en     km
en     km

អ្នក​ច្បាប់​៖​ ករណី​ចាត់វិធានការ​មិន​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ចូល​ស្រុក​រំលោភ​ដែន​សមត្ថកិច្ច​របស់​តុលាការ​?

Share

ភ្នំពេញ ៖ ​លោក​ ហុង​ គឹ​ម​សួន​ ជា​មេធាវី​សាលាក្តី​ខ្មែរក្រហម​ និង​ជា​អ្នកឯកទេស​ច្បាប់​មួយ​រូប​ បាន​ហៅ​បទបញ្ជា​របស់​គណៈរដ្ឋមន្ត្រី​ដែល​បាន​បង្គាប់​ឲ្យ​បិទ​ច្រក​កុំ​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​ថា​ ជា​ការ​រំលោភ​ដែន​សមត្ថកិច្ច​របស់​តុលាការ​ ព្រោះ​ពុំ​មានច្បាប់​ចែង​ដូចនេះ​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជា​វិទ្យុ​ស្ត្រី​លោក​បាន​ពន្យល់​ថា​ តាម​គោល​ព្រហ្មទណ្ឌ​នៃ​ប្រព័ន្ធ​តុលាការ​គឺ​គ្មាន​ស្ថាប័ន​ណា​ អាច​ប្រើប្រាស់​អំណាច​ជំនួស​ដែន​សមត្ថកិច្ច​តុលាការ​បាន​ទេ​។​ លោក​ថា​ ករណី​លោក​ សម​ រ​ង្ស៊ី​ ដែល​គណៈរដ្ឋមន្ត្រី​ចេញ​បញ្ជា​ដូចនេះ​ គឺ​មិន​ត្រឹមត្រូវ​ឡើយ​ ព្រោះតែ​តុលាការ​មិន​ចេញ​សាលក្រម​ស្ថាពរ​និរទេស​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ​ ដូច​ករណី​សកម្មជន​អា​រ៉ែ​ង​ លោក​ អា​ឡិច​ ហ្គា​ន​សា​ឡេ​ស​។​ លោក​មេធាវី​បកស្រាយ​ដូចនេះ​ថា​៖

​សេចក្ដីសម្រេច​មួយ​របស់​គណៈរដ្ឋមន្ដ្រី​ដែល​វិទ្យុ​ស្ដ្រី​ FM102​ បាន​មើលឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​សុក្រ​ ទី​២១​ តុលា​បាន​ប្រាប់​ទៅ​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ លោក​ សុខ​ ផល​ ឱ្យ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​គ្រប់​មធ្យោបាយ​ទាំងអស់​ គឺ​ ធ្វើ​យ៉ាងណា​កុំអោយ​លោក​ សម​ រ​ង្ស៊ី​  ជាន់​ដី​កម្ពុជា​ដាច់ខាត​។​ សេចក្ដី​ប្រកាស​នេះ​ បាន​ដាក់ចុះ​នៅ​លក្ខខណ្ឌ​ ៤​ ចំនុច​មាន​ដូច​តទៅ​៖

១.​គ្រប់​ក្រុមហ៊ុន​អាកាស​ចរ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គល​សម​ រ​ង្ស៊ី​ ឡើង​យន្ដហោះ​មក​កម្ពុជា​ទេ​ ហើយ​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់​ អំពី​ការ​ទិញ​សំបុត្រ​យន្ដហោះ​មក​កម្ពុជា​ ។​
២.​ក្នុង​ករណី​ដែល​លោក​ សម​ រ​ង្ស៊ី​ ធ្វើ​ដំណើរ​មក​កម្ពុជា​ យន្ដហោះ​នោះ​នឹង​ត្រូវ​បង្វែង​ វិល​ត្រឡប់​ទៅ​កាន់​អាកាស​យាន្ដ​ដ្ឋា​ន​ដើម​វិញ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ចុះ​ចត​នៅ​កម្ពុជា​ឡើយ​។​
៣.​ ក្នុង​ករណី​យន្ដហោះ​ដឹក​លោក​ សម​ រ​ង្ស៊ី​  ចុះ​ចត​នៅ​អាកាស​យាន្ដ​ណាមួយ​នៅ​កម្ពុជា​ និង​មិន​ត្រូវ​បានអោយ​ភ្ញៀវ​ចាក​ចេញពី​យន្ដហោះ​ឡើយ​ ដោយ​ត្រូវ​បញ្ជា​អោយ​ត្រឡប់​ទៅ​អាកាស​យាន្ដ​ដា្ឋ​ន​ដើម​វិញ​។​
៤.​ក្នុង​ករណី​ដែល​បុគ្គល​នេះ​ បាន​ចាកចេញ​ផុត​ពី​យន្ដហោះ​ នគរបាល​អន្ដោប្រវេសន៍​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ដើម្បី​កុំអោយ​បុគ្គល​ សម​ រ​ង្ស៊ី​ ចូល​ក្នុង​ប្រទេស​កម្ពុជា​ ។​
​ទាក់ទិន​រឿង​នេះ​ អ្នកនាំពាក្យ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​រសៀល​ថ្ងៃ​ទី​សៅរ៍​នេះ​ថា​ លោក​មិន​ទាន់​ហ៊ាន​អះអាង​ថា​ មាន​ភាព​ស្របច្បាប់​យ៉ាងណា​ទេ​។​ លោក​យល់​ស្រប​តាម​ការ​ពន្យល់​របស់​អ្នក​ច្បាប់​។​
​លោក​ ផៃ​ ស៊ី​ផា​ន​៖ ស្តាប់សំឡេង៖              

