en     km
en     km

១៣​ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ខារ៉ាអូខេ​នៅ​វៀតណាម​

Share

ហាណូយ​ ៖​ មន្ត្រី​ប៉ូលិស​មួយ​រូប​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ ទី​០២​ វិច្ឆិកា​នេះ​ថា​ អគ្គិភ័យ​បាន​ឆាបឆេះ​បា​រ៍​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ទៅ​ក្រុង​ ហាណូយ​ ប្រទេស​វៀតណាម​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ ១៣​ នាក់​ស្លាប់​និង​មន្ត្រី​ប៉ូលិស​ពីរ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​ហេតុការណ៍​នោះ​។

ខារ៉ាអូខេ ដែលបានឆេះ នៅស្រុក កូវ ហ្គាយ (Cầu Giấy)។រូបភាពAFP
ខារ៉ាអូខេ ដែលបានឆេះ នៅស្រុក កូវ ហ្គាយ (Cầu Giấy)។រូបភាពAFP

​គ្រោះ​អគ្គិភ័យ​នេះ​បាន​ចាប់​ឆាបឆេះ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​០១​វិច្ឆិកា​ នៅ​ក្នុងស្រុក​ កូវ​ ហ្គា​យ​ (Cầu​ Giấy)​ ហើយ​អគ្គិភ័យ​នេះ​ បាន​ឆេះ​រាលដាល​យ៉ាង​លឿន​ទៅ​ផ្ទះ​ជិតខាង​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ជុង​(Chung)​ មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​នោះ​។​

​លោក​ Chung​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ថា​៖​ «​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​រាប់រយ​នាក់​ និង​ មន្ត្រី​ប៉ូ​លី​ស​ បាន​កេណ្ឌ​កម្លាំង​គ្នា​ដើម្បី​ពន្លត់​អគ្គិ ភ័យ​នេះ​»​។​

លោក​ Chung​ បាន​បន្ថែម​ថា​ មន្ត្រី​ប៉ូលិស​ពីរ​នាក់​ត្រូវ​ទទួល​ការ​ព្យាបាល​ បន្ទាប់​ពី​ពួក​គេ​បាន​រង​របួស​ក្នុង​កំឡុង​ពេល​ព្យាយាម​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​គ្រឹះស្ថាន​កំសាន្ត​សប្បាយ​មួយ​នេះ​។​

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ ងៀង​ សាង​ភុ​ក​(Nguyễn​ Xuân​ Phúc)​ បាន​ចេញ​បញ្ជា​ភ្លាមៗ​ទៅ​កាន់​ប៉ូ​លី​ស​ ឱ្យ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ ដើម្បី​ផ្តន្ទាទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​ឱ្យ​បាន​ច្បាស់លាស់​ និង​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋាភិបាល​។​

លោក​ ភុ​ក​ ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​លើ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ បារ​ ខារ៉ាអូខេ​និង​ភោជនីយដ្ឋាន​នានា​ បំណង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​តួយ៉ាង​ដូច​ករ​ណ៍​ឆេះ​ខារ៉ាអូខេ​។​

បើ​តាម​បណ្តេញ​ព័ត៌មាន​ Channal​ News​ Aisa​ បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ ឧ​ប​ទ្ទេវ​ហេតុ​ការ​ឆេះ​បារ​ ផ្ទះ​ ខារ៉ាអូខេ​ និង​ភោជនីយដ្ឋាន​ នៅ​ក្នុង​ប្រ ទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ​ បាន​ក្លាយជា​រឿង​ធម្មតា​ក្នុង​ប្រទេស​វៀតណាម​ បើ​ទោះបីជា​អាជ្ញាធរ​បានការ​ពារ​ និង​បាន​កំណត់​ទីតាំង​ដែល​ងាយ​រង​គ្រោះ​បាន​ជាក់លាក់​យ៉ាងណា​ក្តី​។​

កាលពី​ខែកញ្ញា​ បារ​ ខារ៉ាអូខេ​ប្រាំពីរ​ជាន់​មួយ​កន្លែង​នៅ​ទីក្រុង​ហាណូយ​ បាន​ឆេះ​នៅ​ពេល​រាត្រី​ ប៉ុន្តែ​អ្នក​ស្លាប់​ និង​អ្នក​របួស​មិន​ត្រូវ​បាន​គេ​រាយ ការណ៍​នោះ​ទេ​៕​ ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image