en     km
en     km

​អ្នកនាំពាក្យ​ CPP៖​ សាច់ឈាម​ខ្មែរ​ដូច​គ្នា​មែន​ តែ​ពលរដ្ឋ​នោះ​ រំលោភច្បាប់​គឺ​ត្រូវ​តែ​បង្ក្រាប​

Share

ភ្នំពេញ៖ កាលពី​ថ្ងៃ​សុក្រ​ទី​ ១៦​ កញ្ញា​ ស​ប្ដា​ហ៍​មុន​  អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​FM102​ បាន​ធ្វើ​បទ​សម្ភាសន៍​ ជាមួយ​លោក​ ថា​ច់​ សេដ្ឋា​ អនុប្រធាន​ទទួល​បន្ទុក​រៀបចំ​ផែនការ​ និង​ជា​អ្នក​នាំ​ពា្យ​ គណៈ​ក​ម្មា​ការ​ តស៊ូ​មតិ ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​ ជំហរ​ របស់​បក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​។​

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

ក្នុង​បទ​សម្ភាសន៍​នេះ​ វិទ្យុ​ស្ត្រី​បាន​ព្យាយាម​ដេញដោល​សួរ​ជា​ច្រើន​ ពី​ការ​យក​ពលរដ្ឋ​ធ្វើ​ជា​កម្លាំង​ជាមួយ​ខ្លួន​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ បង្ក្រាប​ បង្ហូរឈាម​ ថា​តើ​ បក្ស​សង្គ្រោះ​ជាតិ​ ប្រឈម​ មុខ​អ្វីខ្លះ​ចំពោះ​ប្រវត្តិសាស្ត្រ​  លោក​ ថា​ច់​ សេដ្ឋា​ ឆ្លើយ​ថា​ អ្នក​ដែល​បង្ក្រាប​ ពិតជា​ត្រូវ​បាន​ ចារ​ទុកជា​កំហុស​ ប្រវត្តិសាស្ត្រ​ ហើយ​ រំលោភ​រដ្ឋធម្មនុញ្ញ​ សិទ្ធិ​របស់​ពលរដ្ឋ​។​លោក​ ថា​ច់​ សេដ្ឋា​ បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តែ​ធ្វើ​បាតុកម្ម​ ព្រោះ​គ្មាន​ជំរើស​ឡើយ​។​

​ដើម្បី​ ឆ្លើយ​តប​ ចំពោះ​ជំហរ​របស់​បក្ស​ប្រឆាំង​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្ដល់​បទ​សម្ភាសន៍​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​ កញ្ញា​នេះ​ ថា​ បក្ស​ប្រជាជន​កម្ពុជា​ ក៏​គ្មាន​អ្វី​ក្រៅពី​បង្ក្រាប​នេះ​ដែរ​ ព្រោះ​ បក្ស​កាន់​អំណាច​មាន​ តួនាទី​ការពារ​សន្តិសុខ​ ប្រទេស​ ដោយ​មាន​ កងទ័ព​និង​ ប៉ូលិស​ ជា​ស្ថាប័ន​ អនុវត្ត​ច្បាប់​។​ លោក​ បញ្ជាក់​ថា​ បក្ស​ប្រឆាំង​ជា​អ្នក​បំផ្លាញ​សន្តិភាព​ បើ​ធ្វើ​បាតុកម្ម​។​ នៅ​ពេល​សួរ​ថា​តើ​ បក្ស​កាន់​អំណាច​ បង្ក្រាប​អ្នក​ណា​ បើ​អ្នក​ធ្វើ​បាតុកម្ម​នោះ​ ជា​ខ្មែរ​ សាច់ឈាម​ ខ្មែរ​ ដូច​គ្នា​ បង្ក្រាប​ បង្ហូរឈាម​ខ្មែរ​ លោក​ សុខ​ ឥ​សាន្ត​ មិន​ពិបាក​ ឆ្លើយ​ឡើយ​។​ លោក​ បញ្ជាក់​ថា​៖​ «​សាច់ឈាម​ខ្មែរ​ដូច​គ្នា​មែន​តែ​ពលរដ្ឋ​នោះ​ រំលោភច្បាប់​គឺ​ត្រូវ​តែ​បង្ក្រាប​»​។​

​ដើម្បី​ជ្រាប​ កាន់តែ​ច្បាស់​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ លោក​ សុខ​ ឥ​សាន្ត​ ដូច​តទៅ​៖

 

មន្ត្រី​ CNRP​ ៖​ មហា​បាតុកម្ម​អហឹ​ង្សា​​ ត្រូវ​តែ​ធ្វើ​ ហើយ​សមាជិក​សភា​ CNRP​ ទាំងអស់​ចេញ​ដើរ​ជួរ​មុខ​

Share

ព័ត៌មានទាក់ទង

Image