​ បា​រ៉ា​ក់​អូ​បា​ម៉ា​ ដែល​បាន​កាន់​អំណាច​ ពីរ​អាណត្តិ​៨​ឆ្នាំ​មកនេះ​ ។​

​តាម​ការ​ស្ទង់​ មតិ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ លោក​ដូ​ណា​ល់​ត្រាំ​ មានការ​គាំទ្រ​ តិច​ជាង​លោកស្រី​ហ៊ី​ល​ឡា​រី​គ្លិ​ន​តុ​ន​ មួយ​ភាគរយ​ ។​ តែបើ​តាម​ BBC​ លោក​ដូ​ណា​ល់​ត្រាំ​ មានការ​គាំទ្រ​ តិច​ជាង​លោក​ ស្រី​គ្លិ​ន​តុ​ន​ បី​ភាគរយ​ ៕​ ។​ យ៉ាងណា​ក៏​ដោយ​ការ​ស្ទង់​មិត​ ABC​ បង្ហាញ​ថា​លោក​ដូ​ណា​ល់​ត្រាំ​ ១​ ភាគរយ​វិញ​ គឺ​៤៦​ ទល់​ ៤៥៕

Share

ព័ត៌មានទាក់ទង

Image