en     km
en     km

សហជីព​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ព្រមាន​ធ្វើ​កូដកម្ម​ ប្រសិនបើ​ការ​ចរចា​មិន​បាន​សម្រេច​🔊

Share

ភ្នំពេញ ៖ ​ក្រុម​សហជីព​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ បាន​ព្រមាន​ថា​ ពួក​គេ​នឹង​ធ្វើ​កូដកម្ម​ប្រសិនបើ​ការ​ចរចា​លើ​លក្ខខណ្ឌ​ទាំង​ ១៥​ ចំណុច​មិន​ត្រូវ​រូ​វ​គ្នា​។​ ការ​ព្រមាន​ធ្វើ​បាតុក​កម្ម​ជា​ថ្មី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្និ​សិ​ទ​ កាសែត​ នៅ​សហភាព​ការងារ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​ តុលា​នេះ​។

តំណាង​សហជីព​មួយ​រូប​បាន​ប្រាប់​ថា​ ការ​តវ៉ា​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​ទីតាំង​ គឺ​ ព្រ​លាន​យន្តហោះ​ភ្នំពេញ​អន្តរ ជាតិ​ ព្រ​លាន​យន្ត​ខេត្តសៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ដែល​បុគ្គលិក​បាន​ទាមទារ​។​

ក្រុមសហជីបព្រលានយន្តហោះបើកសន្និសទីកាសែតពីគម្រោងធ្វើបាតុកម្មនៅមុខព្រលានយន្តហោះ។រូបភាពWMC
ក្រុមសហជីបព្រលានយន្តហោះបើកសន្និសទីកាសែតពីគម្រោងធ្វើបាតុកម្មនៅមុខព្រលានយន្តហោះ។រូបភាពWMC

​លោក​ និ​ន​ កុសល​ អនុប្រធាន​សម្ព័ន្ធ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​បាន​ថ្លែង​ថា​ កន្លង​មក​ការ​ចរចា​រវាង​សហជីព​ និង​ក្រុមហ៊ុន​ត្រូវ​រូ​វ​គ្នា​បាន​ ១៤​ ចំនុច​ហើយ​ គឺ​នៅ​តែ​មួយ​ចំណុច​ទៀត​ប៉ុណ្ណោះ​ ដែល​ទាំង​ភាគី​ខាង​បុ​គ្គ​ លិ​ក​ និង​ក្រុមហ៊ុន​មិន​ទាន់​ឯកភាព​គ្នា​រហូត​មានការ​ព្រមាន​ធ្វើ​កូដ​តុ​កម្ម​។​

​លោក​បន្ត​ថា​ ចំណុច​ដែល​មិន​ទាន់​ឯកភាព​គ្នា​គឺ​ ការ​តម្រូវ​ឱ្យ​បុគ្គលិក​ធ្វើការ​ពហុ​ជំនាញ​។​ លោក​ និ​ន​ កុសល​៖«​ឱ្យ​សហជីព​ទទួលយក​ពហុ​ជំនាញ​ និង​ចុះហត្ថលេខា​រួម​គ្នា​។​ សួរ​ថាឱ្យ​សហជីព​ទទួលយក​ពហុ​ជំនាញ​ ដូច​ជា​បង្ខំ​កម្មករ​ទាំងអស់​ទៅ​ស្លាប់​ មាន​ន័យ​ថា​ទៅ​រង​ទុក្ខ​។​ អ​ញ្ចឹ​ង​គាត់​ធ្វើការ​ពី​មួយ​ទៅ​មួយៗ​ គ្មាន​ពេល​សម្រាក​ទេ​ បើ​គាត់​បើកបរ​ឡាន​ផង​ ទៅ​លើក​ឥ​វ៉ា​ន់​ផង​ ទៅ​ផ្តល់​សញ្ញា​យន្តហោះ​ផង​ ទៅ​រុញ​យន្តហោះ​ផង​ សួរ​ថា​ គាត់​មាន​ពេល​សម្រាក​មកពីណា​ អ​ញ្ចឹ​ង​កម្លាំង​ដែល​គាត់​រកបាន​ប៉ុន្មាន​ ។​ អ​ញ្ចឹ​ង​កាលពីមុន​មិនមែន​ទេ​ ក្នុង​ព្រ​លាន​យន្តហោះ​បើ​គេ​បើ​ឡាន​ គឺ​គេ​បើក ឡាន​..​ តែ​ឥលូវ​នេះ​អ្នក​បើកឡាន​ក៏​ទៅ​លើក​ឥ​វ៉ា​ន់​ច្រ​លំ​ចូល​គ្នា​ទាំងអស់​ អ​ញ្ចឹ​ង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អត្ថប្រយោជន៍​ពួក​គាត់​។​»

