en     km
en     km

​រដ្ឋមន្ត្រី​សាធារណការ​៖​ ខ្ញុំ​លែងចង់ឮ​​ពាក្យ​ថា​ធ្វើ​ខាង​មុខខូច​ខាងក្រោយ​ទៀត​ហើយ

Share

ភ្នំពេញ៖ លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា​ ចាប់ពី​ពេល​នេះ​ទៅ​លោក​លែង​ចង់​លឺ​ ចំពោះ​ការ​ធ្វើ​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​គេ​រិះគន់​ថា​ចាក់​ក្រាស​ចេញ​ស្ដើង​ចាក​ស្ដើង​ចេញ​ក្រាស​ ហើយ​ថា​ផ្លូវ​នៅ​ក្នុង​កម្ពុជា​ធ្វើ​ជាប់​រហូត​គឺ​ជួសជុល​ខាង​មុខ​ ខូច​ខាងក្រោយ​ទៀត​ហើយ​។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

​លោក​បាន​ថ្លែង​ ដូចនេះ​ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៤​ និង​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣១​តុលា​នេះ​។​

​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កន្លង​មក​តែងតែ​ទទួល​បានការ​រិះគន់​ថា​ គុណភាព​ផ្លូវ​មិន​មាន​ភាពល្អ​ ដោយសារ​ធ្វើ​ខាងក្រោយ​ ខូច​ខាង​មុខ​ ជាដើម​ ដោយ​អ្នក​ធ្វើ​ដូច​ជា​គ្មាន​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច​ឬ​ក៏​គេ​ថា​ កឹ​ប​កេង​ ថវិកា​។​

​បើ​តាម​គណនី​ ហ្វេ​ស​ ប៊ុ​ក​ របស់ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា​ពេល​នេះ​ក្រសួង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ជួសជុល​ថែទាំ​ផ្លូវថ្នល់​សាធារណៈ​ ចុះ​ពង្រឹង​ការ​ត្រួតពិនិត្យ​ គុណភាព​ និង​បច្ចេកទេស​ នៃ​ការ​សាងសង់​របស់​ក្រុមហ៊ុន​ បើ​មិន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ នោះ​ក្រសួង​នឹង​មិន​ទទួលយក​ជា​ដាច់ខាត​។​

 

 

​លោក​បន្ត​ថា​ក្រុមការងារ​ជំនាញ​ របស់​ក្រសួង​ក៏​កំពុង​ដើរ​ត្រួតពិនិត្យ​ គុណភាព​ដោយ​យក​ឧបករណ៍​ វាស់​កម្លាំង​ទ្រ​ របស់​ផ្លូវ​ដែល​បាន​សាងសង់​រួច​ ខួង​យក​ស្រទាប់ដី​មក​ពិសោធន៍​គុណភាព​ជាដើម​ ដើម្បី​រក​វិធានការ​ទប់ស្កាត់​ មុន​ពេល​មានការ​ខូចខាត​ធ្ងន់ធ្ងរ​៕

 

Share

ព័ត៌មានទាក់ទង

Image