en     km
en     km

ប៊ុត​ ប៊ុ​ន​តិ​ញ​ ៖​ អាត្មា​មិន​លក់​ឧត្តមគតិ​ឱ្យ​ញោម​ ហ៊ុន​ សែន​ ទេ​ បើ​ញោម​ ហ៊ុន​ សែន​ ក្លា​ហ្លា​ន​មក​រោង​បុណ្យ​ កែម​ ឡី​ (​មាន​សំឡេង​)​

Share

ភ្នំពេញ ៖ ​ព្រះសង្ឃ​ប៊ុត​ ប៊ុ​ន​តិ​ញ​ ជា​សមាជិក​ស្ថាបនិក​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ និង​អភិវឌ្ឍន៍​ និង​ជា​សមាជិក​គណៈ កម្មការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ មាន​ថេរៈ​ដីកា​ថា​ គ្មាន​ក្រុម​ណា​ ឬ​ជន​ណា​ ទិញ​ឧត្តមគតិ​ព្រះ​អង្គ​បាន​ទេ​។​

ព្រះអង្គ ប៊ុត ប៊ុនតិញ មានដីកានៅក្នុងរោងបុណ្យខួប១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នៅវត្តចាស់។រូបភាពWMC
ព្រះអង្គ ប៊ុត ប៊ុនតិញ មានដីកានៅក្នុងរោងបុណ្យខួប១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នៅវត្តចាស់។រូបភាពWMC

​ការ​ប្រកាស​ជំហរ​របស់​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដូចនេះ​ ជា​ការ​បញ្ជាក់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ដែល​បាន​ចោទសួរ​ព្រះ​អង្គ​នៅ​ថ្ងៃ​សៅ​រិ៍​ ទី​១៥​ តុលា​នេះ​ នៅ​ក្នុង​ពិធីបុណ្យ​ សព​ ១០០​ថ្ងៃ​ លោក​បណ្ឌិត​ កែម​ ឡី​ ធ្វើ​ឡើង​នៅ​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ ក្នុង​សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​  

​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ បាន​ហៅ​ខ្លួន​ព្រះ​អង្គ​ថា​ ជាដើម​នាងនួន​ ដែល​មិន​ងាយ​បាក់បែក​ដោយ​ខ្យល់​វាយប្រហារ​នោះ​ទេ​។​ ព្រះ​អង្គ​មាន​ថេរៈ​ដីកា​បន្ត​ថា​ សម្ដេច​ ហ៊ុន​ សែន​ ជា​ពុទ្ធបរិស័ទ​ ហើយ​ព្រះ​អង្គជា​ព្រះសង្ឃ​ដែល​សម្ដេច​ត្រូវ​គោរព​ព្រះ​អង្គ​។​ ត្រង់​ចំនុច​នេះ​ព្រះ​អង្គ​មាន​សង្ឃដីកា​ថា​ បើ​សម្ដេច​ ហ៊ុន​ សែន​ក្លាហាន​គឺ​មក​កាន់​រោង​បុណ្យ​ កែម​ ឡី​ មក​។​

ស្តាប់សំឡេង​​ព្រះសង្ឃ ​ប៊ុត​ ប៊ុ​ន​តិ​ញ​៖

​ការ​ចោទសួរ​របស់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​មានការ​សង្ស័យ​ថា​ ព្រះ​អង្គ​បាន​ទទួល​ថ្នូរ​អ្វីមួយ​ពី​បក្ស​កាន់​អំណាច​ ទើប​បានជា​សាលា​រាជធានី​ភ្នំពេញ​អនុ​ញ្ញ​ត​ឱ្យធ្វើ​បុណ្យ​ ១០០​ថ្ងៃ​ លោក​បណ្ឌិត​ កែម​ ឡី​ ធ្វើ​នៅ​វត្ត​ចាស់​តាម​ការ​ស្នើ​សុំ​របស់​ព្រះ​អង្គ​៕​

Share

ព័ត៌មានទាក់ទង

Image