en     km
en     km

កូរ៉េ​ខាងត្បូង​:​ សមត្ថកិច្ច​វាយឆ្មក់​ចូល​ធនាគារ​ ៨​កន្លែង​ដើម្បី​ពិនិត្យ​មើល​គណនី​មិត្តភក្តិ​ ប៉ាក​ គុន​ហេ​

Share

ភ្នំពេញ៖ ​យ៉ាងតិច​ធនាគារ​ចំនួន​៨​ត្រូវ​បាន​សមត្ថកិច្ច​វាយឆ្មក់​ ដើម្បី​ពិនិត្យ​មើល​គណនី​របស់​លោកស្រី​ Choi​ Soon-sil​ ខណៈ​ដែល​រដ្ឋ​អាជ្ញា​កំពុង​ចោទសួរ​លោកស្រី​ ករណី​ រឿងអាស្រូវ​មួយ​នេះ​ ដែល​លោកស្រី​ ប្រើប្រាស់​ឥទ្ធិពល​របស់​លោកស្រី​ ប្រធានាធិបតី​ប៉ាក​ គុន​ហេ​។​

korea03
​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ពួក​រដ្ឋ​អាជ្ញា​បាន​ចោទសួរ​ លោក​ Choi​ Soon-sil​ កាលពី​ថ្ងៃ​ពុធ​ ទី​២​ វិច្ឆិកា​ គឺ​ ភ្លាមៗ​បន្ទាប់​ពី​រដ្ឋ​អាជ្ញា​ បាន​សម្រេច​ឃុំខ្លួន​លោកស្រី​ កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍​។​

​សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ពេល​ដែល​លោកស្រី​ Choi​ Soon-sil​ រដ្ឋ​អាជ្ញា​កំពុង​ចោទសួរ​នោះ​ គឺ​ សមត្ថកិច្ច​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ក៏​បាន​ វាយលុក​ចូល​ធនាគារ​ចំនួន​៨​កន្លែង​ ដើម្បី​ស្រាវជ្រាវ​លើ​មូលនិធិ​មួយ​ចំនួន​ ដែល​អ្នកស្រី​ទទួល​បាន​ពី​ការ​ប្រើប្រាស់​ឥទ្ធិពល​ប្រធានាធិបតី​ លោកស្រី​ ប៉ាក​ គុន​ហេ​។​

​អ្នកនាំពាក្យ​តុលាការ​ទីក្រុង​សេ​អ៊ូ​ល​ បាន​និយាយ​ថា​ លោកស្រី​ Choi​ Soon-sil​ នឹង​បន្ដ​ឃុំខ្លួន​មួយ​ថ្ងៃ​ទៀត​ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បើ​រក​កំហុស​ឃើញ​ នឹង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ធ្វើការ​ចោទប្រកាន់​។​

​ជាមួយ​គ្នា​នេះ​ លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​សម្រេច​រុះរើ​គណៈរដ្ឋមន្ដ្រី​របស់​លោក​ ដោយ​ដកហូត​តំណែង​នាយក​រដ្ឋមន្ដ្រី​ម្នាក់​ បន្ទាប់​ពី​មានការ​សង្ស័យ​ថា​ នាយក​រដ្ឋមន្ដ្រី​រូប​នេះ​ក៏​នៅ​ពីក្រោយ​លោកស្រី​ Choi​ Soon-sil​ ផង​ដែរ​។

​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​បាតុករ​រាប់​ម៉ឺន​នាក់​ បាន​ធ្វើ​បាតុកម្ម​ដោយ​ទាមទារ​ឱ្យ​លោកស្រី​ ប៉ាក​ គុន​ហេ​ ចាក​ចេញពី​តំណែង​ ដោយសារ​តែ​មានការ​ចោទប្រកាន់​ ថា​ លោកស្រី​ បណ្ដោយ​អោយ​មិត្តភក្ដិ​របស់​ខ្លួន​ គឺ​ លោកស្រី​ Choi​ Soon-sil​ ប្រើប្រាស់​ឥទ្ធិពល​ប្រធានាធិបតី​ដើម្បី​ រៃ​អង្គាសប្រាក់​មូលនិធិ​៕​ ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image