en     km
en     km

បាក់​ស្ពាន​នៅ​ឥណ្ឌូ​នេ​ស៊ី​ សម្លាប់​មនុស្ស​ ៩​នាក់​

Share

​ពួក​មន្ត្រី​ ឥណ្ឌូ​នេ​ស៊ី​ បាន​ និយាយ​ថា​ យ៉ាងតិច​ណាស់​ មនុស្ស​ ៩​នាក់​ស្លាប់​ និង​ ៣៤​នាក់​ទៀត​រង​របួស​ដោយសារ​ស្ពានឈើ​មួយ​កន្លែង​ ដែល​ ឆ្លងកាត់​ទន្លេ​ទៅ​កាន់​ដី​កោះ​ បាន​បាក់​។

បាក់ស្ពាននៅឥណ្ឌូនេស៊ី
បាក់ស្ពាននៅឥណ្ឌូនេស៊ី

តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ឧបទ្ទវ​ហេតុនេះ​ បាន​កើតឡើង​ កាលពី​យប់​ ថ្ងៃអាទិត្យ​ទី​១៦​តុលា​។

​តាម​ប្រភព​ដដែល​នេះ​ ស្ពាន​ដែល​បាក់​នេះ​ នៅ​ក្បែរ​ កោះ​បាលី​ ជា​ តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​ ជាងគេ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ហើយ​ឧបទ្ទវ​ហេតុនេះ​ កើតឡើង​ចំ​ពេល​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ ត្រូវ​ឆ្លងកាត់​ ស្ពាន​នេះ​ ដើម្បី​ ប្រារព្ធ​ពិធី​សាសនា​៕​ ប្រភព​:BBC
​  


Share

ព័ត៌មានទាក់ទង

Image