en     km
en     km

មន្ត្រី ​CNRP៖​ មិន​ច្បាស់​ថា​សារ​រិះគន់​លោក​ សម​ រ​ង្ស៊ី​ ពី​កូនស្រី​លោក​ កឹ​ម​ សុខា​ ជា​ការ​ពិត​នោះ​ទេ​

Share

ភ្នំពេញ៖ ​បន្ទាប់​ពី​មាន​សារ​រិះគន់​ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ ពី​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ ដែល​ជា​អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​កូនស្រី​ច្បង​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​ទី​២៦​ តុលា​នេះ​ លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ ថា​លោក​មិន​ច្បាស់​ថា​ ការ​លើក​ឡើង​របស់​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ ជា​ការ​ពិត​ឬ​យ៉ាងណា​ទេ​។​

អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ
អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ

លោក​បន្ត​ថា​ ដោយសារ​តែ​ការ​លើក​ឡើង​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ ដែល​អ្នក​ណា​ក៏​អាច​បង្កើត​គណនី​ថ្មី​បាន​ដែរ​។​

​អ្នកនាំពាក្យ​រូប​នេះ​ បាន​លើក​ឡើង​បន្ត​ថា៖​«​ខ្ញុំ​អត់​យល់​អ​ញ្ចឹ​ង​ទេ​ ពីព្រោះ​ព័ត៌មាន​ដែល​លើក​ហ្នឹង​គឺ​ព័ត៌មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ដូច​ច្នេះ​ហ្វេ​ស​ប៊ុ​ក​ អ្នក​ណា​ក៏​អាច​បង្កើត​គណនី​បាន​ ចូល​ខម​មិន​បាន​គ្រប់​គ្នា​។​ ដូច្នេះ​វា​គ្មាន​អី​ជា​មូលដ្ឋាន​ ជា​គោលការណ៍​របស់​គណបក្ស​នោះ​ទេ​»​។​

​កាលពី​យប់​ថ្ងៃ​ទី​ ២៣​ តុលា​ គេ​ឃើញ​សារ​មួយ​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ​រ​ ជា​ភាសា​អង់គ្លេស​ នៃ​គណនី​របស់​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ បាន​សរសេរ​ ថា​ ការ​ហាមឃាត់​មិន​ឱ្យ​លោក​សម​ រ​ង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ គឺជា​លេស​មួយ​សម្រាប់​លោក​ សម​ រ​ង្ស៊ី​ បាន​និរទេស​ខ្លួន​នៅ​បរទេស​បន្ត​ទៀត​។​

​សារ​នេះ​ បន្ត​ថា​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ គឺ​នៅ​ពេល​នេះ​ លោក​ សម​ រ​ង្ស៊ី​ អាច​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​និរទេស​ខ្លួន​ និង​មាន​ហេតុផល​ស្របច្បាប់​ក្នុង​ការ​ស្ថិត​នៅ​បរទេស​បន្ត​ទៀត​។​

​ប៉ុន្តែ​ចំនុច​មួយ​ដែល​មានការ​សង្ស័យ​ ត្រង់​សរសេរ​ថា​៖​ «រដ្ឋាភិបាល​ខែ្ម​រ​នឹង​ហៅ​ស្ថានភាព​នេះ​ជា​ការ​ឈ្នះៗ​ គឺ​ សម​ រ​ង្ស៊ី​ ឈ្នះ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ឈ្នះ​»​។​

​ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​លិខិត​មួយ​ ហាមឃាត់​មិន​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​វិញ​។​

​យ៉ាងណាមិញ​ការ​រិះគន់​លើ​ប្រធាន​គណបក្សប្រឆាំង​នេះ​ មិនមែន​ជា​លើក​ទី​មួយ​ដោយ​ កន្លង​មក​ កូនស្រី​របស់​លោក​ កឹ​ម​ សុខា​ រូប​នេះ​ ក៏​ធ្លាប់​បាន​ធ្វើកា​រិះគន់​ទៅ​លើ​ លោក​ សម​ រ​ង្ស៊ី​ ដែរ​ ពេល​ដែល​លោក​ប្រកាស​ចង់​វិល​ចូល​ស្រុក​វិញ​៕

Share

ព័ត៌មានទាក់ទង

Image