en     km
en     km

​អ្នក​បញ្ចេញមតិ​លើ​ ហ្វេ​ស​ប៊ុ​ក​ ភាគច្រើន​ចាត់​ទុក​លោក​ ប៉ែន​ សុវណ្ណ​ ជា​មេដឹកនាំ​ស្នេហា​ជាតិ​ (មានសំឡេង)

Share

ភ្នំពេញ​៖​ មរណភាព​អតីត​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​លោក​ ប៉ែន​ សុវណ្ណ​ ក្នុង​របប​សាធារណរដ្ឋ​ប្រជា មានិត​កម្ពុជា​ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គេ​ស​ង្គេ​ត​ឃើញ​ថា​ មាន​សារ​ចូលរួម​មរណទុក្ខ​ជា​ច្រើន​។​ ជុំវិញ​អតីតកាល​របស់​លោក​ ប៉ែន​ សុវណ្ណ​ កាល​នៅ​ជា​អតីត​នាយក​រដ្ឋមន្ដ្រី​ក្នុង​របប​សា ធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ អ្នកវិភាគ​យល់​ថា​ លោក​មានគុណ​សម្បត្ដិ​ច្រើន​ដែល​ជា​ ចំណុច​ល្អ​នៃ​ វីរភាព​របស់​លោក​នាកាល​នោះ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ មិន​យល់​ស្រប​ដូចនេះ​ទេ​។​ អ្នកនាំពាក្យ​ថា​ លោក​ ប៉ែន​ សុវណ្ណ​ ពុំ​មានគុណ​សម្បត្ដិ​ក្នុង​ការ​ដឹកនាំ​នាកាល​នោះ​ទេ​

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្ដីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា
លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្ដីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា

​លោក​ ប៉ែន​ សុវណ្ណ​ បាន​កាន់​អំណាច​ ត្រឹមតែ​ជាង​២​ឆ្នាំ​បន្តិច​ប៉ុណ្ណោះ​ ពោល​គឺ​ពី​ឆ្នាំ​១៩៧៩-១៩៨១​។​  លោក​ក៏​ត្រូវ​ ទម្លាក់​ពី​អំណាច​ ដោយ​ចៅហ្វាយ​ចាស់​ របស់​លោក​ គឺ​រដ្ឋាភិបាល​ វៀតណាម​។​ ខណៈ​លោក​ត្រូវ​បណ្ដេញ​ពី​តំណែង​នោះ​ កងទ័ព​វៀតណាម​ បាន​ចូលចាប់​ខ្លួន​ លោក​នៅ​រាជធានី​ភ្នំពេញ​តែ​ម្ដង​។​ គេ​អាច​គិត​ថា​ ដូច​ជា​រូបភាព​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​ប្រមុខ​រដ្ឋាភិបាល​  ដែល​គេ​ហៅ​ថា​ ប្រធាន​ក្រុម​ ប្រឹក្សា​រដ្ឋមន្ត្រី​ នៃ​របប​ប្រជាមានិត​កម្ពុជា​ដែល​ វៀតណាម​ លើក​បន្ដុប​។​ អ្នកតស៊ូ​ រំដោះប្រទេស​ពី​របប​ខ្មែរក្រហម​ ប្រល័យពូជសាសន៍​នេះ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដេក​គុក​ក្នុង​ងងឹត​ នៅ​ទីក្រុង​ហាណូយ​អស់​រយៈពេល​ជាង​ ១០​ឆ្នាំ​។​

​អ្វី​ដែល​នាំ​ឲ្យ​មានការ​ ទម្លាក់​ អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ រូប​នេះ​ពី​តំណែង​ ត្រូវ​លោក​ ប៉ែន​ សុវណ្ណ​ ខ្លួន​លោក​ផ្ទាល់​ អះអាង​ថា​ មក​ពី​លោក​ប្រឆាំង​ នយោបាយ​ បង្ហូរ​ជនអន្តោប្រវេសន៍​ វៀតណាម​ មក​រស់នៅ​កម្ពុជា​   ការ​ប្រឆាំង​វៀតណាម​រំលោភ​បំពាន​ព្រំដែន​ និង​ ករណី​កេណ្ឌ​ប្រជាពលរដ្ឋ​ទៅ​កាប់​ព្រៃ​ក្នុង​សមរភូមិ​ ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស​ ដែល​ជាទី​ ដ៏​រឹង​មាំ​របស់​ពួក​ ទ័ពព្រៃ​ខ្មែរក្រហម​ ។

