en     km
en     km

ក្រសួង​វប្បធម៌​រៀបចំ​ផែនទី​ តាមដាន​ការ​លួច​វត្ថុ​បុរាណ​នៅ​តាម​ប្រាសាទបុរាណ​ខ្មែរ​

Share

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោកស្រី​ ភឿ​ង​ ស​កុ​ណា​ បាន​ថ្លែង​ថា​ក្រសួង​នឹង​រៀបចំ​គម្រោង​ស្តី​ពី​ការ​តាមដាន​ ការ​ធ្វើ​ផែនទី​ហានិភ័យ​លើ​ប្រាសាទបុរាណ​ខ្មែរ​ តំបន់​ភាគ​ខាងត្បូង​ប្រទេស​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោកស្រី​ ភឿ​ង​ ស​កុ​ណា​ និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចំាកម្ពុជា លោក William Heidt
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោកស្រី​ ភឿ​ង​ ស​កុ​ណា​ និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចំាកម្ពុជា លោក William Heidt

ការ​លើក​ឡើង​ដូចនេះ​ស្រប​ពេល​ដែល​ ស្ថានទូត​អា​មេ​រិ​ក​ ចុះហត្ថលេខា​ផ្តល់​ថវិកា​ជាង​ ១២​ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ដែល​ធ្វើ​ទ្បើ​ង​នៅ​ភ្នំ​ដា​ ខេត្តតាកែវ​។​

​បន្ទាប់​ពី​លោក​ William​ Heidt​ ចុះហត្ថលេខា​ ដើម្បី​ផ្ដល់​ប្រាក់​ជំនួយ​នេះ​  រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិច​ត្រ​សិល្បៈ​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ បាន​ថ្លែង​ថា​ សហរដ្ឋអាមេរិក​ បាន​ជួយ​គាំទ្រ​កម្ពុជា​ ក្នុង​ការ​ថែរក្សា​ វប្បធម៌​បេតិកភណ្ឌ​ កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​ថវិកា​ គឺ​ដើម្បី​ការពារ​បេតិកភណ្ឌ​ របស់​កម្ពុជា​ ជា​ពិសេស​អា​មេ​រិ​កបាន​សហការ​ ជាមួយ​កម្ពុជា​ ដែល​បាន​នាំ​យក​នូវ​វត្ថុ​បុរាណ​កម្ពុជា​ ទៅ​អា​មេ​រិ​កដោយ​ខុសច្បាប់​ បញ្ជូន​មក​កម្ពុជា​វិញ​។​  

​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ បញ្ជាក់​ដែរ​ថា​ ប្រាសាទបុរាណ​ខ្មែរ​ គឺ​មាន​តម្លៃ​ របស់​មនុស្សជាតិ​ទាំងមូល​។​ «​ជា​ថ្មី​ម្តងទៀត​យើង​ឃើញ​ថា​ថ្ងៃនេះ​ យើង​ចូលរួម​ក្នុង​ពិធី​នេះ​ គឺជា​ការ​ផ្តល់​នូវ​ថិ​កា​ជំនួយ​ថ្មី​ នៅ​ក្នុង​ការ​កសាង​ តាមដាន​នូវ​ផែនទី​ហានិភ័យ​របស់​ប្រាសាទ​នានា​ របស់​ខ្មែរ​ដែល​នៅ​ភាគ​ខាងត្បូង​ប្រទេស​ យើង​ដឹង​ហើយ​ថា​ប្រាសាទ​ពិតមែន​ជា​របស់​ខ្មែរ​ ដែល​បាន​ កសាង​ដោយ​បុព្វបុរស​ខ្មែរ​ ក៏​ប៉ុន្តែ​មាន​តម្លៃ​របស់​មនុស្សជាតិ​ទាំងមូល​តែ​ម្តង​ ពីព្រោះ​គឺជា​ស្ថាបត្យកម្ម​ គឺជា​ការ​កែ​ច្នៃ​ របស់​ដូនតា​ខ្មែរ​ ដែល​បាន​ធ្វើ​ទ្បើ​ង​មិនមែន​ សម្រាប់​តែ​ជនជាតិ​ខ្មែរ​នោះ​ទេ​ សម្រាប់​ឱ្យ​ប្រជាជន​ទាំងអស់​ នៅ​លើ​ពិភពលោក​ យល់​ដឹង​ពី​បញ្ញាណ​ របស់​មនុស្ស​ជំនាន់​មុន​»​។​

