en     km
en     km

ប្រធាន​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ លោក​ Baghdadi​ ត្រូវ​គេ​បំពុល​

Share

​ឌូ​បៃ​៖​ តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​ ៣​ តុ​លាម​កថា​ ប្រធាន​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ (IS)​ លោក​ Abu​ Bakr​ Al-Baghdadi​ និង​ជំនួយការ​កំពូល​របស់​លោក​បី​នាក់​ផ្សេង​ទៀត​ កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​ត្រូវ​ពុល​អាហារ​ក្នុង​កម្មវិធី​បុណ្យ​ថ្ងៃត្រង់​មួយ​។​ តែ​យ៉ាងណា​នៅ​មិន​ទាន់​មានការ​គូសបញ្ជាក់​ណាមួយ​រាយការណ៍​ថា​ ក្នុង​អាហារ​ដែល​រៀបចំ​សម្រាប់​មេ​ដឹក​ក្រុម​សកម្ម​ប្រហារ​រដ្ឋ​អ៊ី​ស្លា​ម​នោះ​ មាន​គេ​ដាក់​ថ្នាំ​បំពុល​ ឬ​យ៉ាងនោះ​ទេ​។​

ប្រធានក្រុមរដ្ឋអ៊ីស្លាម (IS) លោក Abu Bakr Al-Baghdadi ។រូបភាពពីCNA
ប្រធានក្រុមរដ្ឋអ៊ីស្លាម (IS) លោក Abu Bakr Al-Baghdadi ។រូបភាពពីCNA

​តាម​កាសែត​ Press​ Trust​ of​ India​ (PTI)​ បាន​រាយការណ៍​ថា​ លោក​ Baghdadi​ និង​មេដឹកនាំ​ក្រុម​សកម្ម​ ISIS​ ប្រយុទ្ធ​ ៣​ រូប​ទៀត​ បាន​ទទួលទាន​អាហារ​ដែល​មានការ​រៀបចំ​សម្រាប់​មេ​ដឹក​ទាំងនោះ​ នៅ​ស្រុក​ Be'aaj​ ប្រទេស​អ៊ី​រ៉ា​ក់​។​

យោង​តាម​ប្រភព​មួយ​ដែល​ទីភ្នាក់ងារ​អ៊ី​រ៉ា​ក់​ WAA​ បាន​រាយការណ៍​មក​ថា​ មាន​មនុស្ស​បួន​នាក់​ មាន​អាកា​រៈ​ពុល​យ៉ាងធ្ងន់ធ្ងរ​ និង​ ត្រូវ​បាន​ផ្ទេរ​ទៅ​ទីតាំង​ថ្មី​ដើម្បី​សង្គ្រោះ​បន្ទន់​ដែល​មិន​មាន​អ្នក​ស្គាល់​ ហើយ​ការ​នាំ​អ្នក​ទាំង​បួន​កាន់​ចេញ​ គឺ​ប្រព្រឹត្ត​ទៅ​ក្រោម​វិធានការ​យ៉ាង​តឹង​រឹង​ ។​

​បន្ទាប់​ពី​ហេតុការណ៍​នេះ​ ពួក​សកម្មប្រយុទ្ធ​បាន​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​ នៅ​ក្នុង​គោលបំណង​ដើម្បី​កំណត់​អ្នក​ដែល​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​។​ លោក​ Baghdadi​ ត្រូវ​បាន​រាយការណ៍​ថា​ បាន​រង​របួស​ជា​ច្រើន​ដង​ បន្ទាប់​ពី​សហ​អា​មេ​រិ​ក​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ ១០​ លាន​ដុល្លារ​ ដល់​អ្នក​ដែល​បាន​កាត់​ក្បាល​ Baghdadi​ ៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image
Image
Image