en     km
en     km

វៀតណាម​ឃុំខ្លួន​អ្នក​សរសេរ​ប្លុក​រិះគន់​រដ្ឋអំណាច​ម្នាក់​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នកទោស​នយោបាយ​កើន​ដល់​ ១៣០​នាក់​🔊

Share

​ហាណូយ​ ៖​ ប៉ូលិស​វៀតណាម​បាន​ចាប់ខ្លួន​ឃុំខ្លួន​អ្នក​សរសេរ​ប្លុក​ម្នាក់​ ដែល​បាន​បង្ហាញ​របាយការណ៍​ប្រឆាំង​នឹង​រដ្ឋអំណាច​វៀតណាម​។របាយការណ៍​ដែល​បាន​បង្ហោះ​នោះ​ បាន​បង្ហាញ​ពី​ការ​បាត់​បង់ជីវិត​ជន​ស៊ី​វិល​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​ ដែល​គេ​ជឿ​ទុកចិត្ត​ថា​ ប្លុក​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​បក្ស​កុម្មុយនីស្ត​វៀតណាម​ដែល​កំពុង​កាន់​អំណាច​។

 

អ្នកស្រីងៀង ងូ ញឹងវិន(Nguyễn Ngọc Như Quỳnh) ត្រូវប៉ូលិសវៀតណាមឃាតខ្លួន ក្រោយសរសេរប្លុករិះគន់នយោបាយវៀតណាម។រូបភាពពីBBC វៀតណាម
អ្នកស្រីងៀង ងូ ញឹងវិន(Nguyễn Ngọc Như Quỳnh) ត្រូវប៉ូលិសវៀតណាមឃាតខ្លួន ក្រោយសរសេរប្លុករិះគន់នយោបាយវៀតណាម។រូបភាពពីBBC វៀតណាម

​ប៉ូលិស​ខេត្ត​ កាង​ហ័​រ​ បាន​រាយការណ៍​តាម​សេចក្តីថ្លែងការណ៍​មួយ​ ដែល​បាន​ផុស​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ អ្នកស្រី​ ងៀង​ ងូ​ ញឹ​ង​វិ​ន​(Nguyễn​ Ngọc​ Như​ Quỳnh)​ អាយុ​ ៣៧​ឆ្នាំ​ ដែល​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា​ "​ Mẹ​ Nấm​ "​ ត្រូវ​បាន​ឃាតខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ផ្ទុះ​របស់​អ្នកស្រី​ នៅ​ភាគ​កណ្តា ល​ទីរួមខេត្ត​ កាង​ហ័​រ​ ក្រោម​មូលហេតុ​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋអំណាច​។​

​ទោះបីជា​មានការ​កែទម្រង់​ទាំងស្រុង​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​វៀតណាម​ ហើយ​មានការ​បង្កើន​ភាព​បើកចំហ​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​សង្គម​ដែល​រួម​មាន​ ការ​បើក​សិទ្ធិ​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ សិទ្ធិ​ស្រី្ត​ស្រឡាញ់​ស្រី្ត​ដូច​គ្នា​ ព្រមទាំង​អ្នក​ប្តូរ​ភេទ​មួយ​ផ្នែក​ធំ​យ៉ាងណា​ក្តី​ តែ​បក្សកុម្មុយនិស្ត​វៀតណាម​បាន​រក្សា​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ ឬ​បុគ្គល​ណា​ដែល​ហ៊ាន​រិះគន់​រដ្ឋអំណាច​វៀតណាម​។​

​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​បានឱ្យ​ដឹង​ថា​ អ្នកស្រី​ ញឹ​ង​វិ​ន​ បាន​បង្ហោះ​របាយការណ៍​ចងក្រង​ចំនួន​ ៣១​ ករណី​ ដែល​ក្នុង​នោះ​មាន​ករណី​បាត់បង់​ជីវិត​ជន​ស៊ី​វិល​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូ​លី​ស​ ដែល​បាន​បង្ហាញ​ពី​ការ​ប្រទូសរ៉ាយ​គ្នា​ទៅ​កាន់​កម្លាំង​ប៉ូលិស​។​

