en     km
en     km

អា​មេ​រិ​ក​ ថា​កូរ៉េ​ខាងជើង​បរាជ័យ​ក្នុង​ការ​ធ្វើតេស្ត​មី​ស៊ី​ល​

Share

​យោធា​អា​មេ​រិ​ក​រាយការណ៍​នៅ​ថ្ងៃ​ទី​១៦​តុលា​នេះ​ថា​ កូរ៉េ​ខាងជើង​បាន​បរាជ័យ​ក្នុង​ដំណើរការ​ធ្វើតេស្ត​មី​ស៊ី​ល​ផ្លោង​ក្នុង​ប្រ​តិ​បត្ត​ការ​វង់​មធ្យម​។

លោក គីម ជុងអ៊ុន មេដឹកកូរ៉េខាងជើង។រូបផាពពីBBC
លោក គីម ជុងអ៊ុន មេដឹកកូរ៉េខាងជើង។រូបផាពពីBBC

កាំជ្រួច​មី​ស៊ី​ល​ដែល​មានឈ្មោះ​ថា​ Musudan​ នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ អាច​ហោះ​បាន​ចំងាយ​រហូត​ដល់​ទៅ​ ៤​ គីឡូម៉ែត្រ​ ដែល​មាន​សមត្ថ ភាព​គ្រប់គ្រាន់​ដើម្បី​វាយប្រហារ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជប៉ុន​ និង​មូលដ្ឋាន​ទ័ពជើងទឹក​របស់​អាច​មេ​រិ​ក​នៅ​កោះ​ Guam​ បាន​។​

​យ៉ាងណាមិញ​ ក្រុង​ព្យុ​ង​យ៉ាង​មិន​ទាន់​ប្រតិកម្ម​ទៅ​នឹង​ដំណឹង​នេះ​ទេ​។​

​កូរ៉េ​ខាងជើង​នៅ​ឆ្នាំ​នេះ​ បាន​បង្កើន​ចំនួន​នៃ​ការ​ធ្វើតេស្ត​គ្រាប់​មី​ស៊ី​ល​ជា​ច្រើន​ បើ​ទោះបីជា​ត្រូវ​បាន​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នេះ​ក៏​ដោយ​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ការ​ធ្វើតេស្ត​នេះ​ បាន​កើតឡើង​នៅ​ជិត​ទីក្រុង​ភាគ​ខាងជើង​ ឆៀង​ខាងលិច​នៃ​កោះ​ Kusong​ ។​

​លោក​ Gary​ Ross​ មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ នេះ​ មិន​បង្ក​ការ​គំរាមកំហែង​ដល់​អា​មេ​រិ​ក​នោះ​ទេ​៕​ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image