en     km
en     km

តុលាការ​កោះហៅ​ លោក​ សម​ រ​ង្ស៊ី​ បំភ្លឺ​ករណី​បរិហា​កេរ្តិ៍​សម្តេច​ ហ៊ុន​ សែន​

Share

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះហៅ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ តុលា​ ស្អែក​នេះ​ ពី​បទ​បរិហា​កេរ្តិ៍​ ក្នុង​ករណី​មេ​បក្ស​ប្រឆាំង​រូប​បាន​បង្ហោះ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដែល​បាន​ចោទប្រកាន់​សម្តេច​ ហ៊ុន​ សែន​ ថា​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដើម្បី​ទិញ​Like​។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស ហើយបច្ចុប្បន្នមានបណ្តឹងជាប់ខ្លួនប្រមាណ៥ហើយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស ហើយបច្ចុប្បន្នមានបណ្តឹងជាប់ខ្លួនប្រមាណ៥ហើយ។

​លោក​ សៀង​ សុខ​ តំណាង​អយ្យា​ការ​អប​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ តប​តាម​ដើមបណ្តឹង​ឈ្មោះ​ សោម​ សឿ​ត​។​

ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ ត្រូវ​បាន​លោក​ សម​ រ​ង្ស៊ី​ បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ នៅ​ថ្ងៃអាទិត្យ​ ទី​១៦​ តុលា​នេះ​។​
​ឆ្លើយ​តប​ដីកា​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​ថា​ លោក​មិន​ចាំ​អារម្មណ៍​ទៅ​បណ្តឹង​នេះ​ឡើយ​។​ តែ​លោក​អះអាង​ថា​ សម្តេច​ ហ៊ុន​ សែន​ បាន​ប្រើ​មន្ត្រី​ក្រោម​ឱវាទ​ដើម្បី​បង្កើត​គណនី​ Facebook​ ក្លែងក្លាយ​ ដើម្បី​ផ្តល់​ «Like»​ ក្លែងក្លាយ​ឲ្យ​ទៅ​ទំព័រ​ Facebook​ តាម​រយៈ​ទិញ​«Like»​។​

លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​ហ្វេ​ស​ប៊ុ​ក​ទៀត​ថា​ ការ​ទិញ​ចំនួន​ «Like»​ គឺ​ ដើម្បី​បង្អួត​ប្រជាប្រិយភាព​របស់​សម្តេច​ ជា​មូលដ្ឋាន​នយោបាយ​។​
​លោក​ សម​ រ​ង្ស៊ី​៖«​ ខ្ញុំ​មិន​ខ្វល់​ពី​ពាក្យបណ្តឹង​នេះ​ទេ​ ហើយ​ខ្ញុំ​នៅ​តែ​ហ៊ាន​អះអាង​ថា​លោក​ ហ៊ុន​ សែន​ ប្រើ​មន្ត្រី​ និង​បុគ្គលិក​ ក្រោម​ឱវាទ​គាត់​ ឲ្យ​បង្កើត​គណនី​ Facebook​ ក្លែងក្លាយ​ ដើម្បី​ផ្តល់​ "Like"​ ក្លែងក្លាយ​ឲ្យ​ទៅ​ទំព័រ​ Facebook​ របស់​គាត់​ ហើយ​គាត់​ក៏​បាន​ទិញ​ "Like"​ ក្លែងក្លាយ​ យ៉ាង​សន្ធឹកសន្ធាប់​ពី​ច្រើន​ប្រទេស​ ទូ​ទាំង​ពិភពលោក​ ដើម្បី​បង្អួត​ពី​ប្រជាប្រិយភាព​ក្លែងក្លាយ​របស់​គាត់​។​ បន្ទាប់​មក​ទៀត​ លោក​ ហ៊ុន​ សែន​ ក៏​យក​ប្រជាប្រិយភាព​ក្លែងក្លាយ​របស់​គាត់​នេះ​ មក​សំអាង​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​នយោបាយ​ ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​និយាយ​ទិតៀន​គាត់​។​ សូម​បងប្អូន​ជនរួមជាតិ​ កត់សម្គាល់​ភាព​ទុច្ចរិត​ និង​ល្បិច​ទុច្ចរិត​របស់​អ្នកដឹកនាំ​ប្រទេស​យើង​សព្វថ្ងៃ​ »​។​

សូម​រម្លឹក​ថា​ លោក​ សម​ រ​ង្ស៊ី​ មិន​ត្រឹមតែ​ទទួល​រង​ដីកា​សំនុំរឿង​មួយ​នេះ​ទេ​ គឺ​មាន​ជា​ច្រើន​ទៀត​ មាន​ទាំង​សំនុំរឿង​សម្ដេច​ ហេង​ សំ​រិ​ន​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ និង​ ករណី​សាលា​ឧទ្ទ​រណ៍​ចេញ​ដីកាចាប់ខ្លួន​លោក​ ពាក់ព័ន្ធ​បណ្ដឹង​របស់​លោក​ ហោ​ ណាំ​ហុង​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ ដែល​លោក​ សម​ រ​ង្ស៊ី​ ថា​អតីតរដ្ឋមន្ត្រី​រូប​នេះ​ ធ្លាប់​ជា​មេ​គុក​បឹង​ត្របែក​ ។​ លោក​ សម​ រ​ង្ស៉ី​ បាន​ចាក​ចេញពី​ប្រទេស​តាំងពី​ខែវិច្ឆិកា​ ២០១៦​ មក​ម្ល៉េះ​៕​​

Share

ព័ត៌មានទាក់ទង

Image