​ទំនង​កត្ដា​ទាំងនេះ​ហើយ​មើលទៅ​ ដែល​ធ្វើ​ឱ្យ​អ្នកលេង​ បណ្ដាញ​សង្គម​មួយ​ចំនួន​ បញ្ចេញមតិ​គាំទ្រ​ ឧត្តមគតិ​របស់​លោក​ ដែល​ពួក​គេ​ចាត់​ទុក​លោក​ ជា​អ្នកដឹកនាំ​ស្នេហា​ជាតិ​ ម្នាក់​ដ៏​ក្លាហាន​ នៃ​ប្រជាជន​កម្ពុជា​។​ ពួក​គេ​បាន​បញ្ចេញ​នេះ​ ដែល​ជា​ការ​ចូលរួម​សោកស្ដាយ​ វិ​រ​ជន​របស់​ពួក​គេ​។

​លោក​ ប៉ែន​ សុវណ្ណ​ ជា​អ្នកតំណាង​រាស្ដ្រ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ កំពង់ស្ពឺ​។​ លោក​បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​ ១៩៖១៥​ នាទី​ នៅ​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​ ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ​ ដោយ​រោគាពាធ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ដែល​ស្ថិត​នៅ​ខេត្ដ​ តាកែវ​។​

​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ page​ Social​ Breaking​ News(SBN)​ គេ​ឃើញ​មាន​អ្នក​បញ្ចេញមតិ​ ជា​ច្រើន​ សរសេរ​កោត​ស​សើ​រលោក​ ប៉ែន​ សុវណ្ណ​ ។​ គណនី​ដែល​មានឈ្មោះ​ថា​ Bophany​ Ken​  សរសេរ​ថា​ សូម​អំពាវនាវ​ ជូន​ដល់​ បងប្អូន​ ជនរួមជាតិ​ខ្មែរ​ទាំងអស់​ មេត្តា​ទៅ​ដង្ហែរ​ សព​ឯកឧត្តម​ ប៉ែន​ សុវណ្ណ​ ដែល​បាន​ បូជាជីវិត​ រំដោះ​ រាស្ដ្រ​ខ្មែរ​ ពី​របប​ប្រល័យ​ ពូជសាសន៍​ និង​ជា​បិតា​៧​ មក​រា​ពិតៗ​ ដែល​សុខចិត្ត​ជាប់គុក​ងងឹត​ ១០​ ឆ្នាំ​ ៥២​ ថ្ងៃ​។​

​ចំណែក​ Roeun​ Driver​ Angkor​ សរសេរ​ថា​ គួរ​ឲ្យ​សោកស្ដាយ​លោក​ណាស់​ លោក​គឺជា​វីរជន​ អ្នក​ស្នេហា​ជាតិខ្មែរ​ សូម​វិញ្ញាណក្ខន្ធ​លោក​បាន​សោយ​សុគតិភព​។​ Jully​ Kouch​ សរសេរ​ថា​ ហេតុ​អី​និយាយ​ពី​តំលៃ​មនុស្ស​នៅ​ពេល​គាត់​ស្លាប់​ តែ​ពេល​នៅ​រស់​មិន​លើក​មិន​អោយ​កិត្តិយស​គាត់​អោយ​សមនិង​ការ​លះបង់​របស់​គាត់​ មិន​អោយ​ជិ​វិត​ចុង​ក្រោយ​របស់​អ្នក​ដែល​លះបង់​ដើម្បី​ជាតិ​បាន​សមរម្យ​។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​វី​ដេ​អូ​នៃ​មរណភាព​របស់​លោក​ ប៉ែន​ សុវណ្ណ​ នេះ​ដែរ​មិនមែន​មាន​តែ​ page​ Social​ Breaking​ News​ នោះ​ទេ​ដែល​បាន​បង្ហោះ​គឺ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បង្ហោះ​វី​ដេ​អូ​នៃ​សម្ដី​របស់​លោក​ ប៉ែន​ សុវណ្ណ​ កាល​នៅ​មានជីវិត​ដូច​គ្នា​ដែរ​។

