en     km
en     km

មន្ត្រី​អា​មេ​រិ​កថា​ កូរ៉េ​ខាងជើង​ត្រៀម​រៀបចំ​បាញ់​បង្ហោះ​មី​ស៊ី​ល​ជា​ថ្មី​

Share

វ៉ា​ស៊ី​ន​តោន​ ៖​ មន្ត្រី​អា​មេ​រិ​ក​ពីរ​រូប​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​និយាយ​ថា​ ប្រទេស​កូរ៉េ​ខាងជើង​បាន​រៀបចំ​បើក​ដំណើរការ​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចំងាយ​មធ្យម​នៅ​រយៈពេល​បី​ថ្ងៃ​ខាង​មុខ​នេះ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​បណ្តាញ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ម៉ាក់​ Fox​ ដែល​បាន​រាយ ការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​០១​ វិច្ឆិកា​ ម្សិលមិញ​។​

លោក គីន ជុងអុន មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង។
លោក គីន ជុងអុន មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង។

​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ​បាន​ត្រៀម​បាញ់​បង្ហោះ​មី​ស៊ី​ល​ផ្លោង​ ដែល​គ្រោង​នឹង​បាញ់​នៅ​រយៈពេល​ ២៤​ ទៅ​ ៧២​  ម៉ោង​ខាង​មុខ​ទៀត​។​ ការ​បាញ់​មី​ស៊ី​ល​ផ្លោង​ដោយ​ប្រទេស​ឯកោ​នេះ​ បានការ​រំលោភ​បំពាន​ជា​ថ្មី​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ហើយ​សេច ក្តីសម្រេច​នោះ​ក៏​មានការ​គាំទ្រ​ដោយ​ប្រទេស​ចិន​ផង​ដែល​ ដោយ​ធ្វើការ​ហាមឃាត់​សកម្មភាព​កូរ៉េ​ខាងជើង​ទាក់ទង​នឹង​ការ​ផលិត​និង​ធ្វើតេស្ត​សាក ល្បង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទាំងអស់​។​

បើ​ទោះបីជា​ប្រទេស​កូរ៉េ​ខាងជើង​ ស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ និង​អន្តរជាតិ​ផ្សេងៗ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​យ៉ាង ណា​ក្តី​ ក៏​ប៉ុន្តែ​កូរ៉េ​ខាងជើង​នៅ​តែ​បន្ត​ធ្វើតេស្ត​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​ក្នុងឆ្នាំនេះ​ ដែល​ការ​បាញ់​សាកល្បង​ថ្មី​បំផុត​គឺ​នៅ​ថ្ងៃ​ទី​ ២០​ តុលា​ថ្មីៗ​នេះ​។​

​កងទ័ព​អា​មេ​រិ​ក​ និង​ កូរ៉េ​ខាងត្បូង​បញ្ជាក់​ថា​ ការ​ធ្វើតេស្ត​មី​ស៊ី​ល​ មូ​ស៊ូ​ដាន​(Musudan)​ រយៈ​ចម្ងាយ​មធ្យម​ចុង​ក្រោយ​បំផុត​របស់​កូរ៉េ​ខាងជើង​ត្រូវ​គេ​ជឿ​ថា​ បាន​បរាជ័យ​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់ផ្តើម​។​ ហើយ​ការ​ធ្វើតេស្ត​មី​ស៊ី​ល​ មូ​ស៊ូ​ដាន​ នេះ​ទៀត​សោត​ បាន​បង្ក​ជា​ការ​គំរាមកំហែង​ និង​កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​អង្គការសហប្រជាជាតិ​។​

​សូម​បញ្ជាក់​ថា​ កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ២០០៦​ តាំងពី​ពេល​នោះ​មក​ អង្គការសហប្រជាជាតិ​ចាប់ ផ្តើម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​មួយ​នេះ​ ដើម្បី​ទប់ស្កាត់​ការ​អភិវឌ្ឍ​អាវុធ​ និង​មី​ស៊ី​ល​របស់​ពួក​គេ​ តែ​យ៉ាង​ទីក្រុង​ព្យុ​ង​យ៉ាង​និយាយ​ថា​ កម្មវិធី​នុយ ក្លេអ៊ែរ​របស់​ខ្លូ​ន​គឺ​ត្រូវ​សម្រាប់​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image