en     km
en     km

Donald​ Trump៖​បើ​ខ្ញុំ​ឈ្នះ​ឆ្នោត​ចាប់​ Hillary​ Clinton​ ដាក់គុក​,​ Hillary​ថា​ អ្នកឯង​គ្មាន​ឱកាស​ទេ​

Share

នៅ​ក្នុង​ វេទិកា​ Presidential​ Debate​ ដែល​ជា​ ដំណាក់កាល​ទី​២​ នៅ​ថ្ងៃ​ចន្ទ​ទី​ ១០​ តុលា​ នេះ​ សង្គ្រាមពាក្យសម្ដី​ បាន​ផ្ទុះ​ឡើង​ធ្ងន់ៗ​ រវាង​ បេក្ខជន​ប្រធានាធិបតី​២​រូប​ គឺ​ លោក​ Donald​ Trump​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​ លោកស្រី​ Hillary​ Clinton​ មក​ពី​គណបក្ស​ ប្រជាធិបតេយ្យ​។​

លោក Donald Trump និង អ្នកស្រី Hillary Clinton  នៅក្នុង វេទិកា Presidential Debate ដែលជា ដំណាក់កាលទី២ នៅថ្ងៃចន្ទទី ១០ តុលា
លោក Donald Trump និង អ្នកស្រី Hillary Clinton នៅក្នុង វេទិកា Presidential Debate ដែលជា ដំណាក់កាលទី២ នៅថ្ងៃចន្ទទី ១០ តុលា។ រូបភាពពី Reuters

លោក​ Donald​ Trump​ បាន​ គំរាម​លោកស្រី​ Hillary​ Clinton​ ភ្លាម​ថា​៖«​ នឹង​បង្កើត​រដ្ឋ​អាជ្ញា​ពិសេស​ មួយ​ក្រុម​ ដើម្បី​ចាប់ខ្លួន​ លោកស្រី​ ដាក់​ពន្ធនាគារ​ ប្រសិនបើ​លោក​ ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​ ៨​វិច្ឆិកា​»​ ។​

​អ្វី​នាំ​ឱ្យ​ លោក​ Donald​ Trump​ គំរាម​លោកស្រី​ Hillary​ ដូចនេះ​ ដោយសារ​លោក​បាន​ចោទ​ស្ត្រី​បេក្ខជន​រូប​នេះ​ថា​ បាន​ប្រព្រឹត្ត​ខុស​ ក្រមសីលធម៌​ ជា​មន្ត្រី​សាធារណៈ​ ដោយសារ​តែ​ លោកស្រី​បាន​ប្រើប្រាស់​ Email​ ឯកជន​ ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ រវាង​ឆ្នាំ​២០០៩​ ដល់​២០១៣​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោកស្រី​ Hillary​ Clinton​ បាន​ថ្លែង​ដោយ​ចំអក​ថា​៖«​ លោក​ឯង​គ្មាន​ឱកាស​ ទៅ​កាន់​តំណែង​សេត​វិមាន​ទេ​»​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ លោក​ Donald​ Trump​ ក៏​មានរឿង​អាស្រូវ​ច្រើន​ដែរ​ កាលពី​១០​ឆ្នាំ​មុន​ ដូច​ជា​លោក​បៀតបៀន​លើ​ស្ត្រីភេទ​ និង​ ការ​លាក់បាំង​ ទ្រព្យសម្បត្តិ​ លោក​ជាដើម​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ លោក​ Donald​ Trump​ ទទួល​រង​ការ​រិះគន់​ជា​ច្រើន​ ពី​គណបក្ស​របស់​លោក​ ដោយសារ​លោក​ឃោសនា​ មិន​អនុលោម​តាម​ ក្រមសីលធម៌​ របស់​គណបក្ស​ដែល​រហូត​ធ្វើ​ឱ្យ​មានការ​ដក​សេចក្ដី​ទុកចិត្ត​ ពី​ឥស្សរជន​ល្បីៗ​របស់​បក្ស​ទៀត​ផង​។​

​តាម​ការ​ស្ទង់​មតិ​ លោកស្រី​ Hillary​ Clinton​ នៅ​តែ​ឈានមុខ​ លោក​ Donald​ Trump​ ប៉ុន្តែ​មាន​ភាគរយ​តិចតួច​៕​ប្រភព​ CNA

Share

ព័ត៌មានទាក់ទង

Image