អ្នកស្រី ងៀង ងូ ញឹងវិន(Nguyễn Ngọc Như Quỳnh) ។រូបភាពពីBBC វៀតណាម
អ្នកស្រី ងៀង ងូ ញឹងវិន(Nguyễn Ngọc Như Quỳnh) ។រូបភាពពីBBC វៀតណាម

​ម្តាយ​អ្នកស្រី​ ញឹ​ង​វិ​ន​ គឺ​លោកស្រី​ ងៀង​ ធី​ ត៊ែ​កឡា​ង​(Nguyễn​ Thị​ Tuyết​ Lan)​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ ៖«​យើង​មិន​បាន​ភ្ញាក់ ផ្អើល​ការ​ចាប់ខ្លួន​នេះ​ទេ​។​ យើង​បានដឹង​ថា​ថ្ងៃនេះ​នឹង​មក​ដល់​»​។​ «​នេះ​គឺជា​ការ​សងសឹក​ប្រឆាំង​នឹង​កូនស្រី​របស់ខ្ញុំ​»​។​

​កាល​ខែ​មិ​នា​ឆ្នាំ​ ២០០៩​ អ្នកស្រី​ ញឹ​ង​វិ​ន​ ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ចំនួន​ ៩​ថ្ងៃ​ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​មូលនិធិ​ពី​ពួក​វៀត​តាន់​ ដែល​ជា​ក្រុម​សកម្មជន​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California​ ដើម្បី​បោះពុម្ព​អាវយឺត​មាន​ពាក្យស្លោក​ប្រឆាំង​នឹង​គម្រោង​រ៉ែ​បុក​ស៊ី​ត​ធំ​មួយ​នៅ​តំបន់​ខ្ពង់រាប​ក្នុង​ប្រទេស​វៀតណាម​។​

​នៅ​ស​ប្តា​ហ៍​មុន​នេះ​ ទីក្រុង​ហាណូយ​បាន​ប្រកាស​ថា​ពួក​ Viet​ Tan​ គឺជា​អង្គការ​ភេរវកម្ម​មួយ​ ហើយ​វៀតណាម​ព្រមាន​ថា​ កំពុង​ស្វែងរក​អ្នក​ដែល​ចូលរួម​ជាមួយ​ក្រុម​នេះ​ ដោយ​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​សហ​ក្បត់ជាតិ​ និង​ត្រូវ​ដាក់​ពិន័យ​។​

កាលពី​ខែមេសា​ អ្នកស្រី​ ញឹ​ង​វិ​ន​ ក៏​បាន​និយាយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផលិត​បា​ស្ទិ​ក​ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ឈ្មោះ​ថា​ Formosa​  ថា​បាន​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ដល់​បរិស្ថាន​ធំ​បំផុត​ក្នុង​ប្រទេស​វៀតណាម​។​

ប្រជាជន និងមន្រ្តីសិទ្ធិជួបជុំគ្នាលើបបា និងអុជទានដើម្បីបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមជួបភាពអន្ធការ។រូបភាពីReuters
ប្រជាជន និងមន្រ្តីសិទ្ធិជួបជុំគ្នាលើបបា និងអុជទានដើម្បីបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមជួបភាពអន្ធការ។រូបភាពីReuters

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ តុលាការខេត្ត​បាន​ច្រានចោល​បណ្តឹង​រាប់រយ​របស់​ប្រជា​នេសាទ​ដែល​បាន​ដាក់​ជូន​តុលាការ​ ដើម្បី​ប្តឹង​ក្រុម ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​តៃវ៉ាន់​ដែល​បាន​បង្ក​ឱ្យ​ត្រី​ក្នុង​ទន្លេ​ងាប់​ជា​ច្រើន​។​

