en     km
en     km

ម៉ា​ឡេ​ស៊ី​ ៖​ ប្រធាន​ចលនា​ប្រជាធិបតេយ្យ​ ដែល​គ្រោង​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ណា​ជីប​ ត្រូវ​បាន​ដោះ​លែង​

Share

​កូ​ឡា​ឡាំ​ពួរ​ ៖​ ប៉ូលិស​ម៉ា​ឡេ​ស៊ី​បាន​ដោះ​លែង​ប្រធាន​ក្រុម​ចលនា​ប្រជាធិបតេយ្យ​ Bersih​ ឱ្យ​នៅ​ក្រៅ​ឃុំ​ កាលពី​ថ្ងៃ​សៅរ៍​ទី​ ២៩​ តុលា​ម្សិលមិញ​ បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ជាង​ពីរ​ម៉ោង​ដើម្បី​ធ្វើការ​សាកសួរ​។​ ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រូប​នេះ​ កើតឡើង​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​គម្រោង​តវ៉ា​ធំ​មួយ​ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្ត្រី​ ណា​ជីប​ រ៉ា​សាក់​(Najib​ Razak)​។​

ក្រុមចលនាប្រជាធិបតេយយ្យBersih ជួបជុំគ្នាតវ៉ានៅរដ្ឋធានីកូឡាឡាំពួរ ដើម្បីឱ្យលោកនាយរដ្ឋមន្រ្តីណាជីបរ៉ាសាក់ចុះចេញពីតំណែង។រូបភាពReuters
ក្រុមចលនាប្រជាធិបតេយយ្យBersih ជួបជុំគ្នាតវ៉ានៅរដ្ឋធានីកូឡាឡាំពួរ ដើម្បីឱ្យលោកនាយរដ្ឋមន្រ្តីណាជីបរ៉ាសាក់ចុះចេញពីតំណែង។រូបភាពReuters

​ក្រុម​អ្នក​តវ៉ា​និយាយ​ថា​ អ្នកស្រី​ Maria​ Chin​ Abdullah​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ Borneo​ ក្នុង​រដ្ឋ​ Sabah​ បន្ទាប់​ពី​អ្នកស្រី​បាន​ចែកចាយ​ខិត្តប័ណ្ណ​លើក កម្ពស់​ការ​ជួបជុំ​នា​ពេល​ខាង​មុខ​របស់​ក្រុម​អ្នកស្រី​ នៅ​ក្នុង​រដ្ឋធានី​គូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ថ្ងៃ​ទី​ ១៩​ ខែវិច្ឆិកា​។​ មន្ត្រី​ប៉ូ​លី​ស​រដ្ឋ​ Sabah​ បាន​បដិសេធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះនោះ​ទេ​។​

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ មានការ​កើនឡើង​នូវ​ក្រុម​ចលនា​ប្រជាធិបតេយ្យ​ ឬ​ហៅ​ថា​ក្រុម​ Bersih​ 5​។​ ក្រុម​នេះ​បាន​រៀបចំ​ឱ្យ​មាន​សំឡេង​អំពាវ នាវ​សុំ​ឱ្យ​មានការ​លាលែង​ពី​តំណែង​របស់​លោក​ ណា​ជីប​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស៊ើបអង្កេត​ក្នុង​រឿងអាស្រូវ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​ 1Malaysia​ Development​ Berhad​ (1MDB)​ ដែល​ជា​មូលនិធិ​រដ្ឋ​មួយ​បង្កើត​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ណា​ជីប​ រ៉ា​សាក់​។​

​កាលពី​ខែសីហា​ មនុស្ស​ជាង​ ២​ សែន​នាក់​បាន​ចេញ​មក​តាម​ផ្លូវ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ ហើយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ មាន ការ​រៀបចំ​ឡើង​ដោយ​ក្រុម​ Bersih​ ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប​ រ៉ា​សាក់​លាលែង​ពី​តំណែង​របស់​លោក​៕​

ប្រភព​ពី​CNA

Share

ព័ត៌មានទាក់ទង

Image