en     km
en     km

មន្ត្រី​សិទ្ធិ​មនុស្ស​កម្ពុជា​ ស្នើ​ឱ្យ​ UN​ ផ្តល់​យុត្តិធម៌​ជូន​កម្ពុជា​ ពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​

Share

ភ្នំពេញ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ របស់​រដ្ឋាភិបាល​កម្ពុជា​ លោក​ កែវ​ រ៉េ​មី​ ស្នើ​សុំ​ឱ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ផ្តល់​យុត្តិធម៌​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ទាក់ទង​នឹង​ប​ញ្ហ​សិទ្ធិ​មនុស្ស​ ដែល​មានការ​រិះគន់​ថា​ កម្ពុជា​ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី

​ការ​ថ្លែង​ដូចនេះ​របស់​លោក​ កែវ​ រ៉េ​មី​ ខណៈ​អ្នករាយការណ៍​របស់​ UN​ ចូល​ជួប​ពិភាក្សា​ជាមួយ​លោក​ នៅ​រសៀល​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖​

 

​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​ គឺ​ដំណើរការ​ដោយ​ប្រក្រតី​ គឺ​មិន​មានការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នោះ​ទេ​។​ តែ​ផ្ទុយ​ទៅ​វិញ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​តែ​ដំណើរ​ជា​ប្រក្រតី​។​

​នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​លោក​ កែវ​ រ៉េ​មី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ របស់​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​ កែវ​ រ៉េ​មី​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​ថា​ លោកស្រី​ រ៉ូ​ណា​ស្មី​ត​ លើក​ទ្បើ​ង​ពី​បញ្ហា​ស​សេរ​របាយការណ៍​ទាក់ទង​នឹង​ការ​ឆ្លើយ​តប​ ទៅ​នឹង​អនុសាសន៍​ របស់​អង្គការសហប្រជាជាតិ​ទៅ​តាម​ពេលវេលា​កំណត់​ដែរ​ឬទេ​ ហើយ​ថា​តើ​ពេលវេលា​ណា​ ដែល​ត្រូវ​ផ្ញើ​ របាយការណ៍​នោះ​ត្រ​ទ្ប​ប់​ទៅ​វិញ​។​

​លោក​ កែវ​ រ៉េ​មី​ បន្ត​ថា​ក្រៅពី​ការ​លើក​ទ្បើ​ង​នេះ​ អ្នករាយការណ៍​ពិសេស​របស់​ UN​ រូប​នេះ​ក៏​ចង់​ដឹង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។​

​ឆ្លើយ​តប​នឹង​ការ​សាកសួរ​ពី​មន្ត្រី​ UN​ ដូចនេះ​ លោក​ថា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដំណើរ​ជា​ធម្មតា​ដែល​បញ្ហា​នេះ​លោក​បាន​ស្នើ​ឱ្យ​អ្នករាយការណ៍​ពិសេស​រូប​នេះ​ត្រូវ​ផ្តល់​យុត្តិធម៌​ជូន​កម្ពុជា​ ។​

លោកស្រី ស្រី រ៉ូណាស្មីត ក្នុងកិច្ចប្រជុំជាមួយ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី
លោកស្រី ស្រី រ៉ូណាស្មីត ក្នុងកិច្ចប្រជុំជាមួយ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី

យ៉ាងណា​ លោកស្រី​ ស្រី​ រ៉ូ​ណា​ស្មី​ត​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ក្នុង​ភាព​ប្រញាប់ប្រញាល់​ថា​ លោកស្រី​បាន​លើក​ឡើងជា​ច្រើន​បញ្ហា​ របៀប​រៀបចំ​ធ្វើ​កំណត់ហេតុ​សិទ្ធិ​មនុស្ស​ និង​កិច្ចសហការ​ទៅ​ថ្ងៃ​មុខ​ទៀត​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​របស់​លោក​ កែវ​ រ៉េ​មី​ នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដំណើរការ​ជា​ប្រក្រតី​យ៉ាងណា​ក៏​ដោយ​ចុះ​ ប៉ុន្តែ​មន្ត្រី​ UN​ ដែល​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​គេ​នឹង​ដឹង​ថា​ តើ​ដំណើរការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ ឬ​មិនល្អ​ប្រសើ​។​

​លោក​ មាស​ នី​ បន្ត​ថា​ ប្រសិនបើ​មន្ត្រី​ UN​ រក​ឃើញ​មិន​ដូច​ការ​លើក​ទ្បើ​ង​របស់​រដ្ឋាភិបាល​នោះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​។​

​តែ​យ៉ាងណា​ ក៏​ដោយ​ ការ​ទាមទារ​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ រដ្ឋាភិបាល​កម្ពុជា​ លោក​ កែវ​ រ៉េ​មី​ គឺជា​ការ​លើក​ឡើង​ថ្មី​ម្ដងទៀត​ បន្ទាប់​ពី​ តំណាង​កម្ពុជា​ នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ នៅ​ក្រុង​ ហ្សឹ​ណែវ​ បាន​ឡើង​ថ្លែង​ការពារ​ មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ ពី​ករណី​ ដែល​សហគមន៍​អន្តរជាតិ​វាយប្រហារ​កម្ពុជា​ ថា​ជា​រដ្ឋ​មួយ​នៅ​អាស៊ី​អា​គ្នេ​យ៌​ កំពុង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​៕

Share

ព័ត៌មានទាក់ទង

Image