en     km
en     km

លោក​ស្រី​ ហ៊ី​លឡា​រី​ គ្លីន​តុ​ន​ នាំមុខ​លោក​ ដូ​ណាល់​ត្រាំ​ តែ ៤%​ ប៉ុណ្ណោះ​

Share

សហរដ្ឋអាមេរិក៖នៅ​សល់​ ១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​ប្រធានា​ធិ​បតី​សហរដ្ឋអាមេរិក​ នឹង​ចាប់ផ្ដើម​ហើយ​ តែ​នៅ​ខណៈ​នេះ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា​ គូប្រកួត​ទាំង​ពីរ​គឺ​លោកស្រី​ ហ៊ីល​ឡា​រី​ គ្លីន​តុ​ន​ និង​លោក​ ដូ​ណា​ល់​ត្រាំ​ មាន​ភាព​ឈ្នះ​ចាញ់​ពី​គ្នា​បន្ដិច​បន្ដូច​ប៉ុ ណ្ណោះ ​គឺ​ ៤%​។​

តារាងស្ទង់មតិការគាំទ្រលោកស្រី គ្លីនតុន និងលោក ដូណាល់ត្រាំ
លទ្ធផលនៃការគាំទ្រលោកស្រី គ្លីនតុន និងលោក ដូណាល់ត្រាំ

​ការ​ស្ទង់​មតិ​មួយ​ដែល​បង្ហាញ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ឲ្យ​ដឹង​ថា​ លោកស្រី ​គ្លីន​តុ​ន​ បេក្ខជន​ប្រធាន​ធិ​បតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​នាំមុខ​លោក​ ដូ​​ណា​ល់​ត្រាំ​ បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ បន្ដិច​បន្ដូច​ គឺ​រវាង​ ៤៧%​ ទល់​និង​ ៤៣%​។​

លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជនប្រធានធិបតីមកពីគណបក្សប្រជាធិបតេយ្យ
លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ

​ការ​ស្ទង់​មតិ​ដែល​បាន​បង្ហាញ​ដូចនេះ​គឺ​ក្រោយ​ពី​លោក ​ដូ​ណា​ល់​ត្រាំ ​មហាសេដ្ឋី​អចលនទ្រព្យ​បាន​បញ្ចេញ​ផែនការ​ ១០០​ថ្ងៃ​ នៃ​ការ​ឡើង​កាន់​ដំណែង​ជា​ប្រធានាធិ​បតី​ ប្រសិនបើ​លោក​ឈ្នះ​ឆ្នោត​។​

​ផែនការ​ ១០០​ថ្ងៃ​ នេះ​គឺ​សំដៅ​រឹ​ត​ត្បិត​ទិ​ដ្ឋាការ​ជនអន្ដោប្រវេសន៍​ ដែល​ប្រព្រឹត្ដ​បទល្មើស​ផ្សេងៗ​ និង​ការ​ពិនិត្យ​ឡើង​វិញ​ការ​ផ្ដល់​មូល​និ​ធិ​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី​ និង​មួយទៀត​និយាយ​អំពី​ការ​កំណត់​អាណត្ដិ​សមាជិក​សភា​។​

លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ

​យ៉ាងណា​ក៏​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ មិន​បាន​និយាយ​ថា​ បេក្ខជន​ គ្លីន​តុ​ន​ ដាក់ចុះ​ផែនការ​ ១០០​ថ្ងៃ​ដូច​លោក​ ដូ​ណា​ល់​ត្រាំ​ នោះ​ទេ​។​

តារាងស្ទង់មតិនៃការគំាទ្រលោកស្រី គ្លីនតុន និងលោក ត្រាំ​ ក្នុងរដ្ឋមួយចំនួន
តារាងស្ទង់មតិនៃការគំាទ្រលោកស្រី គ្លីនតុន និងលោក ត្រាំ​ ក្នុងរដ្ឋមួយចំនួន

សូមជម្រាបថា ​ប្រជាជន​អា​មេ​រិ​ក​ នឹង​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ជ្រើសរើស​ប្រធានាធិបតី​លើក​ទី​ ៤៥​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៦ ខាង​មុខ​នេះ​ ហើយ​ប្រធាន​ធិ​បតី​ដែល​ឈ្នះ​ឆ្នោត​ នឹង​ចូល​កាន់​ដំណែង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​​៕ ​ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image