en     km
en     km

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ៖​ ដល់​ពេលវេលា​ដើម្បី​ពិភាក្សា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ហើយ​

Share

ក្រុង​សេ​អ៊ូ​ល​ ៖​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី​ ប៉ាក់​ គួ​ន​ហេ​(Park​ Geun​ hye)​ និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​ តុលា​នេះ​ថា​ កូរ៉េ​ខាងត្បូង​ដល់​ពេល វេលា​មួយ​សមរម្យ​ហើយ​ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដោយ​រំពឹង​ថា​នឹង​មានការ​រុះរើ​ និង​ ផ្លាស់​ប្តូរ​ចំនួន​អាណត្តិ​ប្រធានាធិបតី​ដែល​មាន​តែ​មួយ​អាណត្តិ​ដូច​នា​ពេល​បច្ចុប្បន្ន​នេះ​ មុន​ពេល​ដែល​លោកស្រី​ ប៉ាក់​ ត្រូវ​ផុត​អាណត្តិ​ជា​ប្រ​ធានា​ធិ​តី​។​

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters

​លោកស្រី​ ប៉ាក់​ បាន​និយាយ​នៅ​លើ​អាសយដ្ឋាន​របស់​សភា​ថា​៖«​ តាម​រយៈ​អាណត្តិ​ប្រ​ធានា​ធិ​តី​ដែល​មាន​តែ​មួយ​អាណត្តិ​បែប​នេះ​ ហាក់​បាន​បង្ក​ជា​ការ​លំបាក​ដើម្បី​រក្សា​បន្ត​គោលនយោបាយ​ ពិបាក​ពិនិត្យ​មើល​លទ្ធផល​នៃ​គោលនយោបាយ​ និង​ការ​ឯកភាព​ចូលរួម​នៅ​ក្នុង​គោលនយោបាយ​ការ​បរទេស​តែ​មួយ​»​។​

​លោកស្រី​ប្រធានាធិបតី​ក៏​បាន​ស្នើ​សុំ​គណៈ​ក​ម្មា​ការ​ពិសេស​មួយ​ ត្រូវ​បង្កើត​ជា​បន្ទាន់​ដើម្បី​ចាប់ផ្តើម​ការ​ពិភាក្សា​សម្រាប់​ការ​ធ្វើ​វិសោធនកម្ម​នេះ​។​

សូម​បញ្ជាក់​ថា​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កូរ៉េ​ខាងត្បូង​ចុង​ក្រោយ​ បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ១៩៨៧៕
​ប្រភព ៖ CNA

Share

ព័ត៌មានទាក់ទង

Image