en     km
en     km

តុលាការ​សម្រេច​ពន្យា​ពេល​សវនាការ​មេឃុំ​ ស៊ា​ង​ ចែត​ ក្នុង​សំណុំរឿង​ ស្រី​មុំ​

Share

ភ្នំពេញ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ពន្យា​ពេល​សវនាការ​ជំនុំ​ជម្រះក្ដី​លោក​មេឃុំ​ ស៊ា​ង​ ចែត​ ករណី​សូកប៉ាន់​សាក្សី​នាង​ខុ​មចាន់​តារា​ទី​ហៅ​ស្រី​មុំ​ ដោយ​លើក​ទៅ​ធ្វើ​នៅ​ខែ​ក្រោយ​វិញ​ ព្រោះ​អវត្តមាន​សាក្សី​សំខាន់ៗ​មួយ​ចំនួន​។​ 

លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

​លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សមរ​ង្ស៊ី​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ដឹក​តាម​រថយន្ត​ដាក់​អ្នកទោស​រួម​គ្នា​ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ តុលា​នេះ​ដែល​គេ​ថា​ដើម្បី​ចូលខ្លួន​សវនាការ​។​
​នៅ​ពេល​បណ្តើរ​ចុះ​ពី​រថយន្ត​ដឹក​អ្នកទោស​ លោក​ ស៊ា​ង​ ចែត​ ស្រែ​កថា​ គេ​ចាប់​គាត់​ដាក់គុក​ដោយសារ​ប្រាក់​ ១​ លាន​រៀល​។​ លោក​ ស៊ា​ង​ ចែត​៖«​ខ្ញុំ​ជាប់គុក​ដោយសារ​លុយ​១​លាន​រៀល​»​។​
​តែ​បែប​នេះ​ក្ដី​ ចៅក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ កោ​ វ​ណ្ឌី​ បាន​ប្រកាស​ពន្យា​ពេល​បើក​សវនាការ​ជំនុំជម្រះ​ ដោយ​ពន្យា​ល​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិការ​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​ តុលាការ​នឹង​កោះហៅ​សាក្សី​សំខាន់ៗ​ មួយ​ចំនួន​។​
​ការ​ប្រកាស​ពន្យា​ពេល​សវនាការ​នេះ​ ធ្វើ​ឡើង​តាម​សំណើរ​របស់​មេធាវី​ជនជាប់ចោទ​ ដោយសារ​សាក្សី​មួយ​ចំនួន​ មិន​បង្ហាញខ្លួន​នៅ​ក្នុង​បន្ទប់​សវនាការ​ នៅ​ព្រឹក​ថ្ងៃ​ សុក្រ​នេះ​។​ សាក្សី​ទាំងនោះ​ រួម​មាន​ម្តាយបង្កើត​របស់​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​ ហើយ​ក៏​ត្រូវជា​បងស្រី​ លោក​ ស៊ា​ង​ ចែត​ គឺ​ អ្នកស្រី​ ស៊ា​ង​ លន​ និង​បងថ្លៃ​ ស្រី​ មុំ​ គឺ​ អ្នកស្រី​ លូ​ សុធា​រ៉ា​ ដើម្បី​ចូល​មក​បំភ្លឺ​ក្នុង​នាម​សាក្សី​ នៅ​ខែ​ក្រោយ​នេះ​។​
​មេធាវី​ការពារ​ក្តី​ឲ្យ​ លោក​ ស៊ា​ង​ ចែត​ គឺ​ លោក​ សំ​ សុ​គង់​ ក៏​ទទូច​ឲ្យ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កោះហៅ​ នាង​ខុ​ម​ ចាន់​ តា​រ៉ា​ទី​ ឲ្យ​ចូល​មក​បំភ្លឺ​តទល់​គ្នា​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ នៅ​ខែ​ក្រោយ​នេះ​ដែរ​។​
​លោក​មេធាវី​ សំ​ សុ​គង់​ ប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចេញពី​បន្ទប់​សវនាការ​ថា​ វត្តមាន​សាក្សី​ទាំងនោះ​គឺ​ មាន​សារសំខាន់​ណាស់​ ដើម្បី​ផ្តល់​សក្ខីកម្ម​របស់​ពួក​គាត់​។លោក​មេធាវី​ សំ​ សុ​គង់​៖«​អ្នក​ទាំង​បី​នាក់​មាន​វត្ត​មាននៅ​ពេល​សវនាការ​គឺ​ ជា​ការ​មួយ​ដែល​យើង​អាច​សួរ​ដេញដោល​ ឬ​ក៏​សួ​រត​ ទុល​រវាង​កូនក្តី​ជាមួយ​សា​ក្ស៊ី​ទាំំ​ង​បី​ ហើយ​ក៏​ជា​ឱកាស​តុលាការ​ទាំងអស់​បាន​ស្តាប់​សក្ខីកម្ម​របស់​ពួក​គាត់​ផង​ដែរ​»​។​
​លោក​ ចែត​ ត្រូវ​បាន​តុលាការ​ ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជិត​៦​ខែ​មក​ហើយ​ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​ 
​តែ​បែប​នេះ​ក្ដី​ អ្នក​សង្កេតការណ៍​ខ្លះ​ បាន​ហៅ​សំនុំរឿង​នេះ​ជា​រឿង​នយោបាយ​ ព្រោះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ លោក​កឹ​ម​ សុខា​ មេដឹកនាំ​គណបក្សប្រឆាំង​។​ 
​យ៉ាងណា​ ក៏​ដោយ​ មន្ត្រីជាន់ខ្ពស់​ការពារ​សិ​ទិ្ធ​មនុស្ស​ នៃ​សមាគម​អា​ដ​ហុ​ក​ ៤​រូប​ និង​លោក​ នី​ចរិយា​ មន្ត្រី​គ​.​ជ​.​ប​ កំពុង​ជាប់​ឃុំខ្លួន​ ដោយសារ​រង​បទ​ចោទ​ករណី​ សូកប៉ាន់​សាក្សី​ និង​ សមគំនិត​ សូកប៉ាន់​សាក្សី​ នាង​ខុ​មចាន់​តា​រ៉ា​ទី​ហៅ​ស្រី​មុំ​ដែល​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​ទំនើបៗ​ពេល​ឡើង​មក​បំភ្លឺ​នៅ​តុលាការ​ម្ដងៗ​៕​ 

Share

ព័ត៌មានទាក់ទង

Image