en     km
en     km

បុគ្គលិក​កា​ពី​តូ​ល​ ដែល​ត្រូវ​បា​នប​ឈ្ឈប់​ពី​ការងារ​គ្រោង​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ ២៨​ តុលា (មានសំឡេង)​

Share

ភ្នំពេញ៖ អតីត​អ្នក​បើក​ទ្បាន​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ទាំង​ ៤៥​ នាក់​គ្រោង​ធ្វើ​កូដកម្ម​សា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​ ២៨​ ខែតុលា​ បន្ទាប់​ពី​ពួក​គេ​ថា​កូដកម្ម​នា​ពេល​កន្លង​មក​ មិន​ទាន់​មាន​ដំណោះស្រាយ​។​ ការ​ថ្លែង​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ស្តី​ពី​ ការ​រំលោភសិទ្ធិ​ និង​អំពើ​ហិង្សា​នៃ​ក្រុមហ៊ុន​កា​ពី​តូ​លម​កលើ​បុ​គ្គ​លឹ​ក​៤៥​នាក់​ នា​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់

បន្ទាប់​ពី​មានការ​តវ៉ា​ធ្វើ​កូដកម្ម​ជា​ច្រើន​លើក​ ច្រើន​សារ​កន្លង​មក​មិន​ទាន់​ទទួល​បាន​លទ្ធផល​តាម​ការ​ចង់បាន​ ពួក​គេ​បាន​សម្រេចចិត្ត​ ជា​ថ្មី​ទៀត​ថា​ នឹង​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​ ២៨​ ខែតុលា​ ខាង​មុខ​នេះ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​កាលពី​តូ​ល​ គោរព​ច្បាប់​ការងារ​ និង​យក​ពួក​គេ​ឱ្យ​ចូល​ធ្វើការ​ងារ​វិញ​។​ ​

តំណាង​កម្មករនិយោជិត​ អតីត​អ្នក​បើក​ទ្បាន​ឱ្យ​ក្រុមហ៊ុន​ កាលពី​តូ​ល​ម្នាក់​ ក្នុង​ចំណោម​បុ​គ្គ​លឹ​ក​ ៤៥​ នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កា​ពី​តូ​ល​ សម្រេច​ប​ឈ្ឈប់​ពួក​គេ​ពី​ការងារ​នោះ​ គឺ​លោក​ ប៉ិល​ វឿ​ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​ត្រូវ​បាន​ក្រុមហ៊ុន​ កា​ពី​តូ​ល​ ប​ឈ្ឈប់​រូប​លោក​រយៈពេល​ជាង​ ១៦​ ខែ​ហើយ​។​

​លោក​ ប៉ិល​ វឿ​ន​ បន្ត​ថា​ដើមចម​ឈាន​ទៅ​ដល់​កា​រប​ឈ្ឈប់​បុ​គ្គ​លឹ​ក​នេះ​ ទំនង​មក​ពី​ពួក​គាត់​ទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ ឈប់​រើសអើង​សហជីព​ជាដើម​ទើប​បង្ក​ឱ្យ​ថៅកែ​សម្រេច​ប​ឈ្ឈប់​ពួក​គេ​ពី​ការងារ​។​ លោក​ ប៉ិល​ វឿ​ន​ សង្កត់ធ្ងន់​ថា​ លោក​នឹង​ចូលរួម​ធ្វើ​កូដកម្ម​ នៅ​ថ្ងៃ​ទី​ ២៨​ ខាង​មុខ​នេះ​ដោយ​លោក​គូស​បញ្ជក់​ថា​ លោក​ស៊ូស្លាប់​ទាមទារ​ រក​យុត្តិធម៌​ពី​ក្រុមហ៊ុន​កា​ពី​តូ​ល​ ឱ្យ​ទាល់តែ​បាន​គឺ​តាម​រយៈ​ការ​ ធ្វើ​កូដកម្ម​ដោយ​អហិង្សា​។​

តំណាងកម្មករនិយោជិត អតីតអ្នកបើកទ្បានឱ្យក្រុមហ៊ុន កាលពីតូល លោក ប៉ិល វឿន
តំណាងកម្មករនិយោជិត អតីតអ្នកបើកទ្បានឱ្យក្រុមហ៊ុន កាលពីតូល លោក ប៉ិល វឿន

