en     km
en     km

១៣​នាក់​ស្លាប់​ និង​ ៣១​នាក់​រង​របួស​ក្នុង​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រដ្ឋ​ កាលី​ហ្វ​ញ៉ា

Share

​រដ្ឋ​កាលី​ហ្វ​ញ៉ា​ ៖​ មន្ត្រី​មាន​សមត្ថកិច្ច​បញ្ជាក់​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ១៣​នាក់​ស្លាប់​ និង​ ៣១​នាក់​ផ្សេង​ទៀត​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍​មួយបង្កឡើងដោយរថយន្ដក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ បាន​បើក​បុក​រថយន្ត​កុង​ទី​ន័​រ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ ស្ថិត​នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ​ញ៉ា​លើ​ផ្លូវ​ហា​យ​វ៉េ​មួយ​ មុន​ពេល​ទាប​ភ្លឺ​កាលពី​ថ្ងៃអាទិត្យ​ទី​ ២៣​ តុលា​ ។

រូបភាពរថយន្តក្រុងបុកឡានកុងទីន័រពីក្រោយ។រូបភាពពីReuters
រូបភាពរថយន្តក្រុងបុកឡានកុងទីន័រពីក្រោយ។រូបភាពពីReuters

​ប្រធាន​ប៉ូលិស​លោក​ Jim​ Abele​ បាន​ប្រាប់​អ្នកកាសែត​ថា​ កន្លែង​កើតហេតុ​គឺ​ស្ថិត​នៅ​ចំងាយ​ប្រមាណ​១៦០​ គីឡូម៉ែត្រ​ ពី​ភាគ​ខាងកើត​នៃ​ទីក្រុង​ Los​ Angeles​ រដ្ឋ​ California​ លើ​ផ្លូវ​ហា​យ​វ៉េ​មួយ​ខ្សែ​។​

​លោក​ Abele​ បន្ត​ថា​ មាន​មនុស្ស​ ១៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ ហើយ​លោក​ជឿ​ថា​ មាន​មនុស្ស​ ៣១​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ និង​ ស្រាល​ ហើយ​អ្នក​រង​របួសធ្ងន់​មួយ​ចំនួន​ គឺ​មិន​រំពឹង​ថា​អាច​រស់រាន​មានជីវិត​នោះ​ទេ​។​

​លោក​ Abele​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ រថយន្តក្រុង​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​កាលពី​ខែមេសា​ តែ​មិន​បាន​បង្ហាញ​សញ្ញា​នៃ​បញ្ហា​បច្ចេកទេស​នោះ​ទេ​។​ លោក​ថា​ អ្នក​នៅ​រស់រាន​មានជីវិត​ជា​ច្រើន​បាន​រាយការណ៍​ថា​ភាគច្រើន​នៃ​អ្នកដំណើរ​ទាំងអស់​ជា​មនុស្ស​ពេញវ័យ​ ហើយ​ពួក​គេ​បាន​ដេក​លង់ លក់​ក្នុង​ពេល​ធ្វើ​ដំណើរ​៕

រូបភាពពីReuters
រូបភាពពីReuters

ប្រភព​ ៖​ CNA

Share

ព័ត៌មានទាក់ទង

Image