​នៅ​ខាងក្រោម​វី​ដេ​អូ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​ផុស​មានការ​បញ្ចេញមតិ​ជា​ច្រើន​គឺ​បង្ហាញ​ការ​សោក ស្ដាយ​និង​កោតសរសើរ​រូប​លោក​ជា​ខ្លាំង​។

Délice​ Saint-Jean​ សរសេរ​ថា​  ប្រវត្តិសាស្ដ្រ​ប្រទេស​យើង​ ជូរ​ចត់​ណាស់​ ដោយសារ​តែ​អ្នកដឹកនាំ​គ្រប់​ជំនាន់​គ្មាន​ស្មារត្តី​ស្នេហារ​ជាតិ​មាតុភូមិ​។​

Chantha​ Chay​ សរសេរ​ថា​ អ្វីៗ​ដែល​ឯកឧត្តម​បាន​កសាង​ និង​បាន​បន្សល់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​ បានដឹង​ និង​បានឮ​ដល់​ គ្រប់ៗ​ខ្មែរ​ ដែល​ជា​អ្នក​ស្នេហា​ជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ ចំណែក​អ្នកលេង​បណ្ដាញ​សង្គម​ឈ្មោះ​ថា​ Leom​ Hong​  សរសេរ​ថា​ លោក​ពិតជា​មុន្ដ្រី​ល្អ​ខ្លាំង​ណាស់​របស់​ជីដូន​ជីតា​មហានគរ​ខ្មែរ​ ជា​វិ​រៈ​បុរស​ដ៏​ល្អ​ អស្ចារ្យ​ ក្នុង​ពិភពលោក​។​

​គណនី​ Lion​ SK​ សរសេរ​ថា​ សូម​វិញ្ញាណក្ខន្ធ​លោក​ ជួយ​ពង្រឹងស្មារតី​អ្នក​ស្នេហា​ជាតិ​របស់​ជនជាតិ​ខ្មែរ​ ដើម្បី​បុព្វហេតុ​សន្តិភាព​។

​ទាំងនេះ​សុទ្ធសឹងតែ​ជា​សារ​បញ្ចេញ​មតិយោបល់​ពី​អ្នកលេង​បណ្ដាញ​សង្គម​ដែល​ ស្រលាញ់​នឹង​កោតសរសើ​លោក​ ប៉ែន​ សុវណ្ណ​។​ ក្នុង​ការ​បញ្ចេញ​មតិយោបល់​ក្នុង​បណ្ដាញ​សង្គម​នេះ​ក៏​មាន​អ្នក​ដែល​មិន​ពេញចិត្ដ​ពី​ការ​ដឹកនាំ​របស់​លោក​ ប៉ែន​ សុវណ្ណ​ ផង​ដែរ​។​

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ

​ជុំវិញ​មរណភាព​លោក​ ប៉ែន​ សុវណ្ណ​ អ្នកវិភាគ​បង្ហាញ​ជា​ទស្សន​ថា​ លោក​ ប៉ែន​ សុវណ្ណ​ ជា​បុគ្គល​ដែល​មានគុណ​សម្បត្ដិ​ជា​ច្រើន​ដែល​អាច​និយាយ​បាន​ថា​ ជា​បុគ្គល​ដែល​ស្ន​ហា​ជាតិ​ ដោយ​ស្មោះ​ស្ម័​ក្រ​ និង​មាន​ឆន្ទៈ​ស្នេហា​ជាតិ​ខ្ពស់​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ អង្គារិ៍​ ទី​ ០១​ វិច្ឆិកា​ ថា​ អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​រូប​នេះ​ មានគុណ​សម្បត្ដិ​ល្អ​បី​ចំណុច​៖

