en     km
en     km

​វិភាគ​ ៖​ កម្ពុជា​ និង​ ហ្វី​លី​ពី​ន​ ថ្លែង​ខុស​គេ​នៅ​ UN​ គឺ​គ្រាន់តែ​ការពារ​ពី​ការ​បាក់មុខ​លើ​ឆាក​អន្តរជាតិ​

Share

​កាលពី​ថ្ងៃ​ទី​ ២៤​ កញ្ញា​ គឺជា​វេន​ដែល​ប្រទេស​នៅ​អាស៊ី​អា​គ្នេ​យ៌​មួយ​ចំនួន​ ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ គណៈប្រតិភូ​ចូលរួម​ហា​សន្និបាត​អង្គ ការសហប្រជាជាតិ​ លើក​ទី​ ៧១​ ដែល​ធ្វើ​ឡើង​នៅ​ ក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​ ។​ ប្រទេស​ ២​ គឺ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​។​

​តំណាង​ឱ្យ​កម្ពុជា​ គឺ​លោក​ ប្រាក់​ សុ​ខន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ តំណាង​ឱ្យ​ប្រទេស​ហ្វី​លី​ពី​ន​គឺ​លោក​ រដ្ឋមន្ត្រី​ការ​បរទេស​ Perfecto​ Yasay​។​
​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ ២​ រូប​នេះ​ បាន​ឡើង​ថ្លែង​សុន្ទរកថា​បន្ទាប់​គ្នា​។​ ប៉ុន្តែ​សុន្ទ​កថា​ របស់​តំណាង​ប្រទេស​ទាំង​ ២​ នេះ​ ធ្វើ​ឱ្យ​មាន​ភ្ញាក់ផ្អើល​ច្រើន​ដល់​គណៈប្រតិភូ​។​

​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​បរទេស​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ អ្វី​នាំ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ គឺ​ប្រទេស​ ២​ នៅ​អាស៊ី​អា​គ្នេ​យ៌​នេះ​ឡើង​និយាយ​ ការពារ​មេដឹកនាំ​ និង​បក្ស​កាន់​អំណាច​របស់​ខ្លួន​ ជា​ជាង​និយាយ​ពី​ប្រធានបទ​ដែល​ដាក់ចុះ​ដោយ​មហាសន្និបាត​។​

​សុន្ទ​កថា​របស់​ប្រទេស​ទាំង​ ២​

លោក ប្រាក់ សុខន រដ្ឋមន្ត្រីការបរទេស កម្ពុជា។រូបភាពពីCNA
លោក ប្រាក់ សុខន រដ្ឋមន្ត្រីការបរទេស កម្ពុជា។រូបភាពពីCNA

​តំណាង​កម្ពុជា​លោក​ ប្រាក់​ សុ​ខុន​ ថ្លែង​ថា​ ៖«​ស្ថាប័ន​អន្ដរជាតិ​ និង​សមាជិក​សភា​លោក​ខាងលិច​ជួន​ កាល​បាន​ចោទប្រកាន់​ និង​ព្យា​យ​យាម​ដាក់​ការ​ស្ដីបន្ទោស​។​ ខ្ញុំ​នៅ​ទី​នេះ​ ចំពោះ​មុខ​អស់លោក​មិនមែន​ក្នុង​នាម​ជា​គណបក្ស​ដែល​ត្រូវ​បាន​ចោទប្រកាន់​ទេ​ ខ្ញុំ​និយាយ​ទៅ​កាន់​អស់លោក​ក្នុង​នាម​ជា​ប្រទេស​ដែល​តែងតែ​ត្រូវ​បាន​វិនិច្ឆ័យ​ក្នុង​ផ្លូវ​អវិជ្ជមាន​ ហើយ​ថែម​ទាំង​តែងតែ​ត្រូវ​បាន​គេ​យល់​ខុស​ និង​មិន​ទទួលស្គាល់​ទៀត​ផង​ ជា​ពិសេស​នៅ​លោក​ខាងលិច​»​។​ នេះ​ជា​ការ​ដកស្រង់​ពី​កាសែត​ Cambodia​ Daily​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦​កញ្ញា​នេះ​។​

​នៅ​ក្នុង​សុន្ទ​កថា​នេះ​ លោក​ ប្រាក់​ សុ​ខុន​ បាន​ថ្លែង​ចោទប្រកាន់​ទៅ​ក្រុមប្រឆាំង​ថា​ បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ តំណាង​ប្រទេស​ហ្វី​លី​ពី​ន​ ក៏​បាន​ឡើង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​គណៈប្រតិភូ​។​ លោក​ Yasay​ រដ្ឋមន្ត្រី​ការ​បរទេស​ហ្វី​លី​ពី​ន​និយាយ​ថា​ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ Duterte​ បាន​ប្ដេជ្ញា​ដើម្បី​រំដោះប្រទេស​ហ្វី​លី​ពី​ន​ពី​បញ្ហា​ពុក​រលួយ​ និង​ការ​ជាប់​គាំង​ផ្សេង​ទៀត​ រួម​ទាំង​ការ​ផលិត​ ការ​ចែកចាយ​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ក្នុង​ប្រទេស​។​
​លោក​ Yasay​ ៖«​យើង​សូម​ទទូច​ឱ្យ​អ្នក​គ្រប់​គ្នា​អនុញ្ញាត​ឱ្យ​ពួក​យើង​ ដើម្បី​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ប្រឈម​ក្នុងស្រុក​របស់​យើង​ ក្នុង​គោលបំណង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ជាតិ​របស់​យើង​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ហួសហេតុ​ពេក​»​។​

