en     km
en     km

បក្ស​កាន់​អំណាច​ច្រានចោល​សំណើ​ វិសោធនកម្ម​ ច្បាប់​របស់​បក្ស​ប្រឆាំង​ (មានសំឡេង)

Share

ភ្នំពេញ៖ ច្បាប់​ចំនួន​បី​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឱ្យធ្វើ​វិសោធនកម្ម​ ត្រូវ​បាន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៃ​គណបក្សកាន់អំណាច​ បាន​សម្រេច​ច្រានចោល​ ដោយ​រដ្ឋសភា​លើក​ឡើង​ថា​ខុស​និ​តិ​វិធី​។​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​រដ្ឋសភា​ ដែល​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ជិត​ពីរ​ម៉ោង​នៅ​ថ្ងៃ​ពុធ​ទី​២៦​តុលា​នេះ​។​

​ច្បាប់​ចំនួន​៣​ នោះ​ រួម​មាន​៖​ទី​១.​សំណើ​ស្នើ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​មាត្រា​ចំនួន​១៥​នៃ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​ ទី​២.​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ មាត្រា​ចំនួន​៤០​ នៃ​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ និង​ ទី​៣.​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​ការ​វិសោធនកម្ម​ មាត្រា​៣០​ នៃ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ បានឱ្យ​ដឹង​បន្ត​ថា​ គណៈកម្មាធិការ​អចិ​ន្ត្រៃ​យិ៍​បាន​សម្រេច​ លើកចោល​ពុំ​ពិចារណា​ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ខុស​នឹង​និ​តិ​វិធី​ និង​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។​

​សូម​ស្តាប់​ការ​ពន្យល់​របស់​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​៖

 

​ចំណែក​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ អ្នកនាំពាក្យ​មតិ​ភាគតិច​យល់​ថា​ ការ​ដែល​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យិ៍​ច្រានចោល​សំណើសុំ​វិសោធនកម្ម​ច្បាប់​ចំនួន​៣​ នោះ​ ធ្វើ​ឡើង​ដោយ​រំលោភ​លើ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​។​ លោក​ថា​ ការ​សម្រេច​ព្រម​ឬ​មិន​ព្រម​ ទាល់តែ​សភា​ពេញ​អង្គជា​អ្នកមាន​សិទ្ធិ​សម្រេច​លើ​សំណើ​នេះ​។​

​បែប​នេះ​ក្តី​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​ការ​សម្រេច​នោះ​ទៅ​ពិភាក្សា​ឡើង​វិញ​៕​

Share

ព័ត៌មានទាក់ទង

Image