​យ៉ាងណា​ក៏​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដាក់​ចេញ​វិធានការ​តាម​បទបញ្ជា​របស់​គណៈរដ្ឋមន្ត្រី​ដោយ​បង្គាប់​ ទៅ​សមត្ថកិច្ច​ថ្នាក់​ក្រោម​ ចាត់ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ លោក​ សម​ រ​ង្ស៊ី​ មិន​ឱ្យ​ចូល​ប្រទេស​ ។​

លិខិត​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ថា​៖«​ដើម្បី​ចូលរួម​សហការ​ និង​អនុវត្ដ​តាម​ខ្លឹមសារ​លិខិត​លេខ​ ១៥១​ រ​.​ប​.​ក​ ចុះ​ថ្ងៃ​ទី​ ១២​ ខែ​ តុលា​ ឆ្នាំ​២០១៦​ របស់​ទីស្ដីការ​គណ​ដ្ឋ​មន្ដ្រី​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​សូម​ឯកឧត្ដម​ និង​ លោក​ជំទាវ​ អគ្គនាយករង​ និង​លោក​ប្រធាន​នាយកដ្ឋាន​ ទាំងអស់​យកចិត្ដទុកដាក់​ក្រើនរំលឹក​ ពង្រឹង​ការ​ត្រួតពិនិត្យ​ នៅ​តាម​បណ្ដា​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្ដរជាតិ​ទាំង​បី​រួម​មាន​ រាជធានី​ភ្នំពេញ​ សៀមរាប​ និង​ក្រុងព្រះសីហនុ​ ក៏​ដូច​ជា​ប៉ុស្ដិ៍​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​នានា​ ។​ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ក្នុង​ករណី​ដែល​បុគ្គល​ សម​ រ​ង្ស៊ី​ បាន​ចាកចេញ​ផុត​ពី​យន្ដហោះ​ នៃ​ប៉ុស្ដិ៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​ទាំង​បី​ ឬ​តាម​បណ្ដា​ប៉ុស្ដិ៍​ច្រក​ទា្វរ​ព្រំដែន​អន្ដរជាតិ​នានា​ ព្រមទាំង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូល​មក​ក្នុង​កម្ពុជា​បាន​ »​។​

បន្ថែម​ពី​នេះ​ លិខិត​នេះ​ក៏​បាន​ស្នើ​ឲ្យ​មន្ដ្រី​អាជ្ញាធរ​ទាំងអស់​ចាត់វិធានការ​ផ្សេងៗ​ ទៅ​តាម​ការ​ចាំបាច់​ដោយ​អនុវត្ដ​ឲ្យ​បាន​ម៉ត់ចត់​ និង​ទទួល​បាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ស្រប​ទៅ​តាម​ខ្លឹមសារ​លិខិត​របស់​ទីស្ដីការគណរដ្ឋមន្ដ្រី​ ។​

លិខិត​របស់​ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៨​ តុលា​ ហើយ​ចុះហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍​សុខ​ ផល​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅ​រិ៍​ទី​ ២២​ តុលា​នេះ​។​

ដោយឡែក​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា​ សេចក្តីសម្រេច​របស់​គណៈរដ្ឋមន្ត្រី​ គឺ​ ជា​កិច្ចការ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ធានា​នូវ​ដំណើរការ​គ្រប់គ្រង​រដ្ឋបាល​ សន្តិសុខ​ សណ្តាប់ធ្នាប់​និង​ការ​អនុវត្ត​ច្បាប់​ ។​

​អ្នកវិភាគ​បញ្ហា​សង្គម​លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​ សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​កត្តា​ពីរ​សំខាន់​គឺ​៖​ ទី​១​ គណបក្សកាន់ អំណាច មិន​ចង់​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ មាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ដែល​អាច​ធ្វើ​គណបក្សកាន់អំណាច​បាត់បង់​អ្នកគាំទ្រ​។​ ទី​២​ ប្រសិនបើ​រដ្ឋា ភិបាល​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ដាក់គុក​គឺជា​រូបភាព​អាក្រក់​ពេក​ សម្រាប់​អន្តរជាតិ​ ដែល​បញ្ហា​នេះ​ត្រូវ​តែ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ នៅ​ក្រៅ​ស្រុក​។​
​សំឡេង​ មាស​ នី​៖ ស្តាប់សំឡេង៖

 

 

​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​ទទួល​ដំណឹង​នេះ​  បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ថា​ លោក​ នឹង​វិល​មក​កម្ពុជា​វិញ​ នៅ​ឆ្នាំ​២០១៧​ គឺ​មុន​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​  ដោយ​លោក​អះអាង​ថា​ បើ​បិទ​ច្រក​តាម​ផ្លូវអាកាស​  លោក​នឹង​មក​តាម​ផ្លូវគោក​ ឬ​ផ្លូវ​ ទឹក​ គឺ​លោក​ថា​ត្រូវ​តែ​មក​

 

 

 

 

Share

ព័ត៌មានទាក់ទង

Image