en     km
en     km

ពលរដ្ឋ​អាច​ទទួល​ការ​ព្យាបាល​ជំងឺ​ភ្នែក​ ដោយ​ឥត​គិតថ្លៃ​ រយៈពេល​៣​ថ្ងៃ​ នៅ​មន្ទីរ​ ពេទ្យ​រុ​ស្ស៊ី​

Share

ភ្នំពេញ៖ ​ដើម្បី​អបអរសាទរ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ កម្មវិធី​ជាតិ​និង​ក្រសួងសុខាភិបាល​ អង្គការ​ដៃគូ​នឹង​ផ្តល់​សេវា​ពិនិត្យ​ព្យា​ល​បាល​ជំងឺ​ភ្នែក​ ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥត​គិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​ ១២​ដល់​ថ្ងៃ​ទី​១៤​ នៅ​មន្ទី​ពេទ្យ​មិត្តភាព​ ខ្មែរ​-​សូ​វៀត​។​

eye1លោក​សាស្ត្រ​ចា​រ្យ​ ងី​ ម៉េ​ង​ ប្រធាន​កម្មវិធី​ជាតិ​ សុខភាព​ភ្នែក​បាន​ថ្លែង​ដូចនេះ​ក្នុង​ សន្និសីទកាសែត​ ស្ដី​អំពី​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ ក្រោម​ប្រធានបទ​ រួម​គ្នា​កាន់តែ​ខ្លាំង​ដើម្បី​កាត់​បន្ថយ​ភាព​ពិការ​ភ្នែក​។​

​កម្មវិធី​នេះ​រៀបចំ​ដោយ​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​ នៃ​ក្រសួងសុខាភិបាល​ នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​ សូ​វៀត​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១១​តុលា​នេះ​។​ ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ មាន​សេចក្តីរាយការណ៍​៖

 

​ការ​ស្រាវជ្រាវ​របស់​កម្មវិធី​ជាតិ​ និង​ ក្រសួងសុខាភិបាល​ទៅ​លើ​បញ្ហា​ភ្នែក​បាន​បង្ហាញ​ថា​ភាព​ពិការ​ភ្នែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ ០.៣៨%​ ក្នុង​នោះ​ជាង​៧០%​កើតឡើង​ដោយសារ​ជំងឺ​ឡើងបាយ​។​

​លោក​សាស្ត្រ​ចា​រ្យ​ ងី​ ម៉េ​ង​ ប្រធាន​កម្មវិធី​ជាតិ​ សុខភាព​ភ្នែកមាន​ប្រសាសន៍​ថា​ស្ថានភាព​ពិការ​ភ្នែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ជា​មុន​បើ​ធៀប​ទៅ​ឆ្នាំ​១៩៩៥​ដែល​មាន​ចំនួន​អ្នក​ពិការ​ភ្នែកមាន​ទៅ​ដល់​១.២%​។​

​តែ​ទោះបីជា​យ៉ាងណា​កម្មវិធី​ជាតិ​ សុខភាព​ភ្នែក​នៃ​ក្រសួងសុខាភិបាល​ នៅ​តែ​មាន​បំណង​ ដើម្បី​កាត់​បន្ថយ​ជំងឺ​ពិការ​ភ្នែក​ របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាប​បំផុត​។​

​លោក​បន្ត​ថា​ កម្មវិធី​ជាតិ​សុខភាព​ភ្នែក​ នៃ​ក្រសួងសុខាភិបាល​ សហកា​ជាមួយ​ អង្គការ​ដៃគូ​ និង​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​គិតថ្លៃ​ នៅ​មន្ទី​ពេទ្យ​មិត្តភាព​ ខ្មែរ​ សូ​វៀត​ និង​មន្ទី​ពេទ្យ​ផ្សេង​ទៀត​ទូ​ទាំង​ប្រទេស​។​

​នៅ​ថ្ងៃ​ទី​ ២៤​ខែតុលា​ ក៏​មានការ​សហការ​ ជាមួយ​គ្រូពេទ្យ​ចិន​ ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោក​ សិត​ សំអាត​ ប្រធាន​មូលនិធិ​ហ្រេ​ត​ហ្វូ​ឡូ​កម្ពុជា​(Fred​ Hollows​ Foundation)​ មាន​ប្រសាសន៍​ថា​ កន្លង​មក​បញ្ហា​សុខភាព​ភ្នែក​ មិនសូវ​មានការ​ចាប់អារម្មណ៍​ តែ​ក្រោយ​ពី​មានការ​សហការ​គ្នា​ កម្មវិធី​ជាតិ​និង​ ក្រសួងសុខាភិបាល​សហការ​ ជាមួយ​អង្គការ​ផ្សេងៗ​ឃើញ​ថា​ការ​មក​រក​សេវា​ព្យាបាល​ភ្នែក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​ដល់​ជាង​៤​ម៉ឺន​នាក់​។​

​លោក​ថា​ ប្រជាពលរដ្ឋ​គួរតែ​ កុំ​ខ្លាចរអា​ក្នុង​ការ​ព្យាបាល​ ដូច​ ជា​ការ​វះកាត់​ ដើម្បី​ជៀស​ផុត​ពី​ការ​ពិការ​ភ្នែក​ ហើយ​ចំណែក​រដ្ឋាភិបាល​ គួរតែ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​នេះ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​ភាពល្អ​ប្រសើរ​កាន់តែ​ខ្លាំង​ឡើង​។​

​អង្គការ​សុខភាព​ពិ​ភ​លោក​(WHO)​និង​ ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​បង្ការ​ ភាព​ពិការ​ភ្នែក​(IAPB)​ កំណត់​យក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ក្នុង​ស​ប្តា​ហ៍​ទី​២​នៃ​ខែ​ តុលា​ ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ កម្មវិធី​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​សុខភាព​ភ្នែក​ជា​ពិសេស​ការពារ​ និង​ថែរក្សា​ភ្នែក​ឲ្យ​បាន​ល្អ​៕


Share

ព័ត៌មានទាក់ទង

Image