លោក​ ប៉ិល​ វឿ​ន​៖«​ខ្ញុំ​អត់​បាន​ព្រួយបារម្ភ​អ្វី​ទាំង​អស់ហើយ​ខ្ញុំ​ត្រូវ​ធ្វើការ​តវ៉ា​របស់ខ្ញុំ​ ខ្ញុំ​និយាយ​ថា​សម្លាប់​ខ្ញុំ​ចោល​បាន​ខ្ញុំ​ឈប់​តវ៉ា​ ហើយ​ក៏​ចាប់​ខ្ញុំ​ដាក់គុក​បាន​ខ្ញុំ​ឈប់​ទៅ​តវ៉ា​ ប៉ុន្តែ​បើ​ខ្ញុំ​ចេញពី​គុក​ទៅ​តវ៉ា​នៅ​កន្លែង​កា​ពី​តូ​ល​ម្តងទៀត​បាទ​ អានេះ​ខ្ញុំ​ប្រាប់​ជម្រើស​របស់ខ្ញុំ​វា​អស់ជំរើស​ឱ្យ​ខ្ញុំ​ធ្វើ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ​ញ្ចឹ​ង​ មុន​នឹង​ថ្ងៃ​ទី​ ២៨​ ខាង​មុខ​នេះ​ ខ្ញុំ​បាន​ផ្តាំ​ប្រពន្ធ​កូន​ថា​ថ្ងៃ​ទី​២៨​ កុំ​គិត​ពី​រឿង​ខ្ញុំ​ជាប់គុក​ជាប់​ច្រ​វ៉ា​ក់​ ហើយ​រឿង​ស្លាប់​កុំ​គិត​ឱ្យ​សោះ​ ព្រោះ​ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ​រឿង​នយោបាយ​អី​ទេ​ ខ្ញុំ​ទៅ​ទាមទារ​ទៅ​តាម​ផ្លូវច្បាប់​សិទ្ធិ​សេរីភាព​កម្មករ​ទាំងអស់​ខ្ញុំ​ធ្វើ​»​។​

​ចំណែកឯ​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករ​ វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ លោក​ អៀង​ គឹ​ម​ហ៊ុន​ មាន​ប្រសាសន៍​ថា​ គោលបំណង​សំខាន់​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​ថ្ងៃនេះ​ គឺ​ដើម្បី​ ​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ទទួល​បុ​គ្គ​លឹ​ក​ដែល​ត្រូវ​បាន​ថៅកែ​ប​ឈ្ឈប់​ពី​ការងារ​នោះ​ បាន​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ​ និង​ទី​ពីរ​ គិត​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​ប​ឈ្ឈប់​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​។​

​លោក​ អៀង​ គឹ​ម​ហ៊ុន​ បាន​អំពាវនាវ​ឱ្យ​សម្តេច​ ហ៊ុន​ សែន​ និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ចូល​សម្របសម្រួល​បញ្ចប់​វិវាទ​ដែល​កើត​ទ្បើ​ង​ជា​យូរ​មក​ហើយ​នោះ​ មាន​ន័យ​ថា​ត្រូវ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន​កាលពី​តូ​ល​ឱ្យ​គោរព​ច្បាប់​ការងារ​ និង​ទទួលយក​ កម្មករ​ ឱ្យ​ចូល​ធ្វើការ​ងារ​វិញ​។​

​លោក​ អៀង​ គឹ​ម​ហ៊ុន​ បង្ហាញ​គោល​ជំហរ​ថា​ នឹង​តវ៉ា​ រហូត​ទាល់តែ​មាន​ដំណោះស្រាយ​សម​ស្រប​ដែល​កម្មករ​និ​យោ​ជិ​ក​ អាច​ទទួលយក​បាន​ទើប​ឈប់​ធ្វើការ​តវ៉ា​។​

អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករ​ វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ លោក​ អៀង​ គឹ​ម​ហ៊ុន
អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករ​ វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ លោក​ អៀង​ គឹ​ម​ហ៊ុន

