en     km
en     km

ធនាគារ​ ADB​ ថា​ កម្ពុជា​រក្សា​កំណើន​សេដ្ឋកិច្ច​ ៧​ ភាគរយ​ដូច​ការ​រំពឹង​ទុក​

Share

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា​ ADB​ បាន​ព្យាករណ៍​ថា​ ប្រ​ទស​កម្ពុជា​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ ៧​ ភាគរយ​នៅ​ឆ្នាំ​ ២០១៦​ នេះ​ និង​ ៧.១​ ភាគរយៈ​ក្នុង​ឆ្នាំ​ ២០១៧​ ។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កញ្ញា​នេះ​។​

សេចក្តីប្រកាសព័ត៌មានរបស់ADB។
សេចក្តីប្រកាសព័ត៌មានរបស់ADB។

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា​ ប្រធាន​ធនាគារ​វឌ្ឍន៍​អាស៊ី​ (ADB)​ លោក​ Samiuela​ Tukuafu​ បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ នឹង​នៅ​តែ​រក្សា​ភាពរឹងមាំ​ ដោយ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​មានការ​កើនឡើង​ចំនួន​ ៩,៤​ ភាគរយ​ សម្រាប់​ឆមាស​ទី​១​ ក្នុង​ឆ្នាំ​ ២០១៦​នេះ​។​  លោក​បន្ត​ថា​ ទោះបីជា​កំណើន​ឥណទាន​ជូន​ដល់​វិស័យ​ឯកជន​បាន​ថយ​ចុះ​ត្រឹម​ ២៨,១​ ភាគរយ​ បើ​ធៀប​ទៅ​និង​ឆ្នាំ​ ២០១៥​។​ ប៉ុន្តែ​ តម្រូវការ​ក្នុងស្រុក​មាន​កម្រិត​ខ្ពស់​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ ក៏​បាន​ប្រកាស​ជំហរ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុង​ការ​វិនិយោគ​សំខាន់ៗ​ ក្នុង​ផលិតកម្ម​កសិកម្ម​ ការ​ដឹក​ជញ្ជូន​ ភស្តុ​ភារ​ ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ និង​ការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​។​

​សេចក្តីជូនដំណឹង​នេះ​ក៏​បាន​បញ្ជាក់​ថា​ ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​មានការ​កើនឡើង​ចំនួន​ ១៥,​ ៦​ ភាគរយ​ នៅ​ក្នុង​ឆមាស​ទី​១​ ក្នុងឆ្នាំនេះ​។​ ការ​កើនឡើង​ខ្ទង់ចំណាយ​នេះ​ ដោយសារ​កំណើន​នៃ​បៀវត្សរ៍​សេវា​សាធារណៈ​។​ ចំណែក​ប្រាក់​ចំណូល​មានការ​កើនឡើង​ចំនួន​ ២៤,១​ ភាគរយ​ ដោយសារ​ការ​កែ​លម្អ​នៃ​ការ​ប្រមូល​ពន្ធ​របស់​រាជរដ្ឋាភិបាល​។​

​រីឯ​ការ​នាំ​ចេញ​ទំនិញ​ បាន​កើនឡើង​ក្នុង​កម្រិត​ប៉ាន់​ប្រមាណ​ចំនួន​ ១២,៣​ ភាគរយ​ (​បើ​គិត​ជា​ដុល្លារ​អា​មេ​រិ​ក​)​ ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង​ ដែល​មាន​អត្រា​ភាព​លឿន​ជាង​អា​ត្រា​ ៩,៤​ ភាគរយ​ ក្នុង​ឆមាស​ទី​១​ ឆ្នាំ​ ២០១៥​។​ កំណើន​នៃ​ការ​នាំ​ចូល​ទំនិញ​ បាន​ធ្លាក់​ចុះ​ពី​ ១៧,០​ភាគរយ​ មក​ត្រឹម​ ៧,៣​ភាគរយ​៕

Share

ព័ត៌មានទាក់ទង

Image