en     km
en     km

ចិន​ និង​ រុ​ស្ស៊ី​ ផ្ទុះ​កំហឹង​លើ​ សហរដ្ឋអាមេរិក​ ដែល​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ (THAAD)​ នៅ​កូរ៉េ​ខាងត្បូង​

Share

ក្រុង​ប៉េ​កាំ​ង​ ៖​ ប្រទេស​ចិន​ និង​ រុ​ស្ស៊ី​ បាន​ផ្ទុះ​កំហឹង​លើ​ក្រុង​វ៉ា​ស៊ី​ន​តោន​ កាលពី​ថ្ងៃ​អង្គារ​ ទី​១១​ តុលា​ ដោយសារ​អា​មេ​រិ​ក​ សម្រេចចិត្ត​ ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ (THAAD)​នៅ​កូរ៉េ​ខាងត្បូង​ ដើម្បី​ឆ្លើយ​តប​ ទៅ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ របស់​ទីក្រុង​ព្យុ​ង​យ៉ាង​។​

nuclear2​ថ្លែង​នៅ​ក្នុង​វេទិកា​លើក​ទី​ ៧​ ប្រចាំឆ្នាំ​នៅ​ក្រុង​ Xiangshan​ ក្នុង​តំបន់​ការពារ​ជាតិ​ក្រុង​ប៉េ​កាំ​ង​ មន្ត្រី​យោធា​កំពូល​ចិន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ដោយ​ក្រុង​សេ​អ៊ូ​ល​ និង​ ក្រុង​វ៉ា​ស៊ី​ន​តោន​ ដែល​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ ហាក់​បង្ក​ជា​ការ​គំរាមកំហែង​ ដល់​ស្ថេ​រ​ភាព​ក្នុង​តំបន់​ និង​ ជា​តម្រុយ​ឆ្ពោះទៅ​រក​ការ​ ប្រណាំងប្រជែង​សព្វាវុធ​ ជា​ សកល​ ថ្មី​មួយទៀត​។​

​សហរដ្ឋអាមេរិក​ និង​ ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ព្រមព្រៀង​គ្នា​ក្នុង​ដំណើរការ​ ដំឡើង​ប្រព័ន្ធ​ THAAD​ នេះ​កាលពី​រដូវក្តៅ​ បន្ទាប់​ពី​មានការ​សាកល្បង​នុយក្លេអ៊ែរ​ និង​ មី​ស៊ី​ល​ របស់​សម្ព័ន្ធមិត្ត​ដ៏​រឹង​ចចេស​របស់​ក្រុង​ប៉េ​កាំ​ង​ គឺ​ក្រុង​ព្យុ​ង​យ៉ាង​។​

​អគ្គមេបញ្ជាការ​ចិន​លោក​ Cai​ Jun​ ប្រាប់​ក្រុម​មន្ត្រី​របស់​លោក​កាលពី​ខែមិថុនា​ នៅ​ឯ​សន្និសីទកាសែត​ស្តី​ពី​វិស័យ​ការពារ​ជាតិ​ ថា​ ក្រុង​វ៉ា​ស៊ី​ន​តោន​ បាន​ប្រើប្រាស់​សកម្មភាព​ របស់​កូរ៉េ​ខាងជើង​ ជា​លេស​មួយ​ដើម្បី​បំពេញ​ម​ហិ​ច្ឆិ​តា​យោធា​ប្រឆាំង​ចិន​៕​ប្រភព​ ៖​ CNA

Share

ព័ត៌មានទាក់ទង

Image