​ចំណែក​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ប្រចាំ​កម្ពុជា​ លោក​ William​ Heidt​ បាន​ថ្លែង​សុន្ទរកថា​ ជា​ភាសារ​ខ្មែរ​ថា​ ថវិកា​គឺ​ ក្នុង​គោលបំណង​ ចូលរួម​ថែរក្សា​ បេតិកភណ្ឌ​វប្បធម៌​ របស់​ខ្មែរ​។

​លោក​ បញ្ជាក់​ថា​ការ​ផ្តល់​ថវិកា​ដល់​ក្រសួង​នេះ​ដែរ​ គឺជា​អំណោយ​ក្នុង​ការ​ចងក្រង​ ឯកសារ​ស្តី​ពី​ប្រាសាទ​ចំនួន​ ២៤​ ដែល​ត្រូវ​បាន​សង់​ពី​សតវត្ស​ទី​ ០៦​ និង​ទី​ ០៧​ នៅ​ក្នុង​ខេត្តកំពង់ចាម​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ កំពត​ ព្រៃវែង​ ត្បូងឃ្មុំ​ និង​ខេត្តតាកែវ​។​

​លោក​ William​ Heidt​ បន្ត​ថា​៖​ «​គម្រោង​នេះ​នឹង​បង្កើត​ការ​យល់​ដឹង​ របស់​យើង​លើ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្មែរ​ ហើយ​ជួយ​ក្នុង​ការ​ខិតខំ​អភិរក្ស​ ទីតាំង​ដ៏​សំខាន់​ទាំងនេះ​អំណោយ​ថវិកា​ ដែល​យើង​ចុះហត្ថលេខា​ថ្ងៃនេះ​ បាន​មក​ពី​មូលនិធិ​ ឯកអគ្គរដ្ឋទូត​ សម្រាប់​ការ​អភិរក្ស​ វប្បធម៌​ហៅ​កាត់​ជា​ភាសារ​អង់គ្លេស​ AFCP​នៃ​ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​»​។​

​សូម​ជំរាប​ថា​ អំណោយ​ថវិកា​នេះ​បាន​មក​ពី​មូលនិធិ​ ឯកអគ្គរដ្ឋទូត​ សំរាប់​ការ​អភិរក្ស​វប្បធម៌​(AFCP)​ នៃ​ក្រសួងការបរទេស​ សហរដ្ឋអាមេរិក​ដែល​ជា​កម្មវិធី​សំខាន់​មួយ​របស់​ រដ្ឋាភិបាល​អា​មេ​រិ​ក​ សំរាប់​ជួយ​ប្រទេស​ដទៃ​ទៀត​ ក្នុង​ការ​អភិរក្ស​ បេតិកភណ្ឌ​អ​រូបិយ​ និង​រូបិយ​។​

​នេះ​ជា​ការ​ផ្តល់​ថវិកា​លើក​ទី​១៨​របស់​ AFCP​ ដែល​ប្រទេស​ កម្ពុជា​ បាន​ទទួល​មូលនិធិ​នេះ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០១​ មក​។​  

​នៅ​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ​កន្លង​ទៅ​នេះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​ចំណាយ​ប្រាក់​ចំនួន​ ៣,៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​លើ​កម្មវិធី​នានា​ ដែល​ទ្រទ្រង់​ការ​អភិរក្ស​ បេតិកភណ្ឌ​វប្បធម៌​ដោយ​រាប់​ពី​យុទ្ធនាការ​ ប្រឆាំង​នឹង​ការ​លួច​ប្លន់​ ព្រមទាំង​បាន​ជួយ​ដល់​ ការ​វិភាគ​ទិន្នន័យ​ នៃ​ការ​អភិរក្ស​ នៅ​តាម​ទីតាំង​នានា​ ដូច​ជា​នៅ​ប្រាសាទ​បាក់​ខែង​នៅ​ ប្រាសាទអង្គរវត្ដ​ជាដើម​ ៕

Share

ព័ត៌មានទាក់ទង

Image