en     km
en     km

មេដឹកនាំ​ពិភពលោក​នឹង​ទៅ​គោរព​ វិញ្ញាណក្ខន្ធ​ អតីត​នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល​

Share

​ប្រជាជន​អ៊ី​ស្រា​អែ​ល​រាប់​សែន​នាក់​ នឹង​ធ្វើ​បដិសណ្ឋារកិច្ច​ ចុង​ក្រោយ​ចំពោះ​អតីត​នាយក​រដ្ឋមន្ដ្រី​របស់​ខ្លួន​ គឺ​ លោក​ Shimon​ Peres​ ដែល​បាន​ស្លាប់​ ដោយ​រោគ​ចាស់ជរា​ នៅ​អាយុ​ ៩៣​ឆ្នាំ​ ដែល​ក្នុង​ពិធី​នេះ​ មេដឹកនាំ​មួយ​ចំនួន​ក៏​នឹង​ធ្វើ​ដំណើរ​ ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​ដែរ​។​

លោក Shimon Peres អតីតនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល
លោក Shimon Peres អតីតនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល

​សេចក្ដីរាយការណ៍​ របស់​បណ្ដាញ​ព័ត៌មាន​ BBC​បាន​ឲ្យ​ដឹង​ថា​ លោក​ បា​រ៉ា​ក់​ អូ​បា​មា​ ប្រធានាធិបតី​អា​មេ​រិ​ក​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​ Ban​ Ki-moon​ លោក​ប្រធានាធិបតី​បារាំង​ Francois​ Hollande​ អធិការបតី​អា​ល្លី​ម៉​ង់​ Angela​ Merkel​ នាយក​រដ្ឋមន្ដ្រី​កា​ណា​ដា​ Justin​ Trudeau​ នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​ ប្រធានាធិបតី​ម៉ិច​ស៊ិ​ច​ Enrique​ Pena​ Nieto​ នឹង​ទៅ​ គោរព​ វិញ្ញាណក្ខន្ធ​ អតីត​នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល​រូប​នេះ​។​

​សព​អតីត​នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល​ Shimon​ Peres​ នឹង​ត្រូវ​ដាក់​តំកល់​ នៅ​វិមាន​រដ្ឋសភា​ រហូត​ដល់​ថ្ងៃ​សុក្រ​ ទើប​ហែ​ទៅ​បញ្ចុះ​។​

​លោក​ Shimon​ Peres​ អតីត​នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល​២​អាណត្តិ​ លោក​បាន​ស្លាប់​ ដោយសារ​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ បន្ទាប់​ពី​លោក​បាន​ទៅ​ព្យាបាល​រយៈពេល​២​ស​ប្ដា​ហ៍​។

​លោក​បាន​ទទួល​ពានរង្វាន់​នូ​បែ​ល​សន្ដិភាព​ នៅ​ឆ្នាំ​១៩៩៤​ ដោយសារ​តែ​លោក​ បាន​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​ ទូលំទូលាយ​មួយ​ ជាមួយនឹង​រដ្ឋាភិបាល​ដែនដី​ប៉ា​ឡេ​ស្ទី​ន​។​

​ប្រជាជន​អ៊ី​ស្រា​អែ​ល​ ចាត់​ទុក​ លោក​ Shimon​ Peres​ ជា​បុរស​រដ្ឋ​របស់​ខ្លួន​ ដែល​បាន​កាន់​អំណាច​ធ្វើ​អោយ​មាន​យុត្ដិធម៌​សង្គម​ និង​សន្ដិភាព​តំបន់​ ៕​ប្រភព​ BBC

Share

ព័ត៌មានទាក់ទង

Image