en     km
en     km

ក្រសួងសុខាភិបាល​កម្ពុជា​ទទួល​ពានរង្វាន់​ពី​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ការ​លុប​បំបាត់​ជំងឺ​ជើង​ធំ​

Share

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​នេះ​ ក្រសួងសុខាភិបាល​កម្ពុជា​ទទួល​បាន​ វិញ្ញាបនបត្រ​ និង​ពានរង្វាន់​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​លុប​បំបាត់​ជំងឺ​ជើង​ធំ​ ដូច​ដំរី​ (​ហ្វី​ឡា​រី​យ៉ា​ស៊ី​ស​)​ ពី​អង្គការ​សុខភាព​ពិភពលោក​។​

អង្គការសុខភាពពិភពលោក​ បានប្រគល់វិញ្ញាបនបត្រ័និងពានរង្វាន់ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលុបបំបាត់ជំងឺជើងធំដូចដំរី​ (ហ្វីឡារីយ៉ាសុីស)​ បានទាំងស្រុង​ ជូនឯកឧត្តមរដ្ឋមន្ត្រី​ ម៉ម​ ប៊ុនហេង​ ក្នុងកិច្ចប្រជុំគណ:កម្មការថ្នាក់តំបន់ប៉ាសុីហ្វិកខាងលិចរបស់អង្គការសុខភាពពិលោកនៅព្រឹកថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៦។រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល
អង្គការសុខភាពពិភពលោក​ បានប្រគល់វិញ្ញាបនបត្រ័និងពានរង្វាន់ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលុបបំបាត់ជំងឺជើងធំដូចដំរី​ (ហ្វីឡារីយ៉ាសុីស)​ បានទាំងស្រុង​ ជូនឯកឧត្តមរដ្ឋមន្ត្រី​ ម៉ម​ ប៊ុនហេង​ ក្នុងកិច្ចប្រជុំគណ:កម្មការថ្នាក់តំបន់ប៉ាសុីហ្វិកខាងលិចរបស់អង្គការ សុខ ភាពពិលោកនៅព្រឹកថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៦។រូបភាពពីហ្វេសប៊ុកក្រសួងសុខាភិបាល

​ក្រសួងសុខាភិបាល​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​នៅ​ថ្ងៃ​ ច័ន្ទ​ទី​១០​តុលា​នេះ​ថា​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​នៃ​អង្គការ​សុខភាព​ពិ​លោក​ ដែល​មាន​ប្រទេស​ជា​សមាជិក​ចូលរួម​ទាំងអស់​ចំនួន​ ៣៨​ ប្រទេស​ បាន​មក​ជួបជុំ​គ្នា​នៅ​ឯ​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​ នៅ​ទីក្រុង​ម៉ា​នី​ឡា​ ប្រទេស​ហ្វី​លី​ពី​ន​។​

​ជំងឺ​ជើង​ធំ​ដូច​ដំរី​នេះ​ បង្ករ​ឡើង​ដោយ​ពពួក​ព្រូន​ដង្កូវ​ ឈ្មោះ​ វុ​ច​ឆេ​រី​យ៉ាប​ង់​ក្រូ​វ​ទី​ ដែល​ធ្វើ​ឲ្យ​ជើង​ហើម​ធំ​ដូច​ជើងដំរី​ហើយ​វា​កើត​មាន​ នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ ដូច​ជា​ខេត្ត​ រតនគីរី​ ស្ទឹង​ត្រែង​ និង​ព្រះ​វិហារ​ ជាដើម​។​

កម្មវិធី​ជាតិ​លុប​បំបាត់​ជំងឺ​ជើង​ធំ​ដូច​ជើងដំរី​ បាន​ចុះ​អប់រំ​សុខភាព​ដល់​ប្រជាជន​កម្ពុជា​ដោយ​បាន​លុប​បំបាត់​ជំងឺ​ជើង​ធំ​ដូច​ដំរី​នេះ​ប្រកបដោយ​ជោគជ័យ​ ដោយ​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​៕

Share

ព័ត៌មានទាក់ទង

Image