en     km
en     km

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជាង​ ៥​ លាន​ ៥​ សែន​នាក់​ គិត​មក​ដល់​ថ្ងៃ​ទី​ ១៤​ តុលា​

Share

ភ្នំពេញ ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ប្រកាស​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចំនួន​ជាង​ ៥​ លាន​ ៥​ សែន​នាក់​ គិត​ត្រឹម​ម៉ោង​ ៦​ ល្ងាច​ កាលពី​ថ្ងៃ​ទី​ ១៤​ ខែ​ តុលា​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

​តាម​តារាងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ១៦​ តុលា​នេះ​  ខេត្ត​ដែល​មាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ជាងគេ​គឺ​៖

-​រាជធានី​ភ្នំពេញ​ បាន​ ៤៨២​ ៤១០​ នៃ​ចំនួន​សរុប​ ៩៨៣​ ៨២៨​ នាក់​
-​កណ្ដាល​ បាន​ ៤៧៧​ ៧៥៤​ នៃ​ចំនួន​សរុប​ ៨០១​ ៨១៣​ នាក់​
-​ព្រៃវែង​ បាន​ ៤៦០​ ៥១៩​ នៃ​ចំនួន​សរុប​ ៧៦៤​ ៦៣៦​ នាក់​
-​កំពង់ចាម​ ៣៧៦​ ៧០៥​ នៃ​ចំនួន​ សរុប​ ៧០៧​ ០១១​ នាក់​
-​បាត់ដំបង​ ៣៦៣​ ៤០១​ នៃ​ចំនួន​ ៧៦៥​ ២៩២​ នាក់​
-​តាកែវ​ ២៥៤​ ២៧៥​ នៃ​ចំនួន​សរុប​  ៦៤២​ ០៥៩​ នាក់​
-​ត្បូងឃ្មុំ​  ២៧៧​ ៩១៨​ នៃ​ចំនួន​ សរុប​ ៥៣៧​ ៦២៣​ នាក់​
-​ កំពត​ ២៤៦​ ៥៥០​ នៃ​ចំនួន​ សរុប​ ៤៤១​ ៣៣៣​ នាក់​

ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​រយៈពេល​ ៩០​ ថ្ងៃ​ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ១៨​ ឆ្នាំ​ឡើង​ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​ ៩.៦​ លាន​នាក់​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​ ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កត់ត្រា​របស់​កុំព្យូទ័រ​ ដោយ​មាន​ស្នាម​មេដៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៀត​ផង​៕

Share

ព័ត៌មានទាក់ទង

Image