​លោក​ និ​ន​ កុសល​ បាន​បញ្ជាក់​ថា​ ទាំង​សហជីព​ និង​បុគ្គលិក​មិន​អាច​ទទួលយក​ការ​ធ្វើការ​ពហុ​ជំនាញ​បាន​នោះ​ទេ​។​ លោក​ថា​ ការ​តម្រូវ​ឱ្យ​កម្មករ​ធ្វើការ​ពហុ​ជំនាញ​នឹង​ឱ្យ​មានការ​កើនឡើង​ជន​ចំណាក​ និង​និស្សិត​អត់​ការងារ​ធ្វើ​ជាដើម​។​

​តំណាង​សហជីព​រូប​នេះ​ បានឱ្យ​ដឹង​បន្ថែម​ថា​ បើ​ទោះបីជា​មាន​ដីកា​ចេញពី​តុលាការ​ហាម​មិន​ឱ្យធ្វើ​កូដកម្ម​ក៏​ដោយ​ ក៏​នៅ​តែ​ដឹកនាំ​បុគ្គលិក​ធ្វើការ​តវ៉ា​ដែរ​។​ លោក​ និ​ន​ កុសល​៖«​ព្រោះ​ត្រូវ​តែ​ធ្វើ​ គ្រាន់តែ​ទាមទារ​សិទ្ធិ​ បើសិនជា​ជាប់គុក​ដោយសារ​ទាមទារ​សិទ្ធិ​អាហ្នឹង​ក៏​មិនដឹង​ធ្វើ​យ៉ាង​មិច​ ព្រោះ​យើង​ត្រូវ​គេ​រំលោភ​ទៅ​ហើយ​…​។​ ថ្នាក់ដឹកនាំ​ទាំងអស់​ហ្នឹង​អត់​ចង់​ធ្វើ​ទេ​ ព្រោះ​កន្លែង​ព្រ​លាន​យន្តហោះ​ជា​កន្លែង​មុខមាត់​ កន្លែង​អន្តរជាតិ​ មុខមាត់​ប្រទេស​យើង​ដែរ​។​ អ​ញ្ចឹ​ង​ប្រសិនបើ​ការ​ចរចា​អស់ជម្រើស​ហើយ​ វា​អត់​មានអី​ទៅ​មុខ​អាហ្នឹង​វា​ដាច់ខាត​ត្រូវ​តែ​ធ្វើ​»។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី​ក្រុមហ៊ុន​ ព្រ​លាន​យន្តហោះ​ទាំង​បី​ទីតាំង​បាន​ទេ​ នៅ​ថ្ងៃនេះ​។​

​បើ​តាម​លោក​ និ​ន​ កុសល​ គម្រោង​ធ្វើ​កូដកម្ម​នេះ​ នឹង​ធ្វើ​នៅ​អំឡុង​ខែធ្នូ​ ឆ្នាំ​២០១៦​ ខណៈ​ខាង​សហជីព​ព្យាយាម​ចរចា​ឱ្យ​អស់​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​។​

​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​ ១៥​ ចំណុច​សំខាន់​ ដែល​សហជីព​ចង់បាន​ គឺ​ទទួលយក​បុគ្គលិក​ដែល​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើការ​វិញ​ និង​ការ​មិន​តម្រូវ​ឱ្យ​បុគ្គលិក​ធ្វើការ​ពហុ​ជំនាញ​៕

 

Share

ព័ត៌មានទាក់ទង

Image