en     km
en     km

លោក​ ច​ន​ ឃ៊ែ​រី​ បំពេញ​ទស្សនៈកិច្ច​នៅ​ចក្រភព​អង់​គ្លេ​ង​ជជែក​អំពី​បញ្ហា​ជម្លោះ​នៅ​ស៊ី​រី​

Share

អាមេរិក ៖ ​រដ្ឋមន្ត្រីក្រសួង​កាបរទេស​សហរដ្ឋអាមេរិក​ លោក​ ច​ន​ ឃ៊ែ​រី​(John​ Kerry)​ នឹង​ជជែក​ពិភាក្សា​ជាមួយ​ក្រសួង​កាបរទេស​អា​លឺ​ម៉​ង់​ និង​ បារាំង​ នៅ​ទីក្រុង​ឡុ​ង​ ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព​នៅ​ប្រទេស​ស៊ី​រី​ឡើង​វិញ​។​

រដ្ឋមន្រ្តីក្រសួងកាបរទេសសហរដ្ឋអាមេរិក លោក ចន ឃ៊ែរី(John Kerry) ។រូបភាពពីBBC
រដ្ឋមន្រ្តីក្រសួងកាបរទេសសហរដ្ឋអាមេរិក លោក ចន ឃ៊ែរី(John Kerry) ។រូបភាពពីBBC

​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​ តុលា​ ម្សិលមិញ​ លោក​ Kerry​ បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កាបរទេស​រុ​ស្ស៊ី​ លោក​ Sergei​ Lavrov​ និង​អ្នកតំណាង​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​ស៊ី​រី​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មកនេះ​។​

ចាប់តាំងពី​កងកម្លាំង​ស៊ី​រី​គាំទ្រ​ដោយ​ប្រទេស​រុ​ស្ស៊ី​ ត្រូវ​បាន​គេ​ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​អា​ឡេ​ប​ប៉ូ​ ដែល​សមរភូមិ​ភាគច្រើន​នៅ​ក្នុង​សង្គ្រាមស៊ីវិល​ ត្រូវ​បាន​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ហៅ​ថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ទីភ្នាក់ងារ​ជា​សង្គ្រោះ​បាន​និយាយ​ថា​ បទ​ឈប់​បាញ់​គ្នា​ ៧២​ ម៉ោង​ ត្រូវការ​ជា​ចាំបាច់​ ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ផ្គត់ផ្គង់​ជំនួយ​ និង​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​តំបន់​ភាគ​ខាងកើត​ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ក្រុម​ឧទ្ទាម​ និង​ រដ្ឋាភិបាល​បាន​ឡោម​ព័ទ្ធ​ទីក្រុង​នេះ​ ជា​កន្លែង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​ ២​ សែន​ ៧​ម៉ឺន​ ៥​ពាន់​នាក់​៕​ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image