លោក រដ្ឋមន្ត្រីការបរទេស Perfecto Yasay។រូបភាពពីCNA
លោក រដ្ឋមន្ត្រីការបរទេស Perfecto Yasay។រូបភាពពីCNA

​សុន្ទរកថា​របស់​ប្រទេស​អាស៊ី​អា​គ្នេ​យ៌​ ២​ នេះ​ ខុស​ប្លែង​ពី​ប្រទេស​ច្រើន​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ បរទេស​ដែល​ផ្សាយ​ចេញពី​អង្គការសហប្រជាជាតិ​  គណៈប្រតិភូ​ជា​ច្រើន​ មានការ​ចាប់អារម្មណ៍​ការ​លើក​ឡើង​តំណាង​ប្រទេស​ទាំង​ ២​នេះ​ ដោយ​ពួក​គេ​បាន​ចោទសួរ​គ្នា​ ពី​ហេតុផល​ដែល​នាំ​ឱ្យ​ប្រទេស​ ២​ នេះ​ និយាយ​ខុស​គេ​បន្តិច​ ដោយ​លើក​ពី​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​។​ តែ​អ្វី​ដែល​មានការ​ចោទសួរ​នោះ​ គឺ​ ប្រទេស​ ២​ នេះ​ សិទ្ធិ​តែ​រង​ការ​ថ្កោលទោស​ ពី​សហគមន៍​អន្តរជាតិ​ ករណី​ រំលោភសិទ្ធិ​មនុស្ស​ និង​រំលោភ​លើ​គោលការណ៍​នីតិរដ្ឋ​។​

​ប្រទេស​កម្ពុជា​ ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ជា​ពិសេស​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ចាត់ទុក ជា​រដ្ឋ​មួយ​នៅ​អាស៊ី​អា​គ្នេ​យ៌​ កំពុង​ដើរ​លើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​ គឺ​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​បំបិទ​សម្លេង​ក្រុមប្រឆាំង​។​

​សហគមន៍​អន្ដរជាតិ​ទាំងនេះ​ទទូច​ឱ្យ​កម្ពុជា​វិល​មក​រក​ភាព​ប្រក្រតី​វិញ​អោយ​បាន​ឆាប់​បំផុត​ មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​។​

​ចំណែកឯ​ប្រទេស​ហ្វី​លី​ពី​ន​ ក៏​ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ថ្កោលទោស​ផង​ដែរ​ ដោយសារ​ប្រទេស​នេះ​ បាន​សម្លាប់​មនុស្ស​ជាង​ ៣៥០០​នាក់​ ក្រោម​ហេតុផល​ធ្វើសង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រឹដ្ឋ​កម្ម​គ្រឿងញៀន​ ដែល​សហគមន៍​អន្ដរជាតិ​ចាត់​ទុក​ថា​ ជា​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ នឹង​ឃោរឃៅ​បំផុត​។​

​សហគមន៍​អន្ដរជាតិ​សរសើរ​ប្រទេស​ភូមា​

លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្ដីការបរទេស និងជាប្រធានទីប្រឹក្សារដ្ឋ។រូបភាពពីCNA
លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្រ្ដីការបរទេស និងជាប្រធានទីប្រឹក្សារដ្ឋ។រូបភាពពីCNA

យ៉ាងណា​ក៏​ដោយ​ ប្រទេស​ជា​ច្រើន​បាន​ថ្លែង​សរសើរ​ប្រទេស​ភូមា​ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ ជើងឯក​ប្រជាធិបតេយ្យ​ពិភពលោក​។​

សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​ ២៨​ ប្រទេស​ និង​សហរដ្ឋអាមេរិក​បាន​សម្រេច​លុប​ចោលការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​ភូមា​ ដោយ​ចាប់ពី​នេះ​តទៅ​។​

​ការ​ថ្លែង​ប្ដេជ្ញា​ចិត្ត​របស់​សហគមន៍​អន្ដរជាតិ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​ជា​ប្រធាន​ទីប្រឹក្សា​រដ្ឋ​របស់​អតីត​ប្រទេស​យោធា​មួយ​នេះ​ បាន​ថ្លែង​សុរ​ន្ទ​កថា​ ទៅ​កាន់​គណៈប្រតិភូ​ ដោយ​និយាយ​អំពី​បញ្ហា​ពិភពលោក​ និង​បញ្ហា​តំបន់​ ព្រមទាំង​បញ្ហា​ប្រទេស​ភូមា​ផង​ដែរ​។​

​ជា​ការ​កត់សម្គាល់​ប្រទេស​មួយ​ចំនួន​ដែល​មេដឹកនាំ​ប្រទេស​នោះ​ត្រូវ​គេ​រិះគន់​ថា​ ជា​មេដឹកនាំ​បែប​ផ្ដាច់​ការ​ អត្ដា​ធិ​ប​តេ​យ្យ​និយម​ និង​រំលោភសិទ្ធិ​មនុស្ស​មិន​បាន​ទៅ​ថ្លែង​សុរ​ន្ទ​កថា​ ទៅ​កាន់​មហាសន្និបាត​នេះ​ទេ​ ដោយ​ចាត់តាំង​រដ្ឋមន្ដ្រី​ការ​បរទេស​របស់​ខ្លួន​ទៅ​ជំនួស​ ខណៈ​ប្រទេស​កាន់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជឿនលឿន​ គឺ​មេដឹកនាំ​ទាំងនោះ​ បាន​ថ្លែង​សុរ​ន្ទ​កថា​ដោយ​ខ្លួន​គេ​ផ្ទាល់​៕​​

Share

ព័ត៌មានទាក់ទង

Image