en     km
en     km

អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស ​ម៉ា​ឡេ​ស៊ី ​ព្រមាន​ការខ្ចី​ប្រាក់​​ពីចិន​

Share

​កូឡា​ឡាំ​ពូ​៖​ លោក​ Mahathir​ Mohamad​ អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​កាន់​អំណាច​យូរ​ជាងគេ​របស់​ប្រទេស​មូ​ស្លី​ម​មួយ​នេះ​បាន​ព្រមាន​ថា​ ប្រាក់​កម្ចី​ច្រើន​លើសលប់​ខ្ចី​ពី​ប្រភព​តែ​មួយ​ប្រទេស​គឺ​អាច​នឹង​នាំ​ឲ្យ​ប្រទេស​នេះ​បាត់បង់​អធិបតេយ្យភាព​របស់​ខ្លួន​។​  

លោក Mahathir Mohamad អតីតនាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី
លោក Mahathir Mohamad អតីតនាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី

​លោក​ Mahathir​ Mohamad​ បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​ទើ​បង្កើត​ថ្មី​គឺ​គណបក្ស​ Parti​  Pribumi​ Bersatu​ Malaysia​ (PPBM)​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ពុធ​ ទី​ ០២​ វិច្ឆិកា​ នេះ​។​

​លោក​ Mahathir​ បាន​បន្ដ​ថា​ ការ​ជំពាក់​បំណុល​ប្រទេស​តែ​មួយ​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ទៅ​ថ្ងៃ​មុខ​ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​បាត់បង់​នៅ​អធិបតេយ្យភាព​របស់​ខ្លួន​ ដូច​ជា​ករណី​ដែល​ម៉ា​ឡេ​ស៊ី​ កំពុង​តែ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ខ្ចីប្រាក់​ពី​ចិន​ ១៣ ​ពាន់​ លាន​ដុល្លា​ថែម​ទៀត​ដើម្បី​ស្ថាបនា​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ដែល​មាន​ចំងាយ​ ៦០០​ គីឡូម៉ែត្រ​ ដែល​បំណុល​ថ្មី​នេះ​នាំ​ឲ្យ​លោក​ មហា​ធា​ ព្រួយបារម្ភ​អំពី​ការ​កើនឡើង​បំណុល​បរទេស​។​

​លោក​ Mahathir​ Mohamad​ បាន​បញ្ជាក់​ដូចនេះ​ថា​៖«​មើលទៅ​យើង​កំពុង​តែ​ដើរ​លើ​ផ្លូវ​មួយ​ដោយ​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ដោយ​ខ្លួនឯង​។​ យើង​មិន​បាន​គិត​អំពី​គោលនយោបាយ​ដែល​កំពុង​ជាប់បំណុល​ចិន​ ហើយ​វា​អាច​នឹង​បំផ្លាញ​ ដែល​គោលការណ៍​អាស៊ាន​ ចំពោះ​ការ​ដោះស្រាយ​ដែន​អធិបតេយ្យ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​ យើង​បង្កើត​អាស៊ាន​នេះ​ឡើង គឺ​ដើម្បី​ដោះស្រាយ​ជម្លោះ​របស់​យើង​។​ ប្រសិនបើ​យើង​មិន​ប្រឹក្សា​រឿង​នេះ​ជាមួយ​ប្រទេស​ជិតខាង​ គឺ​វា​នឹង​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​ ហើយ​ថា​ តើ​ជម្លោះ​នោះ​នឹង​ដោះស្រាយ​តាម​របៀប​ណា​»​៕

Share

ព័ត៌មានទាក់ទង

Image