en     km
en     km

អគ្គលេខាធិការ​ថ្មី​ UN​ សន្យា​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ស៊ី​រី​

Share

​លោក​ Antonio​ Guterres​ អគ្គលេខាធិការ​ថ្មី​ អង្គការសហប្រជាជាតិ​ បាន​សន្យា​ថា​ លោក​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ដែល​ហែកហួរ​ ដោយសារ​សង្គ្រាម​ជិត​៦​ឆ្នាំ​។

លោក Antonio Guterres អគ្គលេខាធិការថ្មី អង្គការសហប្រជាជាតិ
លោក Antonio Guterres អគ្គលេខាធិការថ្មី អង្គការសហប្រជាជាតិ

​លោក​ Guterres​ បាន​ថ្លែង​អះអាង​ដូចនេះ​ គឺ​ ភ្លាមៗ​បន្ទាប់​ពី​លោក​ទទួល​បានការ​តែងតាំង​ជា​ផ្លូវការ​ អោយ​កាន់​តំណែង​ប្រធាន​ស្ថាប័ន​ពិភពលោក​មួយ​នេះ​កាលពី​ម្សិលមិញ​  ដោយ​មហាសន្និបាត​។​

​អតីត​នាយក​រដ្ឋមន្ដ្រី​ នៃ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​ បច្ចុប្បន្ន​ជា​អគ្គលេខាធិកា​អង្គការសហប្រជាជាតិ​ថ្មី​ មាន​អាយុ​៦៧​ឆ្នាំ​ លោក​ធ្លាប់​ដឹកនាំ​ទីភ្នាក់ងារ​ជនភៀសខ្លួន​ អង្គការសហប្រជាជាតិ​ រយៈពេល​១០​ឆ្នាំ​។​ លោក​បាន​ជាប់​ឆ្នោត​ ដោយ​ឈ្នះ​លើ​បេក្ខជន​ចំនួន​ ១២​ រូប​ផ្សេង​ទៀត​។​

​លោក​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ថា​ វិបត្តិ​នៃ​ប្រទេស​ស៊ី​រី​ គឺជា​ បញ្ហា​អាទិភាព​របស់​លោក​ ដែល​ត្រូវ​ដោះស្រាយ​ ព្រោះ​វា​ជា​បញ្ហា​ប្រឈម​បំផុត​ របស់​ពិភពលោក​។​

​លោក​បាន​ថ្លែង​ដូចនេះ​ ៖«​ ខ្ញុំ​ជឿ​ថា​ វា​ជា​អាទិភាព​ទី​មួយ​របស់​សហគមន៍​អន្ដរជាតិ​ ដែល​ចូលរួម​បញ្ចប់​ជម្លោះ​នេះ​ ហើយ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ សម​ស្រប​ណាមួយ​ ដើម្បី​អោយ​មាន​ដំណោះស្រាយ​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​នេះ​»​។​

​ប្រទេស​ស៊ី​រី​ បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​ សង្គម​ តាំងពី​ឆ្នាំ​២០០៦​  ដោយ​សម្លាប់​មនុស្ស​ ជា​ច្រើន​សែន​នាក់​ និង​បង្ក​ឱ្យ​មាន​ជនភៀសខ្លួន​រាប់​លាន​នាក់​៕​ ប្រភពៈ BBC

Share

ព័ត៌មានទាក់ទង

Image
Image
Image