en     km
en     km

​មន្ដ្រី​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ ថា​ ទោះបី​ទឹក​លិច​សាលាក្ដី​ក៏​សវនាការ​ដំណើរការ​ដែរ​

Share

ភ្នំពេញ៖ ​លោក​ នេ​ត​ ភក្ដ្រា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ ឬ​គេ​ហៅ​ថា​ អង្គ​ជំនុំជម្រះ​វិ​សាម​ញ្ញា​ក្នុង​តុលាការ​កម្ពុជា​ ហៅ​កាត់​ថា​  ​(​ អ​.​វ​.​ត​.​ក​)​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​១០​ តុលា​ ខាង​មុខ​នេះ​ ការ​ជំនុំ​ជម្រះក្ដី​លើ​អតីតកាល​មេដឹកនាំ​ខ្មែរក្រហម​ពីរ​រូប​នៃ​សំណុំរឿង​០០២​ វគ្គ​២​ នឹង​បន្ដ​ដំណើរការ​ឡើង​វិញ​ ទោះបី​សាលាក្ដី​ជន​លិច​ដោយសារ​ទឹកភ្លៀង​ក៏​ដោយ​។​

មន្ទីរឃុំឃាំងនៃ​ អ.វ.ត.ក​ កំពុងតែទទួលរងនូវការទឹកជន់លិចដោយសាជំនន់ទឹកភ្លៀង​
មន្ទីរឃុំឃាំងនៃ​ អ.វ.ត.ក​ កំពុងតែទទួលរងនូវការទឹកជន់លិចដោយសាជំនន់ទឹកភ្លៀង​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ សាលាក្ដី​ខ្មែរក្រហម​ នឹង​ធ្វើ​ស្ពានឈើ​ ដើរ​ពី​ផ្លូវជាតិ​លេខ​៤​ ដល់​សាលាក្ដី​ដើម្បី​បន្ដការងារ​ឡើង​វិញ​ ជា​ពិសេស​ការ​បើក​សវនាការ​លើ​សំនុំរឿង​ អតីត​  មេដឹកនាំ​ខ្មែរក្រហម​ពីរ​រូប​គឺ​  លោក​ នួន​ ជា​ អតីត​ប្រធានរដ្ឋសភា​ និង​ លោក​ ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​ នៃ​របប​អាវ​ខ្មៅ​នោះ​។​
មន្ទីរឃុំឃាំងនៃ​ អ.វ.ត.ក​ កំពុងតែទទួលរងនូវការទឹកជន់លិចដោយសាជំនន់ទឹកភ្លៀង​
មន្ទីរឃុំឃាំងនៃ​ អ.វ.ត.ក​ កំពុងតែទទួលរងនូវការទឹកជន់លិចដោយសាជំនន់ទឹកភ្លៀង​

ក្នុង​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ល្ងាច​ថ្ងៃ​ទី​០៦​ខែតុលា​នេះ​ លោក​ នេ​ត​ ភក្ដ្រា​ បាន​បញ្ជាក់​ថា​ លោក​ ខៀវ​ សំ​ផ​ន​ និង​លោក​ នួន​ ជា​ នៅ​តែ​បន្ដ​ឃុំខ្លួន​នៅ​ក្នុង​បរិវេណ​សាលាក្ដី​ខ្មែរក្រហម​ ដោយ​គ្មាន​ការ​រុះរើ​ទៅ​ណា​ ទោះបី​ផ្នែក​ខ្លះ​នៃ​សាលាក្ដី​ លិច​ទឹក​ក៏​ដោយ​។​

​សូម​ស្ដាប់​ប្រសាសន៍​របស់​លោក​ នេ​ត​ ភក្ដ្រា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image