en     km
en     km

អា​មេ​រិ​ក​ផ្តល់​ជំនួយ​ ១០​ លាន​ដុល្លារ​ ដល់​ប្រទេស​កូ​ឡុំ​ប៊ី​ ដើម្បី​គាំទ្រ​ដល់​ការ​ដោះ​មីន​

Share

​វ៉ា​ស៊ី​ន​តោន​ ៖​ មន្ទីរ​បញ្ច​កោណ​ (Pentagon)​ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ ទី​១០​ ខែតុលា​ ម្សិលមិញ​ថា​ សហរដ្ឋអាមេរិក​នឹង​ផ្តល់​ជំនួយ​ ១០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដល់​ប្រទេស​កូ​ឡុំ​ប៊ី​ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បោសសំអាត​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ប្រទេស​អា​មេ​រិច​ខាងត្បូង​មួយ​នេះ​។​

usa-flage​មន្ទីរ​បញ្ច​កោណ​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ លោក​រដ្ឋមន្ត្រី​នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ Ash​ Carter​ បាន​ជូនដំណឹង​តាម​ទូរស័ព្ទ​ ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូ​ឡុំ​ប៊ី​ លោក​ Luis​ Carlos​ Villegas​ ថា​ សហរដ្ឋអាមេរិក​ ប្តេជ្ញា​ចិត្ត​ដើម្បី​ជួយ​ដល់​កូ​ឡុំ​ប៊ី​ ក្នុង​ការ​បោសសំអាត​គ្រាប់​មីន​។​

​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ មក​ហើយ​ប្រទេស​កូ​ឡុំ​ប៊ី​ បាន​ឆ្លងកាត់​ការ​វាយ​ប្រយុទ្ធ​គ្នា​ រវាង​កងកម្លាំងប្រដាប់អាវុធ​ ជាមួយ​ក្រុម​បះបោរ​ផ្តាច់​ទឹកដី​ ដែល​បាន​បន្សល់​ទុក​នៅ​គ្រាប់​មីន​ និង​គ្រាប់បែក​មិន​ផ្ទុះ​ទាន់​រាប់​លាន​គ្រាប់​ក្នុង​ប្រទេស​៕

Share

ព័ត៌មានទាក់ទង

Image