en     km
en     km

ព្រះ​អគ្គី​ បាន​យក​រូប​កាយ​ លោក​ សេក​ បរិសុទ្ធ​ បាត់​ហើយ​ខណៈ​កូនសិស្ស​ លោក​ចង​ចាំ​គ្រូ​ជា​និច្ច​ (មានសំឡេង)

Share

ភ្នំពេញ៖ ​នៅ​ម៉ោង​ ១១​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​នេះ​ សព​ លោក​ សេក​ បរិសុទ្ធ​ អ្នកឯកទេស​វិស័យ​សារព័ត៌មាន​ និង​ជា​ប្រធាន​ទំនាក់ទំនង​ នៃ​អង្គការ​ អេ​ដ​ អេ​ អាក់​ស្យុ​ង​ (AEA)​ បាន​បូជា​ នៅ​វត្ត​ទួល​ទំពូង​ រាជធានី​ភ្នំពេញ​។​ ក្នុង​ពិធី​បូជាសព​  អ្នកឯកទេស​វិស័យ​សារព័ត៌មាន​រូប​នេះ​ មានការ​ចូលរួម​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ មន្ត្រី​រដ្ឋាភិបាល​ និង​ សិស្ស​និស្សិត​ ជា​ច្រើន​ ជា​ពិសេស​និស្សិត​ដែល​កំពុង​សិក្សា​ជាមួយ​លោក​ ទាក់ទង​នឹង​ វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។​

ពិធីបូជា សព លោក សេក បរិសុទ្ធ
ពិធីបូជា សព លោក សេក បរិសុទ្ធ

​ក្រុម​និស្សិត​ទាំងនោះ​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​ ខណៈ​ដែល​គ្រូ​ម្នាក់​ ដែល​បាន​ផ្តល់​ចំណេះដឹង​ឱ្យ​ពួក​គេ​ ត្រូវ​បាន​ចាក​ឆ្ងាយ​ពី​លោក​នេះ​ ដោយ​គ្មាន​ថ្ងៃ​ត្រលប់​វិញ​ឡើយ​។​

​ក្រុម​និស្សិត​ ទាំងនោះ​ លើក​ឡើង​ថា​ពួក​គេ​នឹង​យកចំណេះ​ដឹង​ដែល​លោក​ សេក​ បរិសុទ្ធ​បាន​ផ្តល់​ឱ្យ​ អនុវត្ត​ឱ្យ​បាន​ល្អ​ក្នុង​អាជីព​របស់​ពួក​គេ​ ជា​ពិសេស​ ការ​គោរព​ ក្រមសីលធម៌​របស់​អ្នក​សារព័ត៌មាន​។​

​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបរាប់​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ៖


sek-4-1 sek-4-3 sek-4-4

 

 

 

Share

ព័ត៌មានទាក់ទង

Image