en     km
en     km

CNRP​ រម្លឹក​ចិន​ជួយ​ធានា​ កម្ពុជា​គោរព​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ តែ​ CPP​ ថា​អន្តរជាតិ​គ្មាន​ឥទ្ធិពល​ទេ​ (មានសំឡេង)

Share

ភ្នំពេញ៖ ស្រប​ពេល​ដែល​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ចិន​ មក​ទស្សនៈកិច្ច​ជា​ផ្លូវ​រដ្ឋ​ នៅ​ប្រទេស​កម្ពុជា​ មេដឹកនាំ​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ស្នើ​ឱ្យ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ ទីក្រុង​បារី​ស​ ២៣​ តុលា​ ជួយ​ធានា​ឱ្យ​មានការ​អនុវត្តន៍​ឱ្យ​បាន​ពេញលេញ​ នូវ​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​២៣​ តុលា​។​ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផា​ន​ ថា​ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ទៅ​ប្រធានាធិបតី​ ស៊ី​ ជី​ន​ភីង​ គឺ​គ្រាន់តែ​ចង់ឱ្យ​ ចិន​ចាប់អារម្មណ៍​មក​លើ​បញ្ហា​របស់​ខ្លួន​។កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត ចិន ស៊ី ជីនភីង
ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត ចិន ស៊ី ជីនភីង

ក្នុង​លិខិត​មួយ​ជូន​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ភីង​ លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ ចិន​ គឺជា​ប្រទេស​មួយ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ និង​ជា​ប្រទេស​ហត្ថលេខី​មួយ​ដ៏​សំខាន់​ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ តាម​រយៈ​ការ​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ឆ្នាំ​១៩៩១​។​

លិខិត​ដដែល​បន្ត​ថា​ ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ ថ្ងៃ​ទី​ ២៣​ ខែតុលា​ ឆ្នាំ​១៩៩១​ ស្តី​ពី​កម្ពុជា​នោះ​ បាន​ចង្អុល​បង្ហាញផ្លូវ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ដោយ​ធានា​បាន​នូវ​ឯករាជ្យ​ភាព​ អធិបតេយ្យភាព​ បូរណៈភាព​ទឹកដី​ គោរព​អនុវត្ត​នូវ​គោលការណ៍​ ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ គោរព​សិទ្ធិ​មនុស្ស​ និង​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ​ឱ្យ​មានការ​រីក​ ចម្រើន​។

មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ​រូប​ ចង់ឱ្យ​ចិន​ជួយ​ធានា​ ឱ្យ​មានការ​អនុវត្តន៍​ឱ្យ​បាន​ពេញលេញ​នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​។​ ជាមួយ​គ្នា​នេះ​ មេដឹកនាំ​ទាំង​ពីរ​ ចង់បាន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ស្ថិត​នៅ​ជា​និរន្ត​ ប្រកបដោយ​ភាព​ស្មោះត្រង់​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ លិខិត​របស់​ មេដឹកនាំ​ របស់​លោក​ ដែល​ផ្ញើ​ជូន​មេដឹកនាំ​ចិន​ គឺជា​ការ​ស្នើ​សុំ​ប្រទេស​ចិន​ជួយ​ ធានា​គោរព​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ ឡើង​វិញ​។​ លោក​ថា​ ចិន​ជួយ​អភិវឌ្ឍ​ប្រទេស​តែ​ចិន​ហាក់​ភ្លេច​ថា​ ខ្លួន​មាន​កាតព្វកិច្ច​មួយ​ ក្នុង​ការ​ពង្រឹង​ កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។​

​តែ​យ៉ាងណា​ក៏​ដោយ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ លើក​ឡើង​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ គឺ​គ្រាន់តែ​ជា​ឯកសារ​ បន្ទាប់បន្សំ​តែ​ប៉ុណ្ណោះ​ ហើយ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ ក៏​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ផង​ដែរ​។​ លោក​បញ្ជាក់​ថា​ ការ​ស្នើ​របស់​មេ​ដឹក​គណបក្សប្រឆាំង​ទាំង​ពីរ​ គឺ​ដើម្បី​ឱ្យ​ចិន​ចាប់អារម្មណ៍​ ពី​បញ្ហា​របស់​បក្ស​នេះ​តែ​ប៉ុណ្ណោះ​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​បើ​និយាយ​ពី​ផ្លូវច្បាប់​ ហើយ​ជា​គោលការណ៍​អន្តរជាតិ​ គឺ​មិន​មាន​ឥទ្ធិពល​ ហើយ​ការ​លើក​ឡើង​ហ្នឹង​មិន​ចំ​ទិស​ដៅ​ ហើយ​មិន​មាន​ឥទ្ធិពល​នៅ​ក្នុង​ការងារ​អន្តរជាតិ​ រវាង​ប្រទេស​អធិបតេយ្យភាព​ ប្រទេស​ឯករាជ្យ​ភាព​ នឹង​ប្រទេស​នោះ​ទេ​។​ បាន​សេចក្តី​ថា​ ការ​លើក​ឡើង​ហ្នឹង​មិនដឹង​លើក​ទៅ​លើ​អី​ ក៏​ប៉ុន្តែ​ជា​ការ​លើក​ឡើង​ ដើម្បី​ជា​នយោបាយ​ ឱ្យ​គេ​ចាប់អារម្មណ៍​ ទៅ​លើ​គណបក្ស​ ភាគតិច​របស់​គាត់​ហ្នឹងហើយ​..»​។​

​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​២៣​ តុលា​ ឆ្នាំ​១៩៩១​ ប្រទេស​កម្ពុជា​ បាន​រួច​ផុត​ពី​សង្គ្រាមរ៉ាំរ៉ៃ​ ។​ កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ រៀបចំ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​របស់​ខ្លួន​ តាម​បែប​ លទ្ធិប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការសហប្រជាជាតិ​ កាលពី​ឆ្នាំ​១៩៩៣​។​

កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ នេះ​ មាន​ចែង​បី​ចំណុច​ធំៗ​ ទី​១​ កិច្ចព្រមព្រៀង​ស្ដី​ពី​ដំណោះស្រាយ​នយោបាយ​ រួម​មួយ​នៃ​ជម្លោះ​កម្ពុជា​។​ ទី​២​ កិច្ចព្រមព្រៀង​ទាក់ទិន​នឹង​អធិបតេយ្យភាព​ ឯករាជ្យ​ បូរណភាព​ និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​ អ​ព្យា​ក្រឹត្យ​ភាព​ ឯកភាព​ជាតិ​កម្ពុជា​ និង​ទី​៣​ សេចក្ដីថ្លែងការណ៍​ស្ដី​ពី​ការ​ស្ដារ​ និង​ការ​កសាង​ប្រទេស​កម្ពុជា​ ឡើង​វិញ​និង​ថា​ កម្ពុជា​ អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​៕

Share

ព័ត៌មានទាក់ទង

Image