en     km
en     km

កម្មករ​ ២៥​នាក់​របួសធ្ងន់​ស្រាល​ ក្នុង​ឧបទ្ទវហេតុ​ ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

Share

ភ្នំពេញ៖ ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ ចំពោះ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ កាល​ព្រឹក​ថ្ងៃ​ទី​១៣​តុលា​នេះ​ ដោយ​ បណ្ដាល​ឱ្យ​កម្មករ​-​កម្មការិនី​ រង​របួសធ្ងន់​ស្រាល​សរុប​ ២៥​នាក់​។​

រូបតំណាង៖ គ្រោះថា្នក់ចរាចរណ៍ នាពេលកន្លងមក
រូបតំណាង៖ គ្រោះថា្នក់ចរាចរណ៍ នាពេលកន្លងមក

​តាម​សេចក្ដីជូនដំណឹង​ ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​ និង​ ៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​ ១៩៣-១៩៤​ ក្នុងភូមិ​អូរ​តា​ប៉ា​ង​ ឃុំ​អូរ​ចំណារ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​ នៅ​ថ្ងៃ​ទី​១៣​ តុលា​នេះ​ បានឱ្យ​ដឹង​ថា​ ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ​ កម្មករ​ ៣​នាក់​បាន​រង​របួសធ្ងន់​ និង​២២​នាក់​ទៀត​រង​របួសស្រាល​។​
​អ្នក​រង​របួស​ទាំងនោះ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ នេះ​ មាន​កម្មករ​ចំនួន​១៨​នាក់​ បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ ផូ​ ផា​ន់​នី​ ៥​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​វ​ណ្ឌី​វាល​រេញ​ ហើយ​កម្មករ​ចំនួន​២​នាក់​ សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​តេ​សេ​ខេត្ត​សីហ​នុ​៕

Share

ព័ត៌មានទាក់ទង

Image