en     km
en     km

កុមារ​ជា​ច្រើន​សប្បាយ​នឹង​ការ​ជួបជុំ​មិត្ត​នៃ​ថ្ងៃ​ចូល​រៀន​ដំបូង​តែ​ កុមារ​ខ្លះ​ទៀត​ត្រូវ​ដើរ​រក​ប្រាក់​ជួយ​គ្រួសារ​ (មានសំឡេង)

Share

ភ្នំពេញ៖ ​ថ្ងៃ​ទី​ ០១​ វិច្ឆិកា​ ឆ្នាំ​នេះ​ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០១៦-២០១៧​ សម្រាប់​សិស្សានុសិស្ស​។​ កាលពី​យប់​ថ្ងៃ​ទី​៣១​តុលា​  នាយក​រដ្ឋមន្ដ្រី​ សម្ដេច​ ហ៊ុន​ សែន​ បាន​ផ្ញើ​សារ​ តាម​រយៈ​ហ្វេ​ស​ ប៊ុ​ក​ ដោយ​លើកទឹកចិត្ត​ និង​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ ជា​ពិសេស​ឪពុក​ម្ដាយ​ និង​អាណាព្យាបាល​ត្រូវ​នាំ​កូនចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​អោយ​បាន​គ្រប់ៗ​គ្នា​។​

ក្មេងៗនៅតាមផ្លូវភ្លើងស្តុប ដែលពុំមានឱកាសបានចូលរៀនដូចក្មេងដ៏ទៃ។
ក្មេងៗនៅតាមផ្លូវភ្លើងស្តុប ដែលពុំមានឱកាសបានចូលរៀនដូចក្មេងដ៏ទៃ។

តែ​ទោះជា​មានការ​អំពាវនាវ​យ៉ា​ណា​ក៏​ដោយ​ ក៏​កុមារ​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​អាច​ចូល​រៀន​បាន​ ជាក់ស្តែង​ក្មេងៗ​នៅ​តាម​ផ្លូវ​ភ្លើងស្តុប​និង​ កុមារ​រើស​អេ​ត​ចាយ​  ពួក​គេ​មិន​បាន​ ទៅ​ចូលរួម​អបអរសាទរ​ ថ្ងៃ​បើក​បវេសនកាល​នោះ​ទេ​។​ ពួក​គេ​បាន​ប្រាប់​ថា​គេ​មិនមែន​មិន​ចង់​ចូល​រៀន​ទេ​តែ​ដោយសារ​គ្រួសារ​ក្រីក្រ​ តម្រូវ​ឲ្យ​គេ​ត្រូវ​ជួយ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​

​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ បាន​ជួប​កុមារ​តូចៗ​នេះ​ តាម​ដងផ្លូវ​នានា​ នៅ​រាជធានី​ភ្នំពេញ​​ដោយ​បាន​ រៀបរៀង​បទ​យកការណ៍​។​ សូម​ស្ដាប់​សេចក្ដីរាយការណ៍​ដូច​តទៅ​៖


child-not1 child-not2

child-no3 child-no4

 

Share

ព័ត៌មានទាក់ទង

Image