-​ទី​១​ គឺ​លោក​ហ៊ាន​តស៊ូ​ប្រឆាំង​វៀតណាម​ដែល​ចង់​ដាក់​អាណានិគម​ន៍​មក​លើ​ស្រុក​ខ្មែរ​ ដែល​កាលពី​សម័យ​នោះ​គឺ​មាន​មនុស្ស​តិច​ណាស់​ហ៊ាន​តស៊ូ​ប្រឆាំង​វៀតណាម​។​

-​ទី​២​ លោក​ថា​ លោក​ ប៉ែន​ សុវណ្ណ​ ជា​មនុស្ស​ដែល​មានចិត្ដ​ទូលាយ​ គិត​ជាតិ​ជា​ធំ​ ប្រការ​នេះ​អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ពន្យល់​ថា​ ថ្វីបើ​សម័យ​នោះ​មាន​ខ្មែរ​ខ្លះ​សម​ គំនិត​ជាមួយ​វៀតណាម​ដើម្បី​ចាប់ខ្លួន​លោក​យក​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ដាក់គុក​ក្ដី​ ក៏​លោក​មិន​បាន​គុំ​គួ​ន​ជាតិ​សាសន៍​ឯង​ ហើយ​ក្រោយ​រួចខ្លួន​ពី​ការ​ឃុំឃាំង​នៅ​ហា​ណូ​ លោក​នៅ​តែ​មក​ជួយ​ប្រទេស​ជាតិ​វិញ​ដដែល​។

-​ចំណុច​ទី​៣​ លោក​ជា​មនុស្ស​ដែល​មាន​ទស្សន​ជាតិនិយម​ និង​មាន​ឆន្ទៈ​ស្ន​ហា​ជាតិ​ខ្លាំង​មួយ​រូប​ដែល​មិនមែន​ចេះ​ត្រឹម​និយាយ​នោះ​ទេ​ ពោល​គឺ​លោក​បង្ហាញ​សកម្ម​ភា​ជាក់ស្ដែង​តែ​ម្ដង​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​មនុស្ស​យើង​ភាគច្រើន​និយាយ​ពី​រឿង​ជាតិនិយម​ ក៏​ប៉ុន្ដែ​ឯកឧត្ដម​ ប៉ែន​ សុវណ្ណ​ លោក​មានគំនិត​ជាតិនិយម​ខ្លាំង​មែនទែន​ ខ្ញុំ​ឃើញ​ថា​ បើ​ទោះបី​ជីវិត​នយោបាយ​របស់​លោក​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ការ​គំរាមកំហែង​ ការ​ចាប់ចង​ឬ​ក៏​ការ​ប្រមាថមើលងាយ​ក្ដី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ក៏​ឯកឧត្ដម​ ប៉ែន​ សុវណ្ណ​ មិន​ដែល​លះបង់​ចោល​នៅ​ស្មារតី​ជាតិនិយម​ ការ​ស្នេហា​ជាតិ​ ការ​ស្នេហា​ទឹកដី​របស់​គាត់​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ទទួលស្គាល​ថា​ ការ​ដែល​លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន ​វៀត ណាម​ ទម្លាក់​ពី​អំណាច​ និង​ចាប់ខ្លួន​ទៅ​ឃុំខ្លួន​ នៅ​គ្រានោះ​ អាច​បណ្ដាល​មក​ពី​លោក​គិត​ថា​ ត្រូវ​តែ​ដកខ្លួន​ពី​វៀតណាម​ អោយទាន់​ស្ថានការណ៍​ បើ​ពុំនោះ​ទេ​កម្ពុជា​ នឹង​គ្រោះថ្នាក់​។​  

