en     km
en     km

ទីបំផុត​សាលាក្រុង​ភ្នំពេញ​ យល់ព្រម​ឱ្យធ្វើ​ពិធីបុណ្យ​ ១០០​ថ្ងៃ​សព​ លោក​ កែម​ ឡី​ នៅ​វត្ត​ចាស់​ (មានសំឡេង)

Share

​ភ្នំពេញ៖ ទីបំផុត​ភាព​មន្ទិល​អំពី​ពិ​ ធី​បុណ្យខួប​១០០​ថ្ងៃ​ នៃ​សព​អ្នកវិភាគ​ល្បីឈ្មោះ​ បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ជា​ផ្លូវការ​ឱ្យធ្វើ​ នៅ​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​គណៈ​ក​ម្មា​ការ​បុណ្យ​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​
​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​

​ការ​អនុញ្ញាត​នេះ​ បន្ទាប់​ពីសា​លា​រាជធានី​បាន​ហៅ​គណៈកម្មការ​រៀបចំ​បុណ្យខួប​១០០​ថ្ងៃ​ទៅ​ប្រជុំ​នៅ​កាលពី​ព្រឹក​មិ​ញ​នេះ​។​

​គណៈកម្មការ​រៀបចំ​បុណ្យ​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​សង្ឃដីកា​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ អាជ្ញាធរ​បាន​យល់ព្រម​ឲ្យ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យខួប​១០០​ថ្ងៃ​ ជូន​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ទី​ ១៤​ដល់ទី​១៦​ ខែតុលា​ នៅ​វត្ត​ចាស់​ តាម​ការ​ស្នើ​សុំ​។​

​ពិធី​បុណ្យខួប​គម្រប់​១០០​ថ្ងៃ​ សព​អ្នកវិភាគ​បញ្ហា​សង្គម​ រៀបចំ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ មុន​នឹង​ដង្ហែ​ទៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ នៅ​ថ្ងៃ​ទី​១៦​ខែតុលា​។​

​លោក​ កែម​ ឡី​ អាយុ​៤៦​ឆ្នាំ​ជា​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នកវិភាគ​នៅ​កម្ពុជា​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ នៅ​ក្នុង​ម៉ាត​មួយ​កន្លែង​ ម្ដុំ​ស្តុ​ប​បូកគោ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​។​

​ក្រោយ​បាញ់​សម្លាប់​ សព​លោក​បណ្ឌិត​ត្រូវ​បាន​តម្កល់​ទុក​ពី​រស​ប្តា​ហ៍​ នៅ​វត្ត​ចាស់​ សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ មុន​នឹង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​ របស់​លោក​ក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​ កាលពី​ថ្ងៃ​២២​កក្កដា​ ដោយ​មនុស្ស​ចូលរួម​រាប់​ម៉ឺន​សែន​នាក់​។​

​ដើម្បី​ជ្រាប​ថា​ តើ​មូលហេតុ​អ្វី​បានជា​ សាលា​រាជធានី​ភ្នំពេញ​ ដើរ​ត្រឡប់​ក្រោយ​ អនុញ្ញាត​ដូចនេះ​  សូម​ស្ដាប់​ បទ​សម្ភាសន៍​រវាង​ កញ្ញា​ច្រឹ​ក​ ស្រី​ អូន​ ជាមួយ​ ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដូច​តទៅ​៖

Share

ព័ត៌មានទាក់ទង

Image