«​បាទ​នៅ​ថ្ងៃ​ទី​២៨​ យើង​នឹង​ធ្វើការ​តវ៉ា​ដើម្បី​ឱ្យ​ថៅកែ​កា​ពី​តូ​ល​ បានដឹង​ពី​ព័ត៌មាន​ ហើយនឹង​ឱ្យ​រដ្ឋាភិបាល​បានដឹង​ ហើយ​ប្រជាពលរដ្ឋ​ បានដឹង​ថា​យើង​ទៅ​រក​យុត្តិធម៌​ បើសិន​លទ្ធផល​មិន​បាន​នោះ​ទេ​យើង​នឹង​ធ្វើ​យុទ្ធនាការ​ធំ​ គោលបំណង​យើង​អត់​ថយក្រោយ​នោះ​ទេ​ដាច់ខាត​យើង​ត្រូវ​ទៅ​មុខ​ យើង​ទៅ​រក​យុត្តិធម៌​ យើង​មិនមែន​ទៅ​វាយ​គ្នា​នោះ​ទេ​ រឿង​វាយ​គ្នា​យើង​អត់​មាន​បំណង​នោះ​ទេ​»​។​

​រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ អាត់​ ធន់​ មាន​ប្រសាសន៍​ថា​ ការ​រំលោភសិទ្ធិ​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ គឺជា​ ការ​គំរាម​ជា​ខ្លាំង​ដូច​ជា​ករណី​ កា​រប​ឈ្ឈប់​បុ​គ្គ​លឹ​ក​កា​ពី​តូ​ល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ ដែល​ករណី​នេះ​បាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ទ្បើ​ង​ទៅ​លើ​អ្នក​តវ៉ា​ដោយ​អហិង្សា​ទៅ​វិញ​។​

​លោក​ អាត់​ ធន់​ បន្ត​ថា​ភាពល្អ​ប្រសើរ​ នឹង​កើត​ទ្បើ​ង​វិញ​គឺ​នៅ​ពេល​ដែល​ថ្នាក់ដឹកនាំ​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​លើ​ប្រជាពលរដ្ឋ​។​

​លោក​ អាត់​ ធន់​៖​ «​អ្វីៗ​គ្រប់យ៉ាង​នឹង​ល្អ​ប្រសើរ​ ប្រសិនជា​អ្នកដឹកនាំ​រដ្ឋ​យកចិត្តទុកដាក់​ ប្រជាពលរដ្ឋ​អំពី​ពលរដ្ឋ​ដែល​ទុក​បណ្តោយ​ ឱ្យ​មន្ត្រី​ធ្វើ​អី​ស្រេច​តែ​ចិត្ត​រឿង​ល្អ​ទៅ​ជា​រឿង​ខ្មៅ​ខ្ញុំ​គិត​ថា​វា​អត់​សុខ​នោះ​ទេ​ យើង​ជា​ជន​រង​គ្រោះ​យើង​នៅ​តែ​បន្ត​រក​យុត្តិធម៌​តវ៉ា​ឯកសារ​ផ្លូវច្បាប់​ ការ​ធ្វើ​កូដកម្ម​ និង​យុទ្ធនាការ​យើង​នៅ​បន្ត​ធ្វើ​ »​។​ ​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​វិទ្យុ​ស្ត្រី​ មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​ភាគី​ខាង​ក្រុមហ៊ុន​កា​ពី​តូ​ល​ បាន​នៅ​ទ្បើ​យ​នោះ​ទេ​នៅ​ថ្ងៃនេះ​។​

​សូម​ជំរាប​ថា​ ចំនុច​ទាមទារ​ដែល​អតីត​បុ​គ្គ​លឹ​ក​ក្រុមហ៊ុន​កា​ពី​តូ​ល​ ទាមទារ​មាន​ដូច​ជា​៖​ «​ស្នើ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ថ្នាក់ដឹកនាំ​ និង​សមាជិក​សហជីព​ចំនួន​ ៤៥​ រូប​ ចូល​ធ្វើការ​វិញ​ និង​គិត​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​ប​ឈ្ឈប់​រហូត​ ដល់​ថ្ងៃ​ចូល​ធ្វើការ​ ដោយ​ប​ឈ្ឈប់​ការ​រើសអើង​សហជីព​។​

​អតីត​អ្នក​បើក​ទ្បាន​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ទាំង​ ៤៥​ នាក់​បាន​ព្រមាន​ ថាបើ​ករណី​ តវ៉ា​ថ្ងៃ​ខាង​មុខ​នេះ​មិន​ទទួល​បាន​ដំណោះស្រាយ​ទៀត​នោះ​ ពួក​គេ​នឹង​សម្រេចចិត្ត​ហែ​ក្បូន​ទៅ​គេហដ្ឋាន​របស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ បន្ត​ទៀត​ដើម្បី​សុំ​ការ​អន្តរាគមន៍​៕ ​

Share

ព័ត៌មានទាក់ទង

Image