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​នៅ​ក្នុង​កាលៈទេសៈ​នោះ​ កាល​វៀតណាម​គ្រប់គ្រង​ប្រទេស​កម្ពុជា​ សម្បើម​ពេក​ខ្លាំង​ពេក​ ហើយ​វិធីសាស្ដ្រ​ដែល​ឯកឧត្ដម​ ប៉ែន​ សុវណ្ណ​ លោក​ជ្រើសរើស​យក​មក​ប្រើ​គឺ​ប្រឈម​មុខ​នឹង​វៀតណាម​ដោយ​ផ្ទាល់​តែ​ម្ដង​ ដូចនេះ​ហើយ​បាន​វៀតណាម​ចាប់ខ្លួន​លោក​ទៅ​ដាក់​ពន្ធនាគារ​ សម្លាប់​ជីវិត​នយោបាយ​គាត់​ចោល​ ហើយ​លើក​បន្ដុប​ក្រុម​ថ្មី​ដែល​ផ្ដល់​ផលប្រយោជន៍​វៀតណាម​ ដែល​អាច​ជួយ​រក​ផលប្រយោជន៍​ឲ្យ​ពួក​គេ​បាន​»​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​ជុំវិញ​គុណសម្បត្ដិ​ និង​គុណវិបត្ដិ​របស់​លោក​ ប៉ែន​ សុវណ្ណ​ ដែល​កាល​នៅ​ជា​អតីត​នាយក​រដ្ឋមន្ដ្រី​កាលពី​សម័យ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​  មន្ដ្រី​បក្ស​កាន់​អំណាច​បញ្ជាក់​ថា​ លោក​ ប៉ែន​ សុវណ្ណ​ គ្មាន​ទេ​គុណសម្បត្ដិ​ គឺ​មាន​តែ​គុណវិបត្ដិ​ប៉ុណ្ណោះ​។​

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ លោក​ ប៉ែន​ សុវណ្ណ​ មានគុណ​វិបត្ដិ​ជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​ ការ​ប្រឆាំង​នឹង​វត្ដមាន​កងទ័ព​វៀតណាម​ដែល​មក​ជួយ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប​ប៉ុ​ល​ពត​ និង​ទី​២​ គឺ​ការ​ប្រឆាំង​ផែន​ការណ៍​ ក​.៥​ ដែល​ជា​ផែន​ការណ៍​ទប់ស្កាត់​ប្រឆាំង​ការ​វិល​ត្រឡប់​មក​វិញ​នូវ​របប​ប្រល័យពូជសាសន៍​។

​លោក​ សុខ​ ឥ​សាន្ដ​៖«​ប៉ែន​ សុវណ្ណ​ មានគុណ​វិបត្ដិ​ទី​១​ គាត់​ប្រឆាំង​នឹង​វត្ដមាន​កងទ័ព​វៀតណាម​ដើម្បី​ចូល​មក​រំដោះ​ពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ គាត់​ជា​មនុស្ស​មាន​សតិអារម្មណ៍​ចង្អៀតចង្អល់​ហួសហេតុ​គាត់​ចង់​ឲ្យ​ពលរដ្ឋ​ស្លាប់​ក្រោម​ស្នាដៃ​របប​ប្រលៃពូជសាសន៍​ប៉ុ​ល​ពត​ ទី​២​ គាត់​ប្រឆាំង​នឹង​ផែន​ការណ៍​ ក​.៥​ ដែល​ជា​ផែន​ការណ៍​ទប់​ស្ដា​ត់​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​»​

​ទន្ទឹម​នឹង​ការ​អះអាង​របស់​មន្ដ្រី​បក្ស​កាន់​អំណាច​ដូចនេះ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និ​រ​ន្ទេ​ស​ខ្លួន​នៅ​ក្រៅប្រទេស​ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ តុលា​ ថា​ លោក​សូម​លំឱនកាយ​គោរព​វិញ្ញាណក្ខន្ធ​លោក​ ប៉ែន​ សុវណ្ណ​ ដោយ​ចាត់​ទុក​លោក​ជា​អ្នក​ស្នេហា​ជាតិ​មួយ​រូប​ បាន​តស៊ូ​ការពារ​ផលប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ​ ក្នុង​កាលៈទេសៈ​ប្រវត្តិសាស្ត្រ​ដ៏​លំបាក​ក្រៃ​លែង​។​

​ដោយសារ​តែ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​២៣​តុលា​ ១៩៩១​ លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​រដ្ឋា ភិបាល​ វៀតណាម​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ ៕

Share

ព័ត៌មានទាក់ទង

Image