en     km
en     km

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលា​កំពូល​កោះហៅ​ចូលខ្លួន​ករណី​ប្ដឹង​សាទុក្ខ​

Share

ភ្នំពេញ ៖ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​កំពូល​កោះហៅ​ឱ្យ​ចូល​ក្នុង​សវន​ការ​នៅ​ចុងខែ​តុលា​នេះ​ នៅ​ក្នុង​សំណុំរឿង​បណ្ដឹងសាទុក្ខ​។​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានរដ្ឋសភា
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានរដ្ឋសភា

​តាម​ដីកាកោះ​ចុះ​កាលពី​ថ្ងៃ​ទី​០៤​ ខែតុលា​  អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​កំពូល​ លោក​ អ៊ុ​ក​ គឹ​ម​សិទ្ធិ​ បាន​បង្គាប់​ឲ្យ​លោក​ កឹ​ម​ សុខា​ បង្ហាញខ្លួន​ក្នុង​សវនាការ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ខាង​មុខ​នេះ​។​

​កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ លោក​ កឹ​ម​ សុខា​  ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៥​ខែ​ និង​ពិន័យ​ប្រាក់​ ៨០​ម៉ឺន​រៀល​ ក្រោម​បទ​ចោទ​ បដិសេធ​ក្នុង​ការ​ចូលខ្លួន​ តាម​ការ​កោះហៅ​ ទាក់ទង​នឹង​សំណុំរឿង​ស្នេហា​លួចលាក់​រវាង​លោក​ និង​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

បន្ទាប់​ពី​ការ​សម្រេច​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹ​ម​ សុខា​ បាន​ដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ ឱ្យ​ពិនិ ត្យ​មើល​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ​ និង​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ពួក​គេ​ថា​ ការ​ចោទប្រកាន់​កូនក្ដី​របស់​ពួក​គេ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី​ច្បាប់​ ខណៈ​ដែល​កូនក្ដី​របស់​ពួក​គេ​មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ និង​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នោះ​ទេ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ អស់​រយៈពេល​ជិត​ ៥​ខែ​មក​ហើយ​  ដែល​លោក​ កឹ​ម​ សុខា​ លាក់ខ្លួន​ក្នុង​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ បន្ទាប់​ពី​មានការ​ប៉ុនប៉ង​ចាប់ខ្លួន​លោក​មិន​បាន​សម្រេច​  កាលពី​ចុងខែ​ឧសភា​កន្លង​មក​ ក្រោយ​ពី​លោក​បដិសេធ​ចូល​បំភ្លឺ​ក្នុង​តុលា ការ​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​ជាមួយ​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​៕

Share

ព័ត៌មានទាក់ទង

Image