គួរ​រម្លឹក​បន្តិច​ថា​ កាលពី​ចុងខែ​កញ្ញា​ តុលាការ​ទីក្រុង​ហាណូយ​ បាន​សម្រេច​ដាក់​ពន្ធនាគារ​អ្នក​ល្បីល្បាញ​ខាង​សរសេរ​ប្លុក​រិះគន់​នយោបាយ​វៀត ណាម​ គឺ​ លោក​ ងៀង​ ហ៊ុ​ង​ វ៉ី​(Nguyễn​ Hữu​ Vinh)​ វ័យ​ ៦០​ ឆ្នាំ​ ឱ្យ​ជាប់គុក​ ៥​ឆ្នាំ​ និង​ជំនួយការ​របស់​លោក​ម្នាក់​ទៀត​ គឺ​លោក​ ស្រី​ ងៀង​ ធី​មិន​ ថី​(Nguyễn-Thị-Minh-Thúy)​ អាយុ​ ៣៦​ ឆ្នាំ​ឱ្យ​ជាប់គុក​ ៣​ឆ្នាំ​ ដោយ​តុលាការ​អះអាង​ថា​ ពួក​គេ​ទាំង​ពីរ​បាន​រំលោភ​បំពាន​លើ​សេរីភាព​ស្ថាប័នរដ្ឋ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណ​របស់​រដ្ឋ​។​ អ្នក​ទាំង​ពីរ​បាន​ថ្លោះ​សិទ្ធិ​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ក្នុង​ករណី​នេះ​ ព្រោះ​តុលាការ​ជាន់ខ្ពស់​វៀត ណាម​បាន​ប្រកាស​សាលក្រម​នោះ​ចូល​ជា​ស្ថាពរ​ទៅ​ហើយ​។​

លោក ងៀង ហ៊ុង វិន(Nguyễn Hữu Vinh) ឈរខាងឆ្វេង និងសហការីលោក គឺ លោកស្រី ងៀង ធីមិន ថី(Nguyễn-Thị-Minh-Thúy) ឈរខាងស្តាំ។
លោក ងៀង ហ៊ុង វិន(Nguyễn Hữu Vinh) ឈរខាងឆ្វេង និងសហការីលោក គឺ លោកស្រី ងៀង ធីមិន ថី(Nguyễn-Thị-Minh-Thúy) ឈរខាងស្តាំ។

ហើយ​កាលពី​ខែកញ្ញា​ដដែល​នោះ​ តុលាការក្រុង​ហាណូយ​បាន​ផ្តន្ទាទោស​សកម្មជន​ដីធ្លី​លោកស្រី​ កឹង​ ធី​ ថេ​វ​ (Cấn​ Thị​ Thêu)​ វ័យ​ ៥៤​ ឆ្នាំ​ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២០​ខែ​ផង​ដែរ​ ពី​បទ​បង្ក​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​។​ អ្នកស្រី​ ថេ​វ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​បណ្តុះ​អាសន្ន​អស់​រយៈពេល​ជាង​ ៣ ខែ​មក​ហើយ​ បន្ទាប់​ពី​អ្នកស្រី​បាន​ដឹកនាំ​ការ​តវ៉ា​នៅ​ក្រៅ​អាគារ​រដ្ឋាភិបាល​ប្រឆាំង​នឹង​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ រដ្ឋអំណាច​រឹបអូស​ដីធ្លី​ខុសច្បាប់​។

ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ បាន​ប្រើប្រាស់​ច្បាប់​មិន​ច្បាស់លាស់​ដើម្បី​បង្ក្រាប​អ្នក​សរសេរ​ប្លុក​ និង​សកម្មជន​ដទៃ​ទៀត​ដែល​កំ ពុង​តែ​ប៉ះពាល់​ការ​រីកសាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ក្នុង​ប្រទេស​វៀតណាម​។​

​អាជ្ញាធរ​រដ្ឋ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ បាន​ចាប់​អ្នកទោស​នយោបាយ​យ៉ាង​ហោច​ណាស់​ ១៣០​នាក់​ នៅ​ចុងឆ្នាំ​មុន​ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​ក​៕

​ប្រភព​ ៖​ CNA

Share

ព័ត៌មានទាក់ទង

Image