en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​កោះហៅ​ មក​បំភ្លឺ​មួយ​ករណី​ទៀត​ហើយ​

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះហៅ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ មក​ឆ្លើយ​បំភ្លឺ​មួយ​ករណី​ទៀត​ ខណៈ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

ការ​កោះហៅ​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​នេះ​ បាន​សន្យា​ចូល​ប្រទេស​វិញ​ ភ្លាម​ ហើយ​ ឱ្យ​ចាប់ខ្លួន​ ទៀត​ផង​ដែល​លោក​ថា​ បើ​ អ្នក​ស្នេហា​ជាតិខ្មែរ​ត្រូវ​បាន​ដោះ​លែង​។​

​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​ឲ្យ​ លោក​ សម​ រ​ង្ស៊ី​ មក​ចូល​បំភ្លឺ​ករណី​ញុះញង់​ បង្កចលាចល​ ប៉ះពាល់​ ដល់​សន្តិសុខ​សង្គម​ នៅ​ថ្ងៃ​ទី​ ២១​ ខែ​ តុលា​នេះ​។​

​ជុំវិញ​ដីកាកោះ​នេះ​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ គឺ​ សំ​ សុ​គង​ បាន​បញ្ជាក់​ថា​ ករណី​ លោក​ សម​ រ​ង្ស៊ី​ នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។​ តែ​ លោក​មិន​ចូល​ទៅ​ជំនួស​កូនក្តី​របស់​លោក​ឡើយ​។​ យ៉ាងណា​ ក៏​ដោយ​ លោក​មេធាវី​ថា​ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ ការពារ​កូនក្តី​របស់​លោក​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​។​

​កាលពី​ថ្ងៃ​ទី​ ១៧​ ខែតុលា​ លោក​ សម​ រ​ង្ស៊ី​ ក៏​ត្រូវ​បាន​តុលាការ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​បរិហា​កេរ្តិ៍​ ក្នុង​ករណី​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​បង្ហោះ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដែល​បាន​ចោទប្រកាន់​សម្តេច​ ហ៊ុន​ សែន​ ថា​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដើម្បី​ទិញ​ Like​។​

​សូម​រម្លឹក​ថា​ លោក​ សម​ រ​ង្ស៊ី​ មិន​ត្រឹមតែ​ទទួល​រង​ដីកាកោះ​ក្នុង​សំនុំរឿង​មួយ​នេះ​ទេ​ គឺ​មាន​ជា​ច្រើន​ទៀត​ មាន​ទាំង​សំនុំរឿង​សម្ដេច​ ហេង​ សំ​រិ​ន​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ និង​ ករណី​សាលា​ឧទ្ទ​រណ៍​ចេញ​ដីកាចាប់ខ្លួន​លោក​ ពាក់ព័ន្ធ​បណ្ដឹង​របស់​លោក​ ហោ​ ណាំ​ហុង​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ ដែល​លោក​ សម​ រ​ង្ស៊ី​ ថា​អតីតរដ្ឋមន្ត្រី​រូប​នេះ​ ធ្លាប់​ជា​មេ​គុក​បឹង​ត្របែក​ ។​ លោក​ សម​ រ​ង្ស៉ី​ បាន​ចាក​ចេញពី​ប្រទេស​តាំងពី​ខែវិច្ឆិកា​ ២០១៥​ មក​ម្ល៉េះ​៕ ​

Share

ព័ត៌